សម្រស់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន និង តេង លក្ខិណា កំពុង​កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក ដោយសារ​…

6 Videos


នៅលើទំព័រហ្វេសប៊ុកថ្ងៃនេះ មានការចែកចាយរូបថតប៉ុន្មានសន្លឹករបស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង តារាចម្រៀង តេង លក្ខិណាថតជាមួយគ្នា ដែលរូបភាពនោះទទួលបានការចាប់អារម្មណ៍យ៉ាខ្លាំងពីបណ្តាអ្នកលេងហ្វេសប៊ុក ដោយសារតារាទាំងពីរដួងត្រូវបានគេនិយាយថា ស្រស់ស្អាតប្លែក គឺស្អាតដូចកូនភ្លោះអ៊ីចឹង ។

សម្រស់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន និង តេង លក្ខិណា កំពុង​កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក ដោយសារ​…

បើមើលតាមការបញ្ចេញយោបល់របស់ប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ម្នាក់ៗគឺបានលើកសរសើរដល់តារាទាំងពីរដួងថាស្រស់ស្អាតខ្លាំងណាស់ ជាពិសេសជាមួយស្នាមញញឹមដ៏ស្រស់ស្រាយផង រឹតតែក្លាយជាចំណាប់អារម្មណ៍មួយរបស់មហាជនទ្វេដង ។

សម្រស់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន និង តេង លក្ខិណា កំពុង​កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក ដោយសារ​…

បើគន់មើល ហ៊ិន ច័ន្ទនីរ័ត្ន នាងបានរំលេចខ្លួនក្នុងឈុតរ៉ូបពណ៌ផ្កាឈូកស្រាលយ៉ាងស្រស់ស្អាត ស្របពេលដែល តេង លក្ខិណា គ្រងឈុតរ៉ូបពណ៌សត្រឹមជង្គង់ ដែលឈុតបែបនេះមើលទៅសាមញ្ញតែទាន់សម័យ និង ស្តែងឱ្យឃើញនូវភាពថ្លៃថ្នូរ និង ស័ក្តិសមជានារីសម័យថ្មី ។

សម្រស់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន និង តេង លក្ខិណា កំពុង​កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក ដោយសារ​…

អ្វីដែលកាន់តែធ្វើឱ្យប្រិយមិត្តចាប់អារម្មណ៍ទៀតនោះ តារាទាំងពីរដួងនេះត្រូវបានគេហៅថាកូនភ្លោះ ព្រោះបើមើលលើរូបសម្រស់ ការតុបតែងខ្លួន និង ស្នាមញញឹមគឺមានភាពស្រដៀងគ្នាច្រើន ខុសតែពណ៌ និង ម៉ូដសម្លៀកបំពាក់ប៉ុណ្ណោះ ។

សម្រស់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន និង តេង លក្ខិណា កំពុង​កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក ដោយសារ​…

ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង ពិធីការិនីដែលវិវឌ្ឍខ្លួនមកជាតារាចម្រៀង តេង លក្ខិណាជារឿយៗត្រូវបានមហាជនទូទៅចាត់ទុក និង និយាយថាជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតបែបធម្មជាតិ មិនមានការកែខែតាមបច្ចេកវិជ្ជាណាមួយឡើយ ៕ សាកល

សម្រស់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន និង តេង លក្ខិណា កំពុង​កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក ដោយសារ​…