Greenland-Shark ជា​សត្វ​ដែល​អាច​មាន​ជីវិត​ រស់​ដល់​ទៅ​កន្លះ​សតវត្ស

ការសិក្សាថ្មីរបស់ក្រុមអ្នកស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ឆ្លាម Greenland ជាសត្វឆ្អឹងកងដែលមានជីវិតរស់បានយូរបំផុត ពោលគឺដល់ទៅជាង៤០០ឆ្នាំ នេះបើគិតត្រឹមអាយុក្នុងកម្រិតមធ្យមប៉ុណ្ណោះ ខណៈដែលវាអាចមានជីវិតដល់ទៅ៥១២ឆ្នាំ តែអ្វីដែលចម្លែកនោះគឺ ឆ្លាមនេះត្រូវរង់ចាំដល់អាយុ១៥០យ៉ាង ទើបមានសមត្ថភាពបន្តពូជ ។

ការសិក្សាលើកនេះ គឺធ្វើឡើងលើសត្វឆ្លាម២៨ក្បាល ដែលត្រូវគេចាប់បានដោយការនេសាទ និងការរាយសំណាញ់ក្នុងសមុទ្រ តែភាគច្រើនបានស្លាប់អស់ហើយ ដោយឆ្លាម Greenland នេះ លូតកម្ពស់បានត្រឹមតែ១សង់ទីម៉ែត្រប៉ុណ្ណោះ ក្នុងរយៈពេល១ឆ្នាំ ហើយទំហំធំបំផុតរបស់ឆ្លាមនេះ គឺប្រវែង៥ម៉ែត្រ ។

ឆ្លាម Greenland អាចត្រូវគេប្រទះឃើញនៅក្នុងទឹកជ្រៅ នៃមហាសមុទ្រអាត្លង់ទិចខាងជើង ដោយវាហែលក្នុងល្បឿនដ៏យឺតបំផុត ហើយបើយោងតាមលោក Julius Nielsen ជីវវិទូនៃសត្វទឹកនៅសាកលវិទ្យាល័យ University of Copenhagen “ឆ្លាម Greenland ជាឆ្លាមដែលមានស្បែកទន់បំផុត ពោលគឺវាគ្មានកន្លែងណារឹងសោះឡើយ” ។

ការកំណត់អាយុនៃសត្វឆ្លាមនេះ គឺធ្វើឡើងដោយវិធីសាស្ត្រ Radiocarbon តែវាមិនអាចបញ្ជាក់ពីថ្ងៃខែជាក់លាក់ នៃថ្ងៃកំណើតរបស់ឆ្លាមបានទេ អ្វីដែលគេអាចដឹងបានគឺ វាមានអាយុតិចបំផុត២៧២ឆ្នាំ ហើយចាស់បំផុតគឺ៥១២ តែបើនិយាយនៅត្រឹមចន្លោះកណ្ដាលនៃអាយុដែលប៉ាន់ស្មាននេះ វាទំនងជាត្រូវជាង នោះគឺអាយុ៤០០ឆ្នាំ ។

ឆ្លាមដែលត្រូវបានយកមកសិក្សានេះ អាចកើតនោះចន្លោះឆ្នាំ១៥០១ និង១៧៤៤ តែទំនងជាកើតនៅសតវត្សទី១៧ច្រើនជាង ហើយបើទោះជាវាមានអាយុត្រឹម២៧២ក៏ពិតមែន ក៏វានៅតែជាសត្វឆ្អឹងកងដែលមានអាយុច្រើនបំផុតដែរ ព្រោះបើតាមកំណត់ត្រាចាស់ សត្វឆ្អឹងកងដែលចាស់បំផុតគឺ បាឡែន Bowhead ដោយវាមានអាយុ២១១ឆ្នាំ។

សូមបញ្ជាក់ថា បើតាមកំណត់ពីសត្វដែលមានអាយុច្រើនបំផុត ដោយគិតទាំងសត្វឆ្អឹងកង និងសត្វឥតឆ្អឹងកង លាសសមុទ្រ Ming អាយុ៥០៧ឆ្នាំ ជាសត្វដែលមានជីវិតវែងបំផុតក្នុងលោក តែក្នុងករណីដែលឆ្លាម Greenland ត្រូវបានគេរកឃើញច្បាស់ថា វាមានអាយុ៥១២ឆ្នាំនោះ តំណែងនេះនឹងបានទៅលើឆ្លាម Greenland ហើយ ៕
Greenland-Shark ជា​សត្វ​ដែល​អាច​មាន​ជីវិត​ រស់​ដល់​ទៅ​កន្លះ​សតវត្ស

Greenland-Shark ជា​សត្វ​ដែល​អាច​មាន​ជីវិត​ រស់​ដល់​ទៅ​កន្លះ​សតវត្ស

Greenland-Shark ជា​សត្វ​ដែល​អាច​មាន​ជីវិត​ រស់​ដល់​ទៅ​កន្លះ​សតវត្ស
Greenland Shark, Somniosus microcephalus, A member of the sleeper shark family. Baie Comeeau, Quebec, Canada, Saint Lawrence River, Atlantic Ocean.

Greenland-Shark ជា​សត្វ​ដែល​អាច​មាន​ជីវិត​ រស់​ដល់​ទៅ​កន្លះ​សតវត្ស

Greenland-Shark ជា​សត្វ​ដែល​អាច​មាន​ជីវិត​ រស់​ដល់​ទៅ​កន្លះ​សតវត្ស

ប្រែសម្រួល៖ kqube
ប្រភព៖ BBC

  • Greenland-Shark ជា​សត្វ​ដែល​អាច​មាន​ជីវិត​ រស់​ដល់​ទៅ​កន្លះ​សតវត្ស已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:ជីវិតនិងសង្គម
Tags: