កម្លាំងចម្រុះ​ខ​ណ្ឌ័​ច្បារអំពៅ ចុះ​ឃាត់​ការចាក់ដី​លុប​បឹង​របស់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​

6 Videos


មន្ត្រីអាជ្ញាធរខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នេះ បានដឹកនាំ កំលាំងចំរុះមួយក្រុមចុះទៅឃាត់សកម្មភាព ដឹកដីចាក់លប់រំលោភយកដីបឹងត្រា ដែលមាន ទីតាំងស្ថិត នៅក្នុងសង្កាត់ព្រែកថ្មី ជាបណ្ដោះអាសន្នសិន ដើម្បីត្រួតពិនិត្យមើលលិខិតស្នាម មុននឹងអនុញាតអោយចាក់ដីបន្តទៀត ។
កម្លាំងចម្រុះ​ខ​ណ្ឌ័​ច្បារអំពៅ ចុះ​ឃាត់​ការចាក់ដី​លុប​បឹង​របស់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​
លោក រស់ សុភ័ក្ដ អភិបាលរងខណ្ឌច្បារអំពៅ ដែលបានដឹកនាំកំលាំងចំរុះចុះទៅឃាត់ សកម្មភាពចាក់ដី របស់ក្រុមហ៊ុនផានអ៊ីមិច ខាងលើនេះ បានឲ្យដឹងថា ការចុះមកហាមឃាត់ នេះ គឺដើម្បីត្រួតពិនិត្យមើលច្បាប់ទំលាប់ និងផ្ទៀងផ្ទាត់មើលថាតើការចាក់ដីនេះក្រុមហ៊ុន ចាក់នៅលើដី ដែលក្រុមហ៊ុនបានទិញស្របច្បាប់ ឬចាក់ប៉ះពាល់ទៅលើ ដីអ្នកដទៃឬ ប៉ះទៅ លើដីបឹងសាធារណៈ(បឹងត្រា) ព្រោះមានប្រជាពលរដ្ឋបានប្ដឹង ចោទប្រកាន់ក្រុមហ៊ុននេះ ថា ចាក់ដីរំលោភយកដីបឹង និងចាក់លប់បិទផ្លូវទឹកហូចូលបឹងធម្មជាតិ ដែលអ្នកស្រុកទុកប្រើប្រាស់ ជាសម្បត្តិរួមជាដើម ។
កម្លាំងចម្រុះ​ខ​ណ្ឌ័​ច្បារអំពៅ ចុះ​ឃាត់​ការចាក់ដី​លុប​បឹង​របស់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​
កន្លងមកអ្នកស្រុកភាគច្រើន អោយតែឮថា ក្រុមហ៊ុនផាន អ៊ីមិច ទៅទិញដី ទៅធ្វើការអភិវឌ្ឍន៍នៅកន្លែងណាគឺប្រជាជននៅតំបន់នោះ មានការព្រួយបារម្ភពីរឿងប៉ះពាល់ ទៅលើដីធ្លី ការរស់នៅ និងការប្រកបរបរទទួលទានរបស់ពួកគាត់ ។ ហើយលើកនេះទៀត ប្រជាជនក៏បានប្តឹងក្រុមហ៊ុននេះថា ចាក់ដីរំលោភដីបឹងទៀត អាជ្ញាធរបានចុះទៅឃាត់ ៕                                                                                                                   សុថាត់
កម្លាំងចម្រុះ​ខ​ណ្ឌ័​ច្បារអំពៅ ចុះ​ឃាត់​ការចាក់ដី​លុប​បឹង​របស់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​