ខ្វះ​ល្បែង​​លេង បុរស​ម្នាក់​លេង​ធ្វើ​​ជា​កូន​ខ្លួន​ឯង​ផ្ទុះ​ស្លាប់​ធ្វើ​ឲ្យ​ប្រពន្ធ​ភ័យ​ស្ទើរ​លោះ​ព្រលឹង

ពេលខ្លះការលេងសើចមួយចំនួនដែលភាសាអង់គ្លេសហៅថា Prank បាននាំមកនូវសំណើច ប៉ុន្តែការលេងសើចខ្លះបែរជានាំមកនូវទឹកភ្នែក និងកំហឹងទៅវិញ។

ជាក់ស្ដែងនៅក្នុងវីដេអូខាងក្រោមនេះបុរសម្នាក់បោកបញ្ឆោតប្រពន្ធរបស់គាត់ជាមួយនឹងការធ្វើជាកូនប្រុសរបស់ពួកគេជួបឧប្បត្តិហេតុរហូតដល់ផ្ទុះស្លាប់ ដែលការលេងសើចនេះបានធ្វើឲ្យប្រពន្ធរបស់គាត់ភ័យយ៉ាងខ្លាំង ស្ទើរតែលោតទៅតាមកូន ប៉ុន្តែពេលទៅដល់កន្លែងផ្ទុះទើបដឹងថាជាការបោកបញ្ឆោតរបស់ប្ដីនាង។

ក្រោយពីវីដេអូនោះបង្ហោះចូលទៅក្នុងបណ្ដាញសង្គម បុរសម្នាក់នោះក៏ត្រូវបានមនុស្សជាច្រើនធ្វើការរិះគន់ ម្នាក់ក្នុងចំណោមអ្នករិះគន់ទាំងនោះបានបញ្ចេញមតិថា “មិនគួរណាយកការព្រួយបារម្ភរបស់ប្រពន្ធគាត់ចំពោះកូនប្រុសមកលេងសើចដូចនេះទេ វាមិនគួរឲ្យចង់សើចត្រង់ណានោះទេ ឈប់ធ្វើដូចនេះទៅ” ៕

  • ខ្វះ​ល្បែង​​លេង បុរស​ម្នាក់​លេង​ធ្វើ​​ជា​កូន​ខ្លួន​ឯង​ផ្ទុះ​ស្លាប់​ធ្វើ​ឲ្យ​ប្រពន្ធ​ភ័យ​ស្ទើរ​លោះ​ព្រលឹង已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:ចំនេះដឹង
Tags: