បបួលគ្នា​ផឹកស្រា​ស្រវឹង និង​ជក់​ថ្នាំញៀន ហើយ​ចូល​ប្លន់ ថៅកែ​រោងចក្រ​

រាជធានីភ្នំពេញ ៖ ក្រុមចោរចំនួន ៦នាក់ បានធ្វើសកម្មភាព ចូលទៅលួចឥវ៉ាន់ នៅក្នុងរោងចក្រ ផលិតប្រអប់ភ្លើង មួយកន្លែង ដែលមានថៅកែ ជាជនជាតិចិន តែត្រូវម្ចាស់ដឹងខ្លួនទាន់ ក៏ប្រតាយប្រតប់គ្នា បណ្ដាលឲ្យជនសង្ស័យម្នាក់ រងរបួសរត់មិនរួច ក៏ត្រូវប្រជាពលរដ្ឋ ចាប់ប្រគល់ឲ្យសមត្ថកិច្ច ហើយជនរងគ្រោះ ២នាក់ប្តីប្រពន្ធ ត្រូវក្រុមចោរ វាយរងរបួសធ្ងន់ កាលពីវេលាម៉ោង ២និង២០ នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចរោងចក្រ ផលិតប្រអប់ភ្លើង ជាប់របងវត្តអង្គតាមិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បបួលគ្នា​ផឹកស្រា​ស្រវឹង និង​ជក់​ថ្នាំញៀន ហើយ​ចូល​ប្លន់ ថៅកែ​រោងចក្រ​
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឮសម្លេង ឆ្កែព្រូសយ៉ាងខ្លាំង និងឮសម្លេងស្រែកឲ្យជួយ ទើបប្រជាពលរដ្ឋ នាំគ្នាចេញមកមើល ឃើញបុរសម្នាក់ ខ្លួនប្រឡាក់សុទ្ធតែឈាម បែកមុខបែកមាត់ រងរបួសធ្ងន់ ដេកនៅលើស្មៅ ជាប់របងរោងចក្រ ខាងក្រោយផ្ទះ។ ប្រជាពលរដ្ឋ ឃើញបែបនេះ ក៏សួរនាំហើយបុរសនោះប្រាប់ថា ពួកគេមានគ្នា ៦នាក់ ចូលលួចក្នុងរោងចក្រ ដោយខ្លួនជាអ្នក នៅចាំមើលផ្លូវ និងចាំម៉ូតូ ចំណែកបក្សពួក ៥នាក់ទៀត បានសម្រុកចូល ទៅក្នុងរោងចក្រ លួចយករបស់របរមានតម្លៃ តែត្រូវថៅកែ ជនជាតិចិន ២នាក់ ប្តីប្រពន្ធដឹងខ្លួន ចេញមកប្រតាយប្រតប់ ក៏ត្រូវពួកគេវាយ រងរបួសធ្ងន់ទាំង ២នាក់ប្តីប្រពន្ធ ចំណែកបុរស ជនជាតិចិនម្នាក់ទៀត ដែលស្នាក់នៅក្នុងរោងចក្រ ភ័យពេកបានរត់ឡើងទៅពួន លើដំបូលរោងចក្រ មិនមានរងរបួសទេ។
បបួលគ្នា​ផឹកស្រា​ស្រវឹង និង​ជក់​ថ្នាំញៀន ហើយ​ចូល​ប្លន់ ថៅកែ​រោងចក្រ​
ជនសង្ស័យ ឈ្មោះ ចេក ចន្នី អាយុ ២៩ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់ម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានសារភាពថា ហើយកាលពី ប៉ុន្មានថ្ងៃកន្លងមកនេះ ពួកគេបានមកលួច ម្តងរួចមកហើយ ជាមួយបក្សពួកដែលធ្វើសន្តិសុខ នៅរោងចក្រខាងលើនេះ ដោយលួចបានទូរស័ព្ទដៃ និងលេបថប ១គ្រឿង។ បន្ទាប់ពីលួចបាន ថៅកែបានដេញ ជនសង្ស័យ ជាសន្តិសុខ ចេញពីរោងចក្រ លុះដល់យប់កើតហេតុ ពួកគេមានគ្នា ៦នាក់ បានផឹកស៊ីស្រវឹង និងទៅជក់ថ្នាំញៀន នៅបឹងឈូក មុខពេទ្យលោកសង្ឃ រួចហើយបានបបួលគ្នា ចូលទៅក្នុងរោងចក្រ ដើម្បីលួចលុយ និងសម្ភារម្តងទៀត ក៏ត្រូវជនជាតិចិន វាយឲ្យរបួស ហើយដោយឡែក របស់មានតម្លៃ និងលុយ ដែលលួចបាន ត្រូវបក្ខពួកដែលរត់គេចខ្លួន យកទៅអស់ហើយ៕
បបួលគ្នា​ផឹកស្រា​ស្រវឹង និង​ជក់​ថ្នាំញៀន ហើយ​ចូល​ប្លន់ ថៅកែ​រោងចក្រ​
ប្រភព៖ watphnom

  • បបួលគ្នា​ផឹកស្រា​ស្រវឹង និង​ជក់​ថ្នាំញៀន ហើយ​ចូល​ប្លន់ ថៅកែ​រោងចក្រ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:ជីវិតនិងសង្គម
Tags: