នៅ​ថ្ងៃទី​១៦​សីហា ក្រុម​លេខាធិការ​គណៈកម្មការ​ព្រំដែន​កម្ពុជា ថៃ ជួបគ្នា​

ភ្នំពេញ:
ក្រុម​លេខាធិការ​គណៈកម្មការ​ព្រំដែន​កម្ពុជា ថៃ ថ្នាក់មូលដ្ឋាន​រវាង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ នឹងធ្វើ​ការជួបគ្នា​នៅ​ថ្ងៃទី​១៦​ខែសីហា ឆ្នាំ​២០១៦​ខាងមុខនេះ ក្នុង​ទឹកដី​ថៃ​។​

​កិច្ចប្រជុំ​មាន​របៀបវារៈ​ដូចជា​១-​ប្រតិបត្តិ​ការចុះបញ្ជី និង​ការយល់ព្រម​របស់​រដ្ឋ​បាល​ខេត្ត​ស្រះកែវ ជាមួយ​កម្ពុជា លើក​ពិនិត្យឡើងវិញ​រវាង​MOU នៃ​ការចុះបញ្ជី​លើ​ការចេញ​-​ចូល រវាង​ប្រទេស​ទាំងពីរ កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៥​។ ២-​ប្រជុំពិភាក្សា​ស្តីពី​ការតភ្ជាប់​ច្រក​តំបន់​​សីមា​លេខ​៤៣ ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​៕s​/t