បរិវេណ​ផ្លូវភេទ​ឆ្លង​មេរោគ​ផ្សិត តើ​គួរ​ធ្វើ​ដូចម្តេច​?​

6 Videos


ការឆ្លងមេរោគផ្សិតនៅបរិវេណផ្លូវបន្តពូជស្ត្រីគឺជាបញ្ហាមួយតែងកើតមានជាញឹកញាប់ ដោយក្នុងនោះវាច្រើនកើតទៅលើ ស្ត្រី ៣នាក់ហើយក្នុងចំណោម ៤នាក់ ។

មេរោគផ្សិតឈ្មោះ Candida albicans គឺជាប្រភេទមេរោគផ្សិតដែលច្រើនកើតចំពោះស្ត្រី ។ ទោះជាយ៉ាងនេះក្តី ស្ត្រីមួយចំនួនមិនបានចាប់អារម្មណ៍ថា ខ្លួនបានឆ្លងមេរោគផ្សិតនេះទេ ហើយតែងតែយល់ថាវាជាបញ្ហាបន្តិចបន្តួច ។
អាការៈនិងរោគសញ្ញានៃការឆ្លងមេរោគផ្សិតប្រភេទនេះមានដូចជា ៖
• រមាស់ជុំវិញបរិវេណប្រដាប់ភេទជាញឹកញាប់
• មានអាការៈធ្លាក់ស មានសភាពខាប់ និងគ្មានក្លិន
• រលាកត្រង់បរិវេណប្រដាប់ភេទ
• មាត់ទ្វាមាសមានសភាពក្រហម និងហើម
• មានការឈឺចាប់នៅពេលរួមភេទ
• អួលនិងឈឺផ្សានៅពេលបន្ទោបង់
• កន្ទួលត្រង់បរិវេណភេទ

ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ចំពោះរោគសញ្ញាទាំងនេះនិងស្វែងរកការព្យាបាលជាបន្ទាន់ ដោយទៅពិគ្រោះយោបល់ ជាមួយគ្រូពេទ្យជំនាញ ។ ប៉ុន្តែបើសិនជាអ្នកមានការអៀនខ្មាសអ្នកគួរសាកល្បងវិធីព្យាបាលបែបធម្មជាតិ ដូចខាងក្រោម៖
១. ខ្ទឹមស ៖ យកខ្ទឹមសមួយកំពឹសតូចទៅកិនអោយម៉ត់រួចយកទៅលាបត្រង់បរិវេណដែលកើត វាមានសមត្ថភាពជួយសម្លាប់មេរោគផ្សិតបានគ្រប់ប្រភេទ ។
២. ប្រេងដូង ៖ ប្រេងដូងក៏មានសារធាតុជួយកម្ចាត់មេរោគផ្សិតមិនចាញ់ខ្ទឹមសប៉ុន្មាននោះដែរ ។ អ្នកអាចយក ប្រេងដូងទៅលាបត្រង់បរិវេណដែលកើតមេរោគផ្សិតអោយបាន ៣ដងក្នុងមួយថ្ងៃ ។
៣. ទឹកដោះគោជូ ៖ អ្នកអាចពិសារទឹកដោះគោជូរ ឫយកសំឡីទៅជ្រលក់រួចយកទៅផ្អិបត្រង់បរិវេណដែលរមាស់ ទុកចោលរយៈពេល ២០ទៅ៣០នាទី មុននឹងលាងសំអាតចេញ ៕ សុផល