ឃាត់ខ្លួន​យុវ​សិស្ស​ស្រី​ម្នាក់ ​ប្រុស​៥​នាក់ ក្នុង​បន្ទប់ផ្ទះ​សំណាក់​

រាជធានី​ភ្នំពេញ ​៖ ​យុវ​សិស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់ ​ត្រូវ​បាន​កម្លាំងនគរបាល​ខណ្ឌ​សែន​សុខ​សហ​ការណ៍​ សហការជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កំរិត ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន ខ​ណៈពេល​ដែល​ប្រមូលផ្តុំ​គ្នា នៅផ្ទះ​សំណាក់​ ។

ការ​ឆែកឆេរឃាត់​យុវ​សិស្ស​នេះ​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថៃ្ង​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៦ ​ស្ថិត​នៅ​បន្ទប់​២០១​ និង​បន្ទប់​លេខ​២០៦​ក្នុងផ្ទះ​សំណាក់​អប្សរា​សែន​សុខ ​ស្ថិត​នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ និង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក​គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ យុវជន​ដែល​ត្រូវ​នាំ​ខ្លួនមាន៖

១​.ឈ្មោះ ញាណ សុខ​ហេង ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ជា​សិស្ស​
២.​ឈ្មោះ សំ សុភ​ត្ត្រា ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ ​ជា​សិស្ស​ ស្នាក់​នៅ​សង្កាត់​បឹងសាឡា​ង ខណ្ឌទួលគោក
៣.​ឈ្មោះ សុភា​ដេ​វិត ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជា​សិស្ស ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ
៤.​ឈ្មោះ លាប ច​ន្ធី ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ​ ជា​សិស្ស​ ស្នាក់​នៅ​ម្តុំ​ចំការ​ដូង
៥.​ឈ្មោះ សុខ រ​ដ្ឋា ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ​ ជា​សិស្ស ​ស្នាក់​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​
និង​៦.​ឈ្មោះ រស់ កញ្ញា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ​ ។​

លោក​វ​រៈ​សេនីយ៍​ ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​ថា ការ​ចុះ​ឆែកឆេរ​ផ្ទះសំណាក់​នេះ​បន្ទាប់​ពី​មាន​ពាក្យបណ្តឹងថា ឈ្មោះ សុខ រ​ដ្ឋា បាន​យក​ម៉ូតូ​១​គ្រឿង ​ម៉ាក​ធូ​ដេ​ពណ៌​ក្រហម​ ចេញ​បាត់​ពី​ផ្ទះ​ចំនួន​៣​ថ្ងៃ​មក​ហើយ ដោយ​មិនឃើញ​យក​ទៅ​វិញ ហើយ​ឈ្មោះ​សុខ រ​ដ្ឋា បាន​មក​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ ​សមត្ថកិច្ច​ក៍បាន​សុំ​គោលការណ៍​ព្រះ​រា​ជ្ញា​ចុះ​ឆែកឆេរ​តែ​ម្តង ​។

លោក​អធិការ​បានអោយ​ដឹង​ថា ក្នុង​ការ​ឆែកឆេរ សមត្ថកិច្ច បាន​រក​ឃើញ​យុវ​សិស្ស​ចំនួន៦​នាក់​ប្រមូលផ្តុំ​គ្នា នៅផ្ទះ​សំណាក់ ព្រមទាំង​ឆែកឆេរ រក​ឃើញ​ម៉ូតូ​៤​គ្រឿង ​ឧ​បរ​ណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​ ។ ​ចំណែក​បន្ទប់​ផ្ទះសំណាក់​សមត្ថកិច្ច​បានបិត​បណ្តោះអាសន្ន ។​ យុវ​សិស្ស​ទាំង​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ ​៕​