សៅ ឧ​ត្ត​ម ត្រៀម​យក​ថវិកា​ទៅ​ជួយ​ស្ត្រី​ដែលមាន​ជំងឺមហារីក​ដោះ​នៅ​ខេត្តកំពត​

6 Videos

អតីតបេក្ខជនប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol លោក សៅ ឧត្តម រួមជាមួយនឹងមិត្តអ្នក សិល្បៈ ២ នាក់ទៀត គ្រោងនឹងនាំយកថវិកាបន្តិចបន្តួចទៅជួយដល់ស្ត្រីទើបតែឆ្លងទន្លេបាន ២ ខែ ម្នាក់ដែលកើតជំងឺមហារីកសុដន់ នៅខេត្តកំពត ។

សៅ ឧ​ត្ត​ម ត្រៀម​យក​ថវិកា​ទៅ​ជួយ​ស្ត្រី​ដែលមាន​ជំងឺមហារីក​ដោះ​នៅ​ខេត្តកំពត​

បន្ទាប់ពីទទួលបានព័ត៌មានថាមានស្រី្តទុរគត៌ម្នាក់ដែលទើបតែឆ្លងទន្លេបាន ២ ខែហើយមានជំងឺមហារីកដោះ រស់នៅឯខេត្តកំពត ដែលកំពុងស្នាក់អាស្រ័យជាមួយជីដូនជរាម្នាក់រួចមក លោក សៅ ឧត្តម បានបង្ហោះសាររៀបរាប់ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនលោកឱ្យដឹងថា «ថ្ងៃស្អែកខ្ញុំទាំងបីនាក់នឹងនាំយកថវិកា បន្តិចបន្តួចទៅឲ្យប្អូនស្រី កែម សុភា គាត់កើតជំងឺមហារីកដោះ នឹងមានកូនអាយុទើបតែពីរខែ ហើយរស់នៅជាមួយជីដូនជរាជាស្ត្រីមេម៉ាយ ហើយគាត់ត្រូវការជំនួយពីបងប្អូន អ៊ុំ ពូ មីង ទាំងអស់ដែលជាសប្បុរសជន បើបងប្អូនចង់ជួយគាត់ ឬផ្ដល់ជាថវិកា អាចទំនាក់ទំនង ពួកខ្ញុំបាទ បានតាម Facebook ពួកខ្ញុំផ្ទាល់ ។ បញ្ជាក់គាត់រស់នៅភូមិស្រងែ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត» ។

សៅ ឧ​ត្ត​ម ត្រៀម​យក​ថវិកា​ទៅ​ជួយ​ស្ត្រី​ដែលមាន​ជំងឺមហារីក​ដោះ​នៅ​ខេត្តកំពត​

គួររំឮកថា នេះមិនមែនជាលើកទីមួយទេ សម្រាប់តារាចម្រៀងរូបនេះចូលរួមសកម្មភាពសប្បុរសធម៌នោះ នេះបញ្ជាក់ថាលោក សៅ ឧត្តម ជាបុគ្គលមួយរួបដែលមានក្តីអាណិតអាសូរ ហើយមានស្មារតីចេះជួយគ្នាក្នុងគ្រាមានអាសន្ន ក្នុងនាមជាខ្មែរដូចគ្នា ៕

ជួន នូវ