បង្ក្រាប​យី​ឌុ​ប​ដឹកឈើ ប្រុង​លោត​ឆ​ត្រ័​ទៅ​វៀតណាម

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះសមត្ថកិច្ច​មេព្រៃ​ចម្រុះ​សហ​ការណ៍​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ និង​ផ្ទៃ​ប្រទេស​ធ្វើការ​បង្ក្រាប​រថយន្ត​យី​ឌុ​ប​ដឹកឈើ​ទ្រង់ទ្រាយ​ធំ​ប្រុង​លោត​ឆ​ត្រ័​ទៅ​ប្រទេស​វៀតណាម​។ ពេល​នេះ​កំពុង​ប្រមូល​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ​។

លោក ប៊ុ​ន សម្បត្តិ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​ប​សេដ្ឋ​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​ព័ត៌មាន​ពី​បណ្តាញសម្ងាត់​ថា មាន​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ផ្ទុក​ឈើដុល​ជា​ច្រើន​កំណាត់​មក​ឈប់​នៅ​ចំណុច​នៅ​ក្នុងភូមិ​ត្រពាំង​ខ្យង ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ រូប​លោក​បាន​សុំ​យោបល់​ពី​លោក​ព្រះរាជអាជ្ញា និង​ស្នើ​សុំ​ទៅ​លោក​ឧត្តមសេនីយ៍ត្រី ជូ សា​រុន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​សុំ​កម្លាំង​សហ​ការណ៍ ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​។

លោក ប៊ុ​ន សម្បត្ តិ​បន្ត​ថា ក្រោយ​ពេល​ត្រួតពិនិត្យ​ឈើ​ទាំងនេះ​មិន​មាន​លិខិត​ឲ្យ​ដឹក​ជញ្ជូន​ឡើយ​។ ឈើ​ទាំងអស់​សុទ្ធ​សឹង​ជា​ឈើ​រាជ​កុ​ល​(​ម្រេញ​)​ខណៈ​នេះ​សមត្ថកិច្ច​របស់​លោក​កំពុង​ប្រមូល​យក​ឈើ​ទាំងនេះ​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​។ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​មួ​រូប​បាន​បង្ហើប​ថា​រថយន្ត​នេះ​គេ​បានឃើញ​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ដោយ​មាន​គ្រប​កៅស៊ូ​ជិត​ហើយ​បាន​ខូច​នៅ​ចំណុច​ខាងលើ​ក៏​ត្រូវ​បាន​មេព្រៃ​ចុះ​បង្ក្រាប​តែ​ម្តង​។

ប្រភព​បន្ត​ថា ជា​និច្ចកាល​គេ​តែងតែ​ឃើញ​រថយន្ត​មួយ​គ្រឿង​នេះ​រត់​ជា​ប្រចាំ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​មាន​កៅស៊ូ​តង់​គ្រប​ជិតឈឹង តែ​អកុសល​លើក​នេះ​រថយន្ត​ខូច​ម៉ាស៊ីន​ទៅ​មុខ​លែង​រួច ក៏​ត្រូវ​មេព្រៃ​ចុះ​មក​បង្ក្រាប​។ នេះ​ចេះ​ខូច​ម៉ាស៊ីន​ចុះបើ​មិន​ខូច​វិញ​ច្បាស់​ជារ​ត់ទៅ​ដល់​ប្រទេស​វៀតណាម​ជាក់​ជា​មិន​ខាន​។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​រិះគន់​ទៅ​លើ​សមត្ថកិច្ច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ថា គិតតែ​ពី​ផលប្រយោជន៍​មិន​បាន​យកចិត្តទុកដាក់​ក្នុង​ការ​បង្ក្រាប​បទល្មើស​ជា​ពិសេស​គឺ​មេព្រៃ​ខាង​ខេត្ដតាកែវ​តែ​ម្តង​ព្រោះថា ផ្លួ​វ​ជាតិ​លេខ​៣​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ខេត្តតាកែវ កាលដែល​មេព្រៃ​ខាង​កំពង់ស្ពឺ​បង្ក្រាប​រថយន្ត​ដឹកឈើ​អត់​ច្បាប់​នេះ​ហាក់បីដូចជា​វាយ​បំបែក​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពិសេស​មេព្រៃ​ខេត្តតាកែវ​ឲ្យ​បែក​តែ​ម្តង​៕