ក្មេងប្រុស​មុខ​ចាស់​ជាង​អាយុ​ ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​

6 Videos


ក្មេងប្រុសតូចបង់ក្លាដេសអាយុ ៤ ឆ្នាំម្នាក់ បានទទួលរងជំងឺដ៏ចម្លែកមួយដែលធ្វើឲ្យរូបគេមានមុខមាត់ និង សាច់ជ្រីវជ្រួញដូចជាតាចាស់ ។

ក្មេងប្រុស​មុខ​ចាស់​ជាង​អាយុ​ ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​

ក្មេងប្រុសអភ័ព្វនេះមានឈ្មោះថា Bayezid Shikdar រូបគេមិនត្រឹមតែទទួលរងជំងឺចម្លែកនេះទេ គឺរូបគេថែមទាំងមានជំងឺពាក់ព័ន្ធនឹងបេះដូង ការមើល និង ការស្តាប់ទៀតផង ។ ម្តាយរបស់ក្មេងប្រុសរូបនេះបានឲ្យដឹងដែរថា កូនរបស់ខ្លួនចូលចិត្តលេងអ្វីៗដូចក្មេងប្រុសដទៃដែរ ហើយគេក៏ធ្លាប់កាន់សៀវភៅ និង ទារទៅរៀននៅសាលាទៀតផង ។

ក្មេងប្រុស​មុខ​ចាស់​ជាង​អាយុ​ ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​

ស្ថានភាពរបស់ក្មេងប្រុស Bayezid បានទាក់ទាញចំណាប់អារម្មណ៍ពីមន្ទីរពេទ្យកំពូលនៅបង់ក្លាដេស ហើយខាងមន្ទីរពេទ្យសម្រេចចិត្តថានឹងព្យាបាលគេដោយឥតគិតថ្លៃផងដែរ ក្រោយដឹងពីជីវភាពគ្រួសារគេ ។ គ្រូពេទ្យបានរកឃើញថា ក្មេងប្រុសនេះបានកើតជំងឺ Progeria ដែលវាជាជំងឺមួយធ្វើឲ្យចាស់ជាងអាយុ និង ធ្វើឲ្យមានបញ្ហាសុខភាពជាច្រើនទៀត ។

ក្មេងប្រុស​មុខ​ចាស់​ជាង​អាយុ​ ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​

ខាងក្រុមគ្រូពេទ្យបានឲ្យដឹងទៀតថា ជំងឺដ៏ចម្លែកនេះប្រហែលជាអាចកើតមកពីការកាត់ហ្សែន មិនដាច់ ព្រោះឪពុកម្តាយរបស់ក្មេងប្រុសនេះជាបងប្អូនជីដូនមួយនឹងគ្នា ៕

ថាវរិទ្ធ ( ប្រភព ៖ វើលអសបឺស )