ច្បាស់ទេថា តើមនុស្សរស់នៅបានប៉ុន្មានថ្ងៃ បើសិនជាគ្មានទឹក?

យល់ដឹង តើលោកអ្នក បានដឹងច្បាស់ទេថា តើមនុស្សយើងអាចរស់នៅបានដល់ប៉ុន្មានថ្ងៃបើសិនណាមិនមានទឹកទទួលទាននោះ។

ជាការពិតណាស់ បើយោងតាមគេហទំព័រសារព័ត៌មានបរទេស lifeslittlemysteries ក៏បានចេញផ្សាយទាក់ទិនទៅនឹងបំនកស្រាយខាងលើនេះដែរ   ដោយបានបញ្ជាក់ថា  ដោយយោងតាមច្បាប់ធម្មជាតិ មនុស្សយើងរាល់គ្នា  គឺអាចរស់រានមានជីវិត  ត្រឹមតែ ៣ នាទីដោយគ្មានខ្យល់ដង្ហើម (តែមិនត្រូវបានណែនាំអោយធ្វើបែបនេះឡើយ), រស់នៅបានត្រឹមតែ ៣ ម៉ោង ដោយគ្មានទីជម្រក នៅពេលមានព្យុះព្រិល,  និងមួយផ្សេងទៀតនោះគឺ  រស់នៅបានត្រឹមតែ ៣ ថ្ងៃតែប៉ុណ្ណោះបើសិនជារស់នៅគ្មានទឹក  បើពុំដូចច្នេះទេ លោកអ្នកប្រាកដជាស្រែកទឹកទាល់តែស្លាប់ និងជាចុងក្រោយរស់នៅ បានត្រឹមតែ ៣ សប្តាហ៍ដោយគ្មានអាហារ។

ច្បាស់ទេថា តើមនុស្សរស់នៅបានប៉ុន្មានថ្ងៃ បើសិនជាគ្មានទឹក?

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ក៏មានករណីមួយចំនួនផ្សេងៗទៀតផងដែរ ដែលនៅក្នុងនោះ  មនុស្សមួយចំនួនអាចរស់នៅបានពី ៨ ទៅ ១០ថ្ងៃ បើសិនណាជាគ្មានទឹកញ៉ាំ។ គួររំឭកផងដែរថា ទឹកពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទ្រទ្រង់សារពាង្គកាយមនុស្ស ពោលគឺមានសារៈសំខាន់ដល់ទៅ ៦៥ ភាគរយឯណោះ ៕

ប្រភព ៖ camnews

  • ច្បាស់ទេថា តើមនុស្សរស់នៅបានប៉ុន្មានថ្ងៃ បើសិនជាគ្មានទឹក?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:ចំនេះដឹង
Tags: