បទ «​បើក Facebook ទឹកភ្នែក​ចេះតែ​ហូរ​» របស់​ សុគន្ធ ថេ​រ៉ា​យុ ពិតជា​ទាក់ទាញ​អ្នកគាំទ្រ​

6 Videos

ក្រោយពីបង្ហាញភាពផ្អែមល្ហែមជាមួយនារីរូបស្អាតម្នាក់ហើយប្រាប់ថា នោះជាការថតសំដែង MV បទចម្រៀងតែប៉ុណ្ណោះពេលនេះត្រូវបានទម្លាយឲ្យដឹងថាជាការថតបទចម្រៀង Original Song របស់ សុគន្ធ ថេរ៉ាយុ គឺបទ«បើកFace Bookទឹកភ្នែកចេះតែហូរ» ។

បទ «​បើក Facebook ទឹកភ្នែក​ចេះតែ​ហូរ​» របស់​ សុគន្ធ ថេ​រ៉ា​យុ ពិតជា​ទាក់ទាញ​អ្នកគាំទ្រ​

នៅក្នុងហ្វេសប៊ុករបស់ សុគន្ធ ថេរ៉ាយុ នាពេលថ្មីៗនេះបានបង្ហោះសារយ៉ាងខ្លីនិងអមដោយ រូបភាពផងហើយសរសេរថា៖អារម្មណ៍ឯកានឹងអារម្មណ៍ពេលបែកបាក់ស្នេហាមួយណាពិបាកជាង?ក្នុងនោះគេក៏បានឃើញអ្នកលេងហ្វេសប៊ុកជាច្រើនបានចាប់អារម្មណ៍និងគាំទ្រដោយខ្លះបានឆ្លើយតបថា៖អារម្មណ៍ឯកាពេលខ្លះក៏អផ្សុកពេលខ្លះក៏តូចចិត្តតែអារម្មណ៍ពេលបែកបាក់ស្នេហាដូចផ្តាច់ថ្នាំញៀន អ៊ីចឹង,ខ្លះក៏សរសេរថា៖រស់នឹងស្លាប់មិនអាចបែងចែកគ្នាជីវិតពោរពេញដោយសញ្ញាដក …ជាដើម ។

បទ «​បើក Facebook ទឹកភ្នែក​ចេះតែ​ហូរ​» របស់​ សុគន្ធ ថេ​រ៉ា​យុ ពិតជា​ទាក់ទាញ​អ្នកគាំទ្រ​

នៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់ សុគន្ធ ថេរ៉ាយុ គេបានប្រទះឃើញមាន ការបង្ហោះនូវរូបភាពនៃការថតសំដែងMVនៃបទចម្រៀងយ៉ាងស្រស់ស្អាតនិងគួរជាទីចាប់អារម្មណ៍ ។

បទ «​បើក Facebook ទឹកភ្នែក​ចេះតែ​ហូរ​» របស់​ សុគន្ធ ថេ​រ៉ា​យុ ពិតជា​ទាក់ទាញ​អ្នកគាំទ្រ​

កន្លងទៅនេះ សុគន្ធ ថេរ៉ាយុ ទើបតែចេញMV បទ “ពេលខ្ញុំមិនសប្បាយចិត្ត” ជាប្រភេទបទ មួយនិយាយអំពីជីវិតពិត ពីមនុស្សទើបតែរៀបការឬទើបតែស្រលាញ់គ្នា ដែលមិនទាន់ ស្គាល់អ្វី ជាការយល់ចិត្តគ្នាដើម្បីបង្កើតគ្រួសារមួយ ! ន័យក្នុងបទនេះដែរ ចង់ដាស់តឿនដល់អ្នក មិនយល់អ្វីជាតំលៃសុភមង្គលអ្វីជាឆាកជីវិត ។

ពេលនេះទស្សនិកជននិងមហាជនកំពុងតែចាប់អារម្មណ៍ចំពោះ ការចេញបទចម្រៀង original Song របស់ សុគន្ធ ថេរ៉ាយុ ៕

ដេវីត