គន្លឹះ​ងាយៗ ជួយ​បំបាត់​ស្នាម​ជាំខ្មៅ និង ថ្នក់​ប៉ោង​ក្រោម​ភ្នែក​

6 Videos


ស្នាមជាំខ្មៅ និងថ្នក់ប៉ោងក្រោមភ្នែកគឺជាបញ្ហាសុខភាពម្យ៉ាងឈ្មោះថា periorbital hyperpigmentation ដែលច្រើនកើតនៅជុំវិញបរិវេនភ្នែក និងធ្វើអោយភ្នែកប៉ោង និងហើម ។ ការតុបតែងមុខដោយគ្រឿងសំអាង អាចបិទបាំងតែមួយរយៈខ្លីតែប៉ុណ្ណោះ ។

កាលពីមុនគេតែងយល់ថា ស្នាមជាំរង្វង់ខ្មៅ និងថ្នក់ប៉ោងក្រោមភ្នែក គឺជាលទ្ធផលដោយសារការអស់កម្លាំង និងគេងមិនបានគ្រប់គ្រាន់ ។ យោងតាមលោក Hayley Goldbach ពេទ្យជំនាញផ្នែកជំងឺស្បែកបានអោយដឹងថា បញ្ហារង្វង់ជាំខ្មៅជុំវិញភ្នែក គឺដោយសារការកើនឡើងនូវសារធាតុខ្លាញ់ច្រើនលើសលប់ ដោយសារកត្តាឈានដល់វ័យចំណាស់ ព្រោះជាតិខ្លាញ់កើនឡើង ភាគច្រើនមកកកផ្តុំត្រង់នោះ ។ នេះក៏ដោយសារស្បែកនៅត្រង់បរិវេណជុំវិញភ្នែកមានសភាពស្តើង និងងាយមើលឃើញស្នាមខ្មៅនៅពេល ចលនាឈាមរត់មិនប្រក្រតីនៅត្រង់នោះដែលតែងធ្វើអោយវាឡើងខ្មៅ ។  កត្តាមួយចំនួនទៀតដែលធ្វើអោយស្បែកខ្មៅមានដូចជា ការត្រូវកាំរស្មីព្រះអាទិត្យយូរពេក បញ្ហាតានតឹងក្នុងអារម្មណ៍ ជាតិអាល់កុល និងទម្លាប់ពិសារបារី ជាដើម ។

ខាងក្រោមនេះជាចំនុចគួរស្វែងយល់ដើម្បីការពារកុំអោយកើតបញ្ហាជាំខ្មៅ និងប៉ោងក្រោមភ្នែក ៖
• កុំពិសារបារី
• គេងអោយបានគ្រប់គ្រាន់
• យកថង់តែខ្មៅ ឫតែបៃតងដែលឆុងរួច ឫចំណិតត្រសក់ទៅស្អំត្រង់បរិវេណជាំខ្មៅ អោយបាន ១០នាទីជារៀងរាល់ព្រឹក
• មិនត្រូវយកដៃទៅញឺភ្នែកញឹកញាប់
• កុំប្រើគ្រឿងសំអាង រឺក្រែមលាបភ្នែកដែលមានគុណភាពអត់ និងមានសារធាតុគីមី
• ត្រូវរក្សាសុខភាពកុំអោយកើតបញ្ហាតឹងច្រមុះ ព្រោះវាក៏អាចជះឥទ្ធិពលអោយកើតស្នាមជាំខ្មៅផងដែរ
• ពិសារអាហារដែលល្អសម្រាប់សុខភាព ដោយត្រូវពិសារផ្លែឈើ និងបន្លែអោយបានច្រើន
• ពិសារទឹកអោយបានគ្រប់គ្រាន់ ៕ សុផល