អគ្គស្នងការ​នគរបាល​ជាតិ ​ព្រមាន​​ដក​មេប៉ុស្តិ៍​ចំនួន​៧នៅ​​ខេត្ត​ព្រៃវែង

ខេត្តព្រៃវែង៖ អគ្គស្នងការនគរបាលជាតិ ព្រមានដកមេប៉ុស្តិ៍រដ្ឋបាលឃុំចំនួន៧ នៅក្នុងខេត្តព្រៃវែង ប្រសិនណាជារយៈពេល២ខែទៀត នៅតែមិនអាចកែប្រែចំណាត់ថ្នាក់ខ្សោយរបស់ខ្លួនក្នុងការអនុត្តន៍គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព កែប្រែឥរិយាបទ និងបែបបទធ្វើការទៅចំណាត់ថ្នាក់មធ្យមឬល្អនោះទេ។

អគ្គស្នងការ​នគរបាល​ជាតិ ​ព្រមាន​​ដក​មេប៉ុស្តិ៍​ចំនួន​៧នៅ​​ខេត្ត​ព្រៃវែង

ការព្រមានដ៏ធ្ងន់បែបនេះរបស់នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ម្សិលមិញ នៅក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទូទាំងខេត្តព្រៃវែង នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

ឯកឧត្តមមានប្រសាសន៍ថា ប៉ុស្តិ៍រដ្ឋបាលចំនួន៧នេះ រួមមានទី១.ប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលក្រៅ ទី២.ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីសាញ់ ទី៣.ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃខ្លា ទី៤.ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរទ្រេត ទី៥.ប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្រ្ជៀច ទី៦.ប៉ុស្តិ៍នគរបាលរដ្ឋបាលស្មោងខាងត្បូង និងទី៧.ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សឹង្ហ។

ឯកឧត្តមបន្តថា ចំណុចខ្សោយរបស់ប៉ុស្តិ៍នគរបាលទាំងនេះ មានដូចជាទី១.ការអនុត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទី២.កម្មវិធីការងារអត់ច្បាស់លាស់ ទី៣.ការឆ្លើយតបជាមួយប្រជាពលរដ្ឋមានភាពយឺតយ៉ាវ។ ហើយដើម្បីអាចរុញពីចំណាត់ថ្នាក់ខ្សោយឲ្យឡើងទៅមធ្យមបាន ប៉ុស្តិ៍រដ្ឋបាលត្រូវតែពង្រឹងការអនុត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព មានកម្មវិធីការងារច្បាស់លាស់ ប្តូរឥរិយាបទទំនាក់ទំនងឆ្លើយតបជាមួយប្រជាពលរដ្ឋ និងពង្រឹងជំនាញនគរបាលប៉ុស្តិ៍របស់ខ្លួន។

សូមបញ្ជាក់ថា ខេត្តព្រៃវែងមានប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១១៦ ក្នុងនោះប៉ុស្តិ៍មានចំណាត់ថ្នាក់ល្អមានចំនួន ៥៧ប៉ុស្តិ៍ ប៉ុស្តិ៍មធ្យមមានចំនួន ៥២ប៉ុស្តិ៍ និងប៉ុស្តិ៍ដែលខ្សោយមានចំនួន៧ប៉ុស្តិ៍ ហើយក្នុងពិធីនេះដែរ ឯកឧត្តម នេត សាវឿន ក៏ឧបត្ថមប៉ុស្តិ៍និមួយៗចំនួន៣០ម៉ឺនរៀល និងបានជំរុញឲ្យស្នងការ និងអធិការស្រុក-ក្រុង បញ្ចុះកម្លាំងរបស់ខ្លួនទៅជួយប៉ុស្តិ៍នគរបាលរដ្ឋបាលណាដែលខ្វះខាតកម្លាំងផងដែរ៕

អគ្គស្នងការ​នគរបាល​ជាតិ ​ព្រមាន​​ដក​មេប៉ុស្តិ៍​ចំនួន​៧នៅ​​ខេត្ត​ព្រៃវែង

អគ្គស្នងការ​នគរបាល​ជាតិ ​ព្រមាន​​ដក​មេប៉ុស្តិ៍​ចំនួន​៧នៅ​​ខេត្ត​ព្រៃវែង

អគ្គស្នងការ​នគរបាល​ជាតិ ​ព្រមាន​​ដក​មេប៉ុស្តិ៍​ចំនួន​៧នៅ​​ខេត្ត​ព្រៃវែង

អគ្គស្នងការ​នគរបាល​ជាតិ ​ព្រមាន​​ដក​មេប៉ុស្តិ៍​ចំនួន​៧នៅ​​ខេត្ត​ព្រៃវែង
ប្រភព៖ kqube

  • អគ្គស្នងការ​នគរបាល​ជាតិ ​ព្រមាន​​ដក​មេប៉ុស្តិ៍​ចំនួន​៧នៅ​​ខេត្ត​ព្រៃវែង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:ជីវិតនិងសង្គម
Tags: