ប្តីសំ ប៉ូលីដា ឆ្លើយតបទាំងទឹកភ្នែករឿងគេថាវ៉ៃប្រពន្ធបាក់ជើង (មានវីដេអូ)

សិល្បៈ ៖ ​ព្រឹក​មិញ​នេះ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះផ្សាយ​ថា​ តារា​ចម្រៀង​ សម្ដែង​ និង​កំប្លែង​ សំ ប៉ូលីដា ​រងគ្រោះ​បាក់ជើង​ គឺ​បណ្ដាល​មក​ពី​ប្ដី​នាង​លោក​ ស្វាយ ស៊ីសុថា ​ប្រើ​អំពើ​ហិង្សា​វ៉ៃ​ប្រពន្ធ​ដោយ​ដែក​បំពង់​ទីប​ និង​បាន​ប្រើ​ដៃជើង​វ៉ៃ​មក​លើ​ផ្ទៃ​មុខ​ហើម​ជាំ​ខ្មៅ​យ៉ាង​ដំណំ។​

​ព័ត៌មាន​ដែល​ធ្លាយ​ចេញ​អ្នក​ជិតខាង​នេះ​ពេល​ជួប​សម្ភាស​ផ្ទាល់​ជា​មួយ​លោក​ តាន់ ចន្ថា​ អ្នក​យក​ព័ត៌មាន​គេហទំព័រ​ kqube.net សំ ប៉ូលីដា ​បាន​ប្រាប់​ទាំង​សភាព​ដេក​នៅ​លើ​គ្រែ​ថា ​ការ​ដែល​នាង​បាក់​ជើង​មិនមែន​ត្រូវ​ប្ដី​វ៉ៃ​ទេ ហើយ​ពេល​នេះ​នាង​សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់ ​ការ​រងគ្រោះ​នេះ​គឺ​នាង​ដើរ​ដួល​ដោយ​ខ្លួន​ឯង​នៅ​ថ្ងៃ​ទី​២​ សីហា​ម៉ោង​ប្រមាណ​ជា​១០​យប់​ ខណៈ​ដែល​នាង​បម្រើ​ភ្ញៀវ​នៅ​ក្នុង​ហាង​ឈ្មោះ ​​១សប្បាយមែន​ (តាខ្មៅ) ហើយ​ពេល​នោះ​មេឃ​ភ្លៀង​ នាង​យួរ​ធុង​ទឹកកក​ជ័រ​ពាក់​ស្បែក​ជើង​កែង​ ក៏​រអិល​ដួល​ផ្កាប់​មុខ​មួយ​ទំហឹង​បុក​នឹង​សាប​បេតុង​ និង​ធុង​ទឹកកក​បែក​ដាច់​ច្រមុះ​ និង​ជាំមុខ​តែ​ម្ដង​។

li

​លោក ​ស្វាយ ​ស៊ីសុថា​ ប្តី​ សំ ប៉ូលីដា ​បាន​ប្រាប់​ដែរ​ថា ​ជុំវិញ​រឿង​គេ​ថា​លោក​វ៉ៃ​ប្រពន្ធ​ដល់​ទៅ​បាក់​ជើង​នោះ​មិន​ពិត​ទេ​ គឺ​ហេតុការណ៍​ពិត​ប្រាកដ​ដូច​ប្រពន្ធ​លោក​និយាយ​អ៊ីចឹង​ គាត់​ដើរ​ដួល​គួបផ្សំ​ជើង​គាត់​មាន​បញ្ហា​ប្រេះស្រាំ​ឆ្អឹង​ ពី​មុន​មក​ផង​ទើប​ធ្វើ​ឱ្យ​បាក់​ពេល​ដួល​តែ​ម្ដង​។ មន្ត្រី​ប៉េអិម​រូប​នេះ​បន្ត​ថា ​សម្រាប់​ប្រពន្ធ​លោក​ទោះ​ជា​ល្អ​ ឬ​អាក្រក់​អ្នក​ជិត​ខាង​ និង​ភក្តិ​គេ​ថា​យ៉ាង​ម៉េច​ក៏​ដោយ​​លោក​នៅ​តែ​អាណិត​ជាង​ស្រឡាញ់​ទៅ​ទៀត​ តែ​លោក​ក៏​ទទួល​ស្គាល់​ថា ​រឿង​ប្ដី​ប្រពន្ធ​បញ្ហា​មាត់ធំ​មាត់​តូច​គឺ​មិន​អត់​ទេ ​តែ​លោក​មិន​ដែល​វ៉ៃ​ប្រពន្ធ​ទេ៕​ ប្រភព៖ kqube.net


Related Posts