៧០លាននាក់ ជាមនុស្សភេទ​ទីបួន

ក្រុមអ្នកវិទ្យាសាស្ដ្រកំពូលៗ បានឱ្យដឹងថា ការបែងចែកភេទ នៅក្នុងសម័យទំនើបរបស់យើងនាពេលនេះ បានរុញច្រានមនុស្សមួយក្រុម ទៅជា “អ្នកគ្មានភេទ” ព្រោះថាពួកគេមិនមានអារម្មណ៍ផ្លូវភេទជាមួយនឹងអ្នកណាទាំងអស់។

លោក Anthony Bogaert  សាស្ដ្រាចារ្យមកពីសាកលវិទ្យាល័យ Brock (Canada) បានអះអាងថាមនុស្សប្រមាណជា ១% គឺជាអ្នកគ្មានភេទ គឺប្រហាក់ប្រហែលនឹង ៧០លាននាក់ នៅទូទាំងពិភពលោក ដែលមិនមានអារម្មណ៍ស្រើបស្រាល ក្នុងរឿងលើគ្រែ។ មនុស្សប្រភេទនេះគួរត្រូវបានចាត់ចូលក្នុងក្រុមមនុស្សភេទទីបួន។

៧០លាននាក់ ជាមនុស្សភេទ​ទីបួន

លោក Anthony Bogaert  យល់ថា មានការស្រាវជ្រាវតិចតួចអំពីពួកគេ។ មនុស្សគ្មានភេទ អាចមានវត្តមានតាំងតែពីយូរណាស់មកហើយ ប៉ុន្ដែមកដល់ពេលនេះ ទើបពួកគេហ៊ានចេញមុខ នៅពេលសង្គមបានផ្ដល់សេរីភាពជាងមុន។

យោងតាម លោក Anthony Bogaert  មនុស្សគ្មានភេទ គឺជាមនុស្សដែលមិនមានអារម្មណ៍អ្វីទាំងអស់ចំពោះរឿងផ្លូវភេទ។ ជាក់ស្ដែង គេអាចបែងចែងមនុស្សនេះជា ២ប្រភេទ ៖ អ្នកដែលមានចំណង់ផ្លូវភេទក្នុងកម្រិតណាមួយ ប៉ុន្ដែពួកគេមិនសំដៅលើអ្នកណាមួយ(ដោយសារពួកគេ “សម្រេចកាមដោយខ្លួនឯង”) និងប្រភេទមនុស្សដែលមិនមានអារម្មណ៍ផ្លូវភេទជាមួយអ្នកណាទាំងអស់។

ការស្ទង់មតិមនុស្សចំនួន ១៨,០០០នាក់ នៅអង់គ្លេស កាលពីឆ្នាំ ២០០៤ របស់លោកសាស្ដ្រាចារ្យ Anthony Bogaert  បានបង្ហាញថា មនុស្សប្រមាណជា ១% បានទទួលស្គាល់ថា “ខ្លួនមិនមានចំណង់ផ្លូវភេទជាមួយនឹងអ្នកណាទាំងអស់”៕

ប្រភព ៖ camnews

  • ៧០លាននាក់ ជាមនុស្សភេទ​ទីបួន已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:សុខភាព
Tags: