អូត ភួ​ថង​ ធ្លាក់ខ្លួន​រត់​ម៉ូតូឌុប​

6 Videos


កីឡាករប្រដាល់សេរី ដែលធ្លាប់មានឈ្មោះបោះសម្លេង នៅក្នុងពិភពប្រដាល់កាលពី ៤ ទៅ ៥ ឆ្នាំមុន ស្រាប់តែនៅពេលនេះ ប្រពន្ធរបស់ អូត ភូថង បានត្អូញត្អែរថា ជួបបញ្ហាជីវភាពធ្ងន់ធ្ងរខ្លាំងណាស់រកព្រឹកខ្វះល្ងាច ដោយប្ដីរបស់គាត់សព្វថ្ងៃប្រកបរបរត់ម៉ូតូឌុប បានប្រាក់បន្តិចបន្តួច តែប៉ុណ្ណោះសម្រាប់ទប់ទល់ជីវភាពក្នុងគ្រួសារ ដែលមានកូនតូចៗចំនួន ២ នាក់ នៅក្នុងបន្ទុក ហើយកំពង់រៀននៅបឋមសិក្សាទៀត ។

អូត ភួ​ថង​ ធ្លាក់ខ្លួន​រត់​ម៉ូតូឌុប​

អ្នកស្រី សួន យា ជាប្រពន្ធរបស់កីឡាករអូត ភូថងបានឲ្យដឹងថា សូម្បីតែអ្នកម្ដាយក្មេករបស់គាត់ដែលជាម្ដាយលោក អូត ភួថង ពេលនេះគាត់នៅក្នុងពន្ធនាគារដែរ ហើយមានជំងឺទៀត និង ត្រូវទទួលភារកិច្ចនេះមកលើអ្នកស្រីទាំងអស់ ។ ម្ដាយក្មេករបស់អ្នកស្រីជាប់ពន្ធនាគារ ដោយត្រូវគេចោទគាត់ថា «បាននាំពលករខ្មែរទៅប្រទេសថៃ ដោយខុសច្បាប់» គាត់ត្រូវកាត់ទោសដាក់ពន្ធនាគាររហូតដល់ទៅ «១៧ ឆ្នាំ ឯណោះ» មកដល់ពេលនេះទើបតែអនុវត្តទោសបានតែ ៣ ឆ្នាំប៉ុណ្ណោះ តែអ្នកស្រីថា វាជារឿងអយុត្តិធម៌ណាស់សម្រាប់ក្រុមគ្រួសាររបស់គាត់ និង ម្ដាយក្មេករបស់គាត់ ។

អូត ភួ​ថង​ ធ្លាក់ខ្លួន​រត់​ម៉ូតូឌុប​

អ្នកស្រី សួន យា បានលើកឡើងទៀតថា ប្ដីរបស់គាត់ មានខ្សែក្រវាត់ដល់ទៅ ៧ តែមិនអាចយកមកបរិភោគបានទេ គ្មានប្រយោជន៍អ្វីទាំងអស់សម្រាប់គ្រួសារ ។ សព្វថ្ងៃនេះបន្ទាប់ពីរបរត់ម៉ូតូឌុប ប្ដីរបស់គាត់ត្រូវគេដាក់ឲ្យឡើងធ្វើជាអាជ្ញាកណ្ដាល ក្នុងមួយអាទិត្យបានតែម្តងគត់ អ្នកដែលគេមានខ្សែស្រឡាយ គេបានធ្វើអាជ្ញាកណ្តាលពី ២ ទៅ ៣ ដង ក្នុង ១ អាទិត្យ ។

អូត ភួ​ថង​ ធ្លាក់ខ្លួន​រត់​ម៉ូតូឌុប​

ប្រពន្ធ កីឡាករ អូត ភូថង បានសំណូមពរដល់សប្បុរសជនទាំងឡាយមេត្តាជួយដល់ក្រុមគ្រួសាររបស់គាត់ផង ពេលនេះជីវភាពគ្រួសាររបស់គាត់មានការខ្វះខាតខ្លាំងណាស់ សូម្បីតែរកលុយឲ្យកូនទាំង ២ ទៅរៀនសឹងតែមិនបានផង ៕

សុថាត់

អូត ភួ​ថង​ ធ្លាក់ខ្លួន​រត់​ម៉ូតូឌុប​

អូត ភួ​ថង​ ធ្លាក់ខ្លួន​រត់​ម៉ូតូឌុប​