នៅ​មាន​ហេតុផល​ល្អៗ​ ៣ ដែល​គួរ​ប្រើ​ Desktop

​កុំព្យូទ័រ​យួរ​ដៃ​ (Laptop) បាន​ក្លាយ​ជា​ជម្រើស​ដ៏​ពេញ​និយម​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​នា​ពេល​បច្ចុប្បន្ន​ ដោយ​សារ​អាច​យក​តាម​ខ្លួន​បាន និង​អាច​បំពេញ​កិច្ច​បាន​ដូច​កុំព្យូទ័រ​លើ​តុ​ (Desktop) ដែរ។ យ៉ាង​ណា​ក្ដី​នៅ​មាន​ហេតុផល​ ៣ ទៀត​បង្ហាញ​ថា​​​​ការ​ប្រើ​កុំព្យូទ័រ​លើ​តុ​​ជា​ជម្រើស​ល្អ៖

 

​​​​​១. អាច​ Upgrade ផ្នែក​នីមួយៗ​បាន

 

នៅ​មាន​ហេតុផល​ល្អៗ​ ៣ ដែល​គួរ​ប្រើ​ Desktop

 

កុំព្យូទ័រ​ភាគ​ច្រើន​ដំណើរ​ការ​យឺត​បណ្ដាល​មក​ពី​ Processor និង​ Motherboardហើយ​ពេល​ដែល​ Laptop ចាប់​ផ្ដើម​ដើរ​យឺត​ជម្រើស​ដ៏​ល្អ​គឺ​ទិញ​ Laptop ថ្មី ព្រោះ​ថា​ Processor និង​ Motherboard ​លើ​ Laptop មិន​អាច​ Upgrade បាន​ឡើយ។ ដោយ​ឡែក​សម្រាប់​ Desktop វិញ​គឺ​អាច​ Upgrade Processor និង​ Motherboard បាន​ដែល​ចំណាយ​អស់​តិច​ ជាង​ការ​ទិញ​ Laptop ថ្មី។

 

២. Desktop កម្លាំង​ខ្លាំង​ ថោក​ជាង​ Laptop កម្លាំង​ខ្លាំង

 

នៅ​មាន​ហេតុផល​ល្អៗ​ ៣ ដែល​គួរ​ប្រើ​ Desktop

 

​​​​​Laptop កម្លាំង​ខ្លាំង​មួយ​អាច​នឹង​មាន​តម្លៃ​ប្រមាណ​ជាង​ ១ ពាន់​ដុល្លារ​ ចំណែក​ Desktop កម្លាំង​ខ្លាំង​វិញ​អាច​មាន​តម្លៃ​មិន​ដល់​ ១ ពាន់​ដុល្លារ​ឡើយ។

 

៣. ជា​ជម្រើស​ល្អ​ប្រសើរ​សម្រាប់​ការ​លេង​ហ្គេម និង​ កាត់​ត​

 

នៅ​មាន​ហេតុផល​ល្អៗ​ ៣ ដែល​គួរ​ប្រើ​ Desktop

 

ពពួក​ Laptop សម្រាប់​​លេង​ហ្គេម​ និង​ កាត់​ត​ គឺ​មាន​សមត្ថភាព​ល្អ​ ប៉ុន្តែ​ពួក​វា​ពិបាក​យក​តាម​ខ្លួន​ដូច​ជា​ Laptop ធម្មតា​ ដោយ​សារ​ទម្ងន់​ធ្ងន់​ និង​ មាន​ទំហំ​ធំ។ ណា​មួយ​​​បើ​​ប្រៀប​សមត្ថភាព​នឹង​ Desktop នៅ​មិន​អាច​បំពេញ​តម្រូវ​ការ​បាន​ល្អ​ ជា​ពិសេស​ការ​លេង​ហ្គេម​ប្រភេទ​ 3D និង​កាត់​ត​រូបភាព​ ឬ វីដេអូ​ ដែល​មាន​ទំហំ​ធំ៕​​​​​​​

 

ចុច​អាន៖ 5D​ ​Mark​ ​IV ជំនាន់​ថ្មី​​ កំពុង​ល្បី​ពេញអ៊ីនធឺណិត​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ SCMP​​​