Wilshere៖ Arsenal អាច​លើក​ពាន​ Premier League រដូវ​កាល​នេះ

Jack Wilshere ​ខ្សែ​បម្រើ​ក្រុម​កាំភ្លើង​ធំ Arsenal ជឿ​ថា​ក្រុម​របស់​ខ្លួន​ នឹង​អាច​លើក​ពាន​ Premier League ជា​លើក​ដំបូង​​រយៈពេល​១២​ឆ្នាំ​ នៅ​រដូវ​កាល​ថ្មី​២០១៦-២០១៧​នេះ។

 

Wilshere៖ Arsenal អាច​លើក​ពាន​ Premier League រដូវ​កាល​នេះ

Jack Wilshere ​ខ្សែ​បម្រើ​ក្រុម​កាំភ្លើង​ធំ Arsenal

 

ក្រុម​របស់​លោក​ Arsene Wenger ​ខក​ខាន​លើក​ពាន​លីគ​កំពូល​អង់គ្លេស តាំង​ពី​ឆ្នាំ​២០០៤ ​ហើយ​រដូវ​កាល​មុន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​២ ដោយ​ចាញ់​ក្រុម​ Leicester City ចំនួន​​១០​ពិន្ទុ។ ប៉ុន្តែ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​ Wilshere ជឿ​ថា Arsenal ​អាច​កែ​ប្រែ​កំហុស​ឆ្គង ហើយ​អាច​ឈ្នះ​ពាន​បាន។

 

កីឡាករ​វ័យ​​២៤​ឆ្នាំ បាន​និយាយ​ថា៖ “មាន​ចំណុច​​ខ្លះ​ ដែល​យើង​ត្រូវ​​តែ​កែ​ប្រែ។ រឿង​ធំ​សម្រាប់​ខ្ញុំ​គឺ បើ​យើង​ក្រឡេក​មើល​រដូវ​កាល​មុន​ ​យើង​បាន​បាត់​បង់​ពិន្ទុ​ច្រើន ​នៅ​ការ​ប្រកួត​ដែល​យើង​គិត​ថា​​នឹង​ឈ្នះ។ ដូច្នេះ​យើង​ត្រូវ​តែ​ផ្ដោត​អារម្មណ៍​ជាង​មុន​ សម្រាប់​ការ​ប្រកួត​មួយៗ​ទាំង​អស់​គ្នា។ បន្ទាប់​ពី​យើង​ឈ្នះ​ Leicester ​​ក្នុង​ដី​រដូវ​កាល​មុន​ យើង​បាន​បាត់បង់​ពិន្ទុ​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​រដូវ​កាល​នេះ​ ​យើង​មិន​អាច​ឲ្យ​​រឿង​នោះ​កើត​ឡើង​ទៀត​ទេ…បើ​យើង​ជៀស​រឿង​​នេះ​ផុត​ យើង​នឹង​អាច​ឈ្នះ​​​ពាន”៕

 

Wilshere៖ Arsenal អាច​លើក​ពាន​ Premier League រដូវ​កាល​នេះ

 

Wilshere៖ Arsenal អាច​លើក​ពាន​ Premier League រដូវ​កាល​នេះ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal