សាលា​ដំបូង​រាជធានី​​​​​​​ភ្នំពេញ​បន្ត​សំណុំរឿង​​ប្រឆាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា

យោងតាមឯកសារចេញផ្សាយជាសាធារណៈកាលពីម្សិលមិញឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងឱ្យឡើងសវនាការជំនុំជម្រះទោសក្នុងនាមជនសមគំនិតក្នុងបទក្លែងបន្លំ និងញុះញង់ ហើយបានបិទការស៊ើបសួររបស់ខ្លួនលើសំណុំរឿងប្រឆាំងលោក កឹម សុខា ដោយចោទប្រកាន់លោកពីបទបដិសេធក្នុងការចូលខ្លួន។ លោក សម រង្ស៊ី ដែលត្រូវតុលាការចោទប្រកាន់រួមជាមួយអ្នកគ្រប់គ្រងបណ្ដាញទំនាក់ទំនងសង្គមពីរនាក់របស់លោកពាក់ព័ន្ធវីដេអូមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកដែលបង្ហាញពីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ប្រឈមការជាប់ពន្ធនាគាររហូតដល់ទៅ១៧ឆ្នាំ ចំណែកឯបទចោទប្រកាន់លើលោក កឹម សុខា ត្រូវមានទោសជាប់ពន្ធនាគារ៦ខែ។ បច្ចុប្បន្នលោក សម រង្ស៊ី កំពុងរស់នៅក្នុងប្រទេសបារាំង ដើម្បីគេចវេះទោសជាប់ពន្ធនាគារ២ឆ្នាំដោយឡែកពីបទបរិហារកេរ្តិ៍ ខណៈលោក កឹម សុខា សម្ងំលាក់ខ្លួននៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ចាប់តាំងពីនគរបាលប៉ុនប៉ងចាប់ខ្លួនលោកកាលពីថ្ងៃទី២៦ ខែឧសភា ពីបទបដិសេធក្នុងការចូលខ្លួន។ ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២៨ ខែកក្កដា និងដែលបញ្ជូនទៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ ចៅក្រមស៊ើបសួរ កោ វណ្ឌី មានប្រសាសន៍ថា សំណុំរឿងលោក សម រង្ស៊ី និងជំនួយការរបស់លោកឈ្មោះ អ៊ុង ជុងលាង អាយុ២៦ឆ្នាំ និង សត្យា សម្បត្តិ អាយុ២១ឆ្នាំ នឹងត្រូវបញ្ជូនទៅជំនុំជម្រះ។ […]

The post សាលា​ដំបូង​រាជធានី​​​​​​​ភ្នំពេញ​បន្ត​សំណុំរឿង​​ប្រឆាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា appeared first on The Cambodia Daily.