ហ្វី​លី​ពី​ន​បញ្ជា​ទិញ​នាវា​ល្បាត​ទំនើប​២​គ្រឿង​ពី​ជប៉ុន​ ដើម្បី​ល្បាត​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​កំពុង​មាន​ជម្លោះ​

​សារព័ត៌មាន​ Channel​ NewsAsia​ បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ ឲ្យ​ដឹង​ថា​ ជប៉ុន​បាន​ព្រមព្រៀង​លក់​នាវា​ល្បាត​ទំនើប​ខ្នាត​ធំ​ចំនួន​២​គ្រឿង​ទៅ​ឲ្យ​ហ្វី​លី​ពី​ន​ ដើម្បី​ដាក់​ល្បាត​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​តំបន់​ដែនទឹក​កំពុង​មាន​ជម្លោះ​យ៉ាង​ក្តៅ​គគុក​ជាមួយ​ប្រទេស​ចិន​ ដែល​កិច្ចព្រមព្រៀង​លក់​-​ទិញ​នាវា​ល្បាត​ទំនើប​ចំនួន​២​គ្រឿង​នេះ​ បាន​កើត​ចេញពី​លទ្ធផល​ទស្សនកិច្ច​ និង​ជំនួប​រវាង​លោក​ Fumio​ Kishida​ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ ជាមួយ​លោក​ Rodrigo​ Duterte​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​ នៅ​ទីក្រុង​ Davao​ កាលពី​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ។​

ហ្វី​លី​ពី​ន​បញ្ជា​ទិញ​នាវា​ល្បាត​ទំនើប​២​គ្រឿង​ពី​ជប៉ុន​ ដើម្បី​ល្បាត​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​កំពុង​មាន​ជម្លោះ​

​នាវា​ល្បាត​ទំនើប​ខ្នាត​ធំ​ប្រវែង​៩០​ម៉ែត្រ​ទាំង​២​គ្រឿង​របស់​ជប៉ុន​ ដែលមានតម្លៃជិត២០០លានដុល្លារអាមេរិកនេះ​ នឹង​បញ្ជូន​មក​ដល់​ហ្វី​លី​ពី​ន​នៅ​ស​ប្តា​ហ៍​ក្រោយ​ បន្ទាប់​ពី​កិច្ចព្រមព្រៀង​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ានីល​(Manila)​ នា​ថ្ងៃ​សុក្រ​ ទី​១២​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ ។​

ហ្វី​លី​ពី​ន​បញ្ជា​ទិញ​នាវា​ល្បាត​ទំនើប​២​គ្រឿង​ពី​ជប៉ុន​ ដើម្បី​ល្បាត​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​កំពុង​មាន​ជម្លោះ​

​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ដែរ​ ប្រទេស​ជប៉ុន​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​នៅ​តំបន់​ដែនសមុទ្រ​ចិន​ខាងកើត​ និង​ប្រទេស​ហ្វី​លី​ពី​ន​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​នៅ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ (​តុលាការ​ទីក្រុង​ឡា​អេ​ធ្លាប់​សម្រេច​ឲ្យ​ប្រទេស​ហ្វី​លី​ពី​ន​ឈ្នះក្តី​លើ​ប្រទេស​ចិន​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៦​ ក្នុង​សំណុំរឿង​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​)​ បាន​ប្រកាស​រួម​គ្នា​ជំរុញ​ឲ្យ​ភាគី​ប្រទេស​ចិន​ចូលរួម​គោរព​ច្បាប់​អន្តរជាតិ​ និង​សេចក្តីសម្រេច​របស់​តុលាការ​ទីក្រុង​ឡា​អេ​ជា​ចាំបាច់​ ៕​

Related