ប៉ូលិស​ថៃ​៖ ការ​បំផ្ទុះ​គ្រាប់បែក​មិនមែនជា​អំពើ​ភេរវកម្ម​ឡើយ តែ​វា​ជា​ទង្វើ​«​វិទ្ធង្សនា​» និពន្ធដោយ : ថ្មីៗ       August-12-2016, 8:19 pm         1062

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប៉ូលិស​ថៃ​៖ ការ​បំផ្ទុះ​គ្រាប់បែក​មិនមែនជា​អំពើ​ភេរវកម្ម​ឡើយ តែ​វា​ជា​ទង្វើ​«​វិទ្ធង្សនា​»​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​កើតឡើង​ជា​បន្ត​បន្ទាប់ រហូតដល់​សម្លាប់​មនុ​ស្ស​៤​នាក់​ផង​នោះ ប៉ូលិស​ថៃ​បានចេញ​បកស្រាយ​ថា វា​មិនមាន​ជាប់​ពាក់ព័ន្ធ​ចលនា​ភេរវកម្ម​អ្វី​ឡើយ​។ អាជ្ញាធរ​ថៃ​បាន​សន្និដ្ឋានថា ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ជា​ចលនា​វិទ្ធង្សនា ប្រឆាំង​អាជ្ញាធរ​ប៉ុណ្ណោះ​។​បច្ចុប្បន្ននេះ​សន្តិសុខ​ជារួម​នៅ​ថៃ​ត្រូវបាន​រឹតបន្តឹង​ខ្លាំង​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​សន្តិសុខ​ជារួម ត្រូវបាន​រឹតបន្តឹង​ខ្លាំង​ក្រោយ​ពេលដែល​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បំផ្ទុះ​គ្រាប់​ជាច្រើន​គ្រាប់​នៅ​ទីតាំង ៤ ផ្សេងៗ​គ្នា​ក្នុង​រយៈពេល​ជិត​២៤​ម៉ោង ទូទាំងប្រទេស​ថៃ​រហូតដល់​សម្លាប់​មនុ​ស្ស​អស់ ៤​នាក់​នោះ​។

​ទោះបីជា​មានការ​សង្ស័យ​ថា​វា​ជា​សកម្មភាព​ភេរវកម្ម​ក៏ដោយ អាជ្ញាធរ​ថៃ បានចេញ​បកស្រាយ​ថា គ្មាន​ភស្តុតាង​ណា​បញ្ជាក់ថា ការវាយប្រហារ​នេះ​ជា​អំពើ​ភេរវកម្ម​ឡើយ​។ ផ្ទុយទៅវិញ វា​ជា​សកម្មភាព​វិទ្ធង្សនា​ប៉ុណ្ណោះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​រង​នៃ​នគរបាលជាតិ​ថៃ លោក Piyapan Pingmuang បាន​លើកឡើងថា​៖« វា​មិនមែនជា​អំពើ​ភេរវកម្ម​ឡើយ​។ សកម្មភាព​នេះ​វា​ខុសប្លែក​ពី​អំពើ​ភេរវកម្ម​ជាក់ស្តែង​ដែល​ធ្លាប់​កើតមាន​។ វា​គ្រាន់តែ​ជា​សកម្មភាព​វិទ្ធង្សនា​ដែល​កើតឡើង​មាន​ដែន​កំណត់​ពោលគឺ​កើត​ក្នុង​តំបន់​ជាក់លាក់​និង​ខេត្ត​ប៉ុណ្ណោះ​»​។​

​ទោះបីជា​អាជ្ញាធរ​អះអាងថា វា​ជា​សកម្មភាព​វិទ្ធង្សនា​ក៏ដោយ មកទល់ពេលនេះ​គេ​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​ជន​ដែល​បង្កហេតុ និង​អ្នក​នៅ​ពីក្រោយ​ករណីនេះ​នៅឡើយ​ទេ​។

​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក Pingmuang បាន​បញ្ជាក់ថា​៖« វា​នៅតែ​មិនទាន់​ច្បាស់​ថា​ក្រុម​ណា​ដែល​នៅ​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​នៅឡើយ​»​។ ហើយ​លោក​បាន​ទាត់ចោល​ការសង្ស័យថា ក្រុម​ឧទ្ទាម​ឥស្លាម​នៅ​ភាគខាងត្បូង​ជា​អ្នក​នៅ​ពីក្រោយ​ករណីនេះ​ដែរ​។​

​ដោយឡែក​ទាក់ទិន​ការពង្រឹង​សន្តិសុខ​ដែរ ស្ថាប័ន​នគរបាល​ថៃ​បានដាក់​បញ្ជា​ឲ្យ​បណ្តា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទូទាំងប្រទេស​រឹតបន្តឹង​សន្តិសុខ​ទូទៅ​ជាពិសេស​នៅតាម​ទីតាំង​សំខាន់ៗ​ជាពិសេស​ការិយាល័យរ​ដ្ឋា​ភិ​បាល និង​ទីតាំង​មាន​មនុស្ស​កកកុញ​មាន​ស្ថានីយ៍​រថយន្តក្រុង​, ស្ថានីយ៍​រថភ្លើង​, អាកាស​យាន្ត​ដ្ឋា​ន​, ភោជនីយដ្ឋាន ទីកន្លែង​សម្បូរ​ដោយ​ទេសចរ និង​មណ្ឌល​កម្សាន្ត​ជាដើម​។​

​សូមបញ្ជាក់ថា ការ​បំផ្ទុះ​គ្រាប់​បន្តបន្ទាប់​បួន​កន្លែង​ផ្សេងទៀត​គ្នា​នៅ​ទូទាំងប្រទេស​ថៃ បានសម្លាប់​មនុស្ស ៤​នាក់ និង​ច្រើនជាង​៣០​នាក់​ផ្សេងទៀត​រង​បួស​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ខេត្ត ត្រាង (Trang), តំបន់​ទេសចរណ៍​ហួ​ហ៊ី​ន (Hua Hin), ខេត្ត ស៊ូ​រ៉ា​ត ថា​នី (Surat Thani) និង​ភូ​កេ​ត (Phuket) ។​ហើយ​វា​កើតឡើង​ស្រប​ពេលដែល​ប្រជាជន​ទូទាំងប្រទេស​ថៃ កំពុង​រៀបចំ​អបអរ​ពិធី​បុណ្យចម្រើនព្រះជន្ម​មហាក្សត្រី​យ៍ ស៊ី​រី​គីត (Sirikit)៕