រដ្ឋាភិបាល​លក់​ឈើ​ដែលរឹប​អូសបាន​ បន្ទាប់ពី​បោះ​បង់​ការ​ដាក់​ដេញ​ថ្លៃមួយ​រយៈ

យោងតាមមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្នាក់បានឱ្យដឹងថា រដ្ឋាភិបាលបានលក់ឈើដែលកាប់ខុសច្បាប់ជាង១០.០០០ម៉ែត្រគូបក្នុងការចរចាដោយផ្ទាល់ជាមួយពាណិជ្ជករឯកជនក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បន្ទាប់ពីបោះបង់ការខិតខំប្រឹងប្រែងដើម្បីលក់ដេញថ្លៃដោយសារមិនមានការចាប់អារម្មណ៍។ ឈើទាំងនេះគឺជាផ្នែកមួយនៃឈើប្រហែល៧០.០០០ម៉ែត្រគូប ដែលអាជ្ញាធររឹបអូសបានកាលពីដើមឆ្នាំនេះ ជាផ្នែកមួយនៃការបោសសម្អាតនៅក្នុងខេត្តភាគឦសាន ដែលមានការស្តុកទុកខុសច្បាប់ ភាគច្រើននៅតាមរោងអារឈើ និងនៅក្នុងចម្ការកៅស៊ូ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ជាឱ្យមានការបោសសម្អាតនេះ ដំបូងបានប្រកាសពីគម្រោងប្រគល់ឈើនេះទៅឱ្យក្រសួងអប់រំសម្រាប់គោលបំណងសាងសង់សំណង់នានា ប៉ុន្តែក្រោយមកបានលើកឡើងថា នឹងធ្វើការលក់ដេញថ្លៃជំនួសវិញ ដោយសារក្រសួងខ្វះមធ្យោបាយដឹកចេញ។ ប៉ុន្តែបន្ទាប់ពីការប្រកាសរកអ្នកដេញថ្លៃសម្រាប់ឈើជាង១១កន្លែងរយៈពេលជាងមួយខែនៅក្នុងខេត្តចំនួនប្រាំដែលឈើទាំងនេះត្រូវបានរកឃើញមក មានអ្នកចាប់អារម្មណ៍តិចតួចប៉ុណ្ណោះ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ឈើបួនកន្លែងក្នុងចំណោមប្រាំពីរកន្លែងនៅក្នុងខេត្តមណ្ឌលគិរី បានទាក់ទាញអ្នកដាក់ពាក្យម្នាក់មួយកន្លែង ដោយឈានដល់មានការចរចាដោយផ្ទាល់តែម្តង។ លោក សួង ម៉េងគា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា ការចរចាត្រូវបានធ្វើឡើងម្តងមួយៗនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ និងថ្ងៃម្សិលមិញ ហើយថា ឈើសរុប១០.៣២៥ម៉ែត្រគូប ត្រូវបានលក់សរុបជាទឹកប្រាក់ចំនួន៩,៧៦ពាន់លានរៀល (ប្រហែល២,៤លានដុល្លារ) ដោយ លើសប្រហែល ៦១៥.០០០ដុល្លារពីតម្លៃដែលបានស្នើឡើង។ មន្ត្រីរូបនេះបានមានប្រសាសន៍ថា លោក អុឹង ស៊ីថាតវីរៈ ប្រធានក្រុមហ៊ុន ឌីធីស៊ី គ្រុប (DTC Group) ដែលមានចម្ការកៅស៊ូនៅក្នុងខេត្តមណ្ឌគិរី បានទិញឈើក្នុងចំនួនដ៏ច្រើនពីរកន្លែង ដោយមានឈើសរុបប្រហែល៩.៨០០ម៉ែត្រគូប ហើយថា លោក អ៊ុក រិទ្ធី និងលោក ព្រំ […]

The post រដ្ឋាភិបាល​លក់​ឈើ​ដែលរឹប​អូសបាន​ បន្ទាប់ពី​បោះ​បង់​ការ​ដាក់​ដេញ​ថ្លៃមួយ​រយៈ appeared first on The Cambodia Daily.