នគរបាលវាយខ្នោះ ចោរគាស់ផ្ទះ៣នាក់ ក្រោយធ្វើសកម្មភាព លួចសម្ភារៈ ក្នុងផ្ទះមិនបាន សម្រេច នៅឫស្សីកែវ (មានវីដេអូ)

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ដែលបានធ្វើសកម្មភាព គាស់ផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ប៉ុន្តែស្រាប់តែត្រូវកម្លាំង ល្បាតនគរបាល ខណ្ឌឫស្សីកែវ សហការនិងកម្លាំង នគរបាលប៉ុស្ដិ៍ទួលសង្កែ បង្ក្រាបទាន់ពេលនៅ វេលាម៉ោង១៖៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះលក់ដូរគ្មានលេខ ផ្លូវបេតុងក្រុម១៣ ភូមិទួលសង្កែ ខណ្ឌឫស្សីកែវ ។

លោក មៅ ចាន់ថុន នាយរងផ្នែកនគរបាលយុត្តិធម៌ ខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីកម្លាំងល្បាត នគរបាលខណ្ឌឫស្សីកែវ និងកម្លាំងនគរបាលប៉ុស្ដិ៍ ទួលសង្កែ បាន យាមល្បាត ក្នុងភូមិសាស្ត្រ ក៏បានប្រទះឃើញបក្ខពួក ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មកឈប់ឈរក្បែរផ្ទះជនរងគ្រោះ ដោយគួរសង្ស័យទើបធ្វើការ ឃាត់ដើម្បីសួរនាំ និងត្រួតពិនិត្យស្រាប់តែ បែកធ្លាយមានបក្ខពួកម្នាក់ ទៀតបានគាស់ផ្ទះចូលទៅសំងំ លួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដោយបក្ខពួក២នាក់ នៅរង់ចាំនៅខាងក្រៅ ខណៈនោះជនត្រូវសង្ស័យ ទាំង៣នាក់នៅពុំទាន់ លួចបានសម្ភារផង ក៏ត្រូវកម្លាំងនគរបាល ចាប់ក្របួចជាប់វាយខ្នោះភ្លាមៗ តែម្ដងរួមទាំងដកហូតមធ្យោបាយ ធ្វើដំណើររបស់ជនសង្ស័យ មានម៉ូតូ១គ្រឿងផងដែរម៉ាកធូដេពណ៍ ប្រផេះគ្មានស្លាកលេខផងដែរ ។

លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា ជនសង្ស័យ ទី១-ឈ្មោះហេង បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាបុគ្គលិក ហាងចំប៉ីស ស្នាក់នៅផ្ទះលេខ២០១ ក្រុម៥, ទី២-ឈ្មោះដួង រតនា ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរមិន ពិតប្រាកដស្នាក់នៅ ផ្ទះលេខ០៤៤ និងទី៣-ឈ្មោះសុង តុលា ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៨២ ក្រុម១០ ស្ថិតក្នុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

រីឯជនរងគ្រោះមានឈ្មោះសុខ វណ្ឌី អាយុ៣៨ឆ្នាំ មានមុខរបរជាកម្មករ រោងចក្រ ស្នាក់នៅចំណុចកើតហេតុ ខាងលើ ។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបន្តឃុំខ្លួន សាកសួរនៅ អធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នគរបាលវាយខ្នោះ ចោរគាស់ផ្ទះ៣នាក់ ក្រោយធ្វើសកម្មភាព លួចសម្ភារៈ ក្នុងផ្ទះមិនបាន សម្រេច នៅឫស្សីកែវ (មានវីដេអូ)

នគរបាលវាយខ្នោះ ចោរគាស់ផ្ទះ៣នាក់ ក្រោយធ្វើសកម្មភាព លួចសម្ភារៈ ក្នុងផ្ទះមិនបាន សម្រេច នៅឫស្សីកែវ (មានវីដេអូ)

នគរបាលវាយខ្នោះ ចោរគាស់ផ្ទះ៣នាក់ ក្រោយធ្វើសកម្មភាព លួចសម្ភារៈ ក្នុងផ្ទះមិនបាន សម្រេច នៅឫស្សីកែវ (មានវីដេអូ)