រឿងអាស្រូវ​ថ្នាំ​ប៉ូវ​កម្លាំង​ជា​សារធាតុ​ហាមឃាត់​ ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​លើ​កីឡាការិនី​ហែល​ទឹក​ចិន​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០១៦

​ក្រុម​សមាគម​កីឡាហែលទឹក​ចិន​ ដែល​បាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ Xinhua​ របស់​ចិន​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ថា​ កីឡាការិនី​ផ្នែក​វិញ្ញាសា​ហែល​ទឹក​របស់​ចិន​ម្នាក់​ គឺ​នាង​ Chen​ Xinyi​ ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០១៦​ នៅ​ទីក្រុង​ Rio​ ប្រទេស​ប្រេ​ស៊ី​ល​ ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​នូវ​សារធាតុ​ហាមឃាត់​ កាលពី​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ។​

រឿងអាស្រូវ​ថ្នាំ​ប៉ូវ​កម្លាំង​ជា​សារធាតុ​ហាមឃាត់​ ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​លើ​កីឡាការិនី​ហែល​ទឹក​ចិន​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០១៦

​នា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ Asian​ Games​ ឆ្នាំ​២០១៤​ នាង​ Chen​ Xinyi​ អាយុ​១៨​ឆ្នាំ​ កីឡាការិនី​ចិន​ទទួល​បាន​មេដាយមាស​ក្នុង​វិញ្ញាសា​ហែល​ទឹក​មេអំបៅ​ចម្ងាយ​៥០​ម៉ែត្រ​ ។​

រឿងអាស្រូវ​ថ្នាំ​ប៉ូវ​កម្លាំង​ជា​សារធាតុ​ហាមឃាត់​ ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​លើ​កីឡាការិនី​ហែល​ទឹក​ចិន​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០១៦

​ប្រភព​បាន​ឲ្យ​ដឹង​ថា​ ក្រុម​កីឡាករ​ កីឡាការិនី​មក​ពី​សហរដ្ឋអាមេរិក​ អូស្ត្រាលី​ និង​ជប៉ុន​…​ បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ចំពោះ​គូប្រជែង​របស់​ខ្លួន​មក​ពី​ប្រទេស​រុ​ស្ស៊ី​ និង​ចិន​ បាន​លួច​ប្រើ​ថ្នាំ​ប៉ូវ​កម្លាំង​ជា​សារធាតុ​ហាមឃាត់​ ដែល​ជា​រឿងអាស្រូវ​ថ្នាំ​ប៉ូវ​កម្លាំង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០១៦​ នៅ​ទីក្រុង​ Rio​ ប្រទេស​ប្រេ​ស៊ី​ល​នេះ​ ៕​

Related