ពិតជា​មិនធម្មតា​! សា​វិ​ន ហ្វី​លី​ព សង់​រួច​ផ្ទះ​ពីរ ចង់​សង់​បី​បន្ថែមទៀត​

6 Videos


ក្រៅពីជាតារាសម្ដែង និង ជាម្ចាស់មូលនិធិកុមារសាវិនកម្ពុជា ដែលតែងតែស្វះស្វែងរកជំនួយចុះជួយដល់ប្រជាពលរដ្ឋដែលជួបជីវភាពខ្វះខាតនោះ លោក សាវិន ហ្វីលីព ក៏ជាតារាមួយដួងដែលមានជីវភាពហ៊ឺហាមិនធម្មតាដែរ ។ ថ្មីៗនេះ ក្រោយពីគ្រោងនឹងបញ្ចប់ការសាងសង់ផ្ទះចំនួនពីរហើយនោះ រូបលោកក៏ត្រៀមសង់ផ្ទះបីបន្ថែមទៀតផងដែរ ។

ពិតជា​មិនធម្មតា​! សា​វិ​ន ហ្វី​លី​ព សង់​រួច​ផ្ទះ​ពីរ ចង់​សង់​បី​បន្ថែមទៀត​

លោក សាវិន ហ្វីលីព បានបង្ហាញផ្ទះដែលត្រៀមនឹងសាងសង់រួចរាល់នៅលើទឹកដីសៀមរាបក្នុងគណនីហ្វេសប៊ុករបស់លោកដោយភ្ជាប់មកជាមួយសារខ្លីថា «ជិតរួចរាល់ហើយផ្ទះខ្ញុំនៅខេត្តសៀមរាប, ២ ខែទៀតខ្ញុំចង់ជួលផ្ទះទាំង២នេះ ហើយសង់ផ្ទះ៣បន្ថែមទៀត .. My home in Siemreap ( Vfour Residences , Siemreap) going to be ready in the next 2 months , I wish I can rent this residences and going to build 3 more housing in the same location .. Please inbox me if anyone interest to hire it , This residences can convert to be a nice boutique hotel , Thanks»

ពិតជា​មិនធម្មតា​! សា​វិ​ន ហ្វី​លី​ព សង់​រួច​ផ្ទះ​ពីរ ចង់​សង់​បី​បន្ថែមទៀត​

លោក សាវិន ហ្វីលីព ត្រូវបានគេកត់សម្គាល់ឃើញថា លោកជាតារាមួយដួងដែលខ្នះខ្នែងខ្លាំងក្នុងការងារមនុស្សធម៌ ជាពិសេសគឺការយកចិត្តទុកដាក់ចំពោះសិល្បករដែលមានជីវភាពខ្សត់ខ្សោយតែម្ដង ៕ ភូមិន្ទ

ពិតជា​មិនធម្មតា​! សា​វិ​ន ហ្វី​លី​ព សង់​រួច​ផ្ទះ​ពីរ ចង់​សង់​បី​បន្ថែមទៀត​ពិតជា​មិនធម្មតា​! សា​វិ​ន ហ្វី​លី​ព សង់​រួច​ផ្ទះ​ពីរ ចង់​សង់​បី​បន្ថែមទៀត​