វិធីសាស្ត្រ​​ត្រឹមត្រូវ ក្នុង​ការ​កម្ចាត់​មុន​ដោយ​ខ្លួន​ឯង និង​មិន​បន្សល់​ស្លាកស្នាម

មនុស្ស​គ្រប់គ្នា​តែងតែ​ចង់​បាន​ផ្ទៃមុខ​ដែល​គ្មាន​មុន។ សម្រស់​របស់​អ្នក​មិនមែន​ត្រឹមតែ ការ​ស្លៀកពាក់ ឬ​របស់របរ​ប្រើប្រាស់​ថ្លៃៗ​នោះទេ ប៉ុន្តែ​ផ្ទៃមុខ​របស់​អ្នក ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ​ផងដែរ។ ខាងក្រោម​នេះ​គឺជា​វិធីសាស្រ្ត​ដ៏​ត្រឹមត្រូវ ក្នុង​ការកម្ចាត់​មុន​ដោយ​ខ្លួន​អ្នក​ផ្ទាល់ និង​មិន​បណ្តាល​ឲ្យ​មាន​ស្លាកស្នាម នៅលើ​ផ្ទៃមុខ​របស់​អ្នក​ទៀតផង។

 

១) កុំ​ញេច​មុន​របស់​អ្នក

នេះ​គឺជា​ចំណុច​សំខាន់​បំផុត ព្រោះ​អ្នក​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថា មុន​ផ្ទុក​ទៅ​ដោយ​បាក់តេរី​អាក្រក់ ដូច្នេះ​នៅពេល​ដែល​យើង​ញិច​វា វា​នឹង​បង្កើត​ឱកាស​ចូល​ទៅ​ក្នុង​រន្ធ​ផ្សេងៗ​ទៀត នៅ​លើ​ផ្ទៃមុខ​របស់​យើង។ គុណវិបត្តិ​ផ្សេងទៀត​នៃ​ការ​ញេច​មុន គឺ​បណ្តាល​ឲ្យ​មាន​ការ​រលាក​នៅ​ជុំវិញ​បរិវេណ​មុន។ បញ្ហា​នេះ​បង្ក​ឲ្យ​ផ្ទៃមុខ​អ្នក​ឡើង​ក្រហម និង​ទទួល​រង​ការ​ឈឺចាប់។

 

វិធីសាស្ត្រ​​ត្រឹមត្រូវ ក្នុង​ការ​កម្ចាត់​មុន​ដោយ​ខ្លួន​ឯង និង​មិន​បន្សល់​ស្លាកស្នាម

២) កុំ​យក​ដៃ​ប៉ះ​ផ្ទៃមុខ​របស់​អ្នក

ដៃ គឺ​ជា​សត្រូវ​ធំ​បំផុត​របស់​អ្នក នៅ​ពេល​ដែល​អ្នក​កើត​មាន​មុន​នៅ​លើ​ផ្ទៃមុខ។ ទោះបីជា​ដៃ​របស់​អ្នក​ស្អាត​ប៉ុណ្ណា​ក៏​ដោយ ប៉ុន្តែ​វា​នៅតែ​មាន​ជាតិខ្លាញ់ និង​ធូលី​ដី​តិចតួច។ ដូច្នេះ​ការ​យក​ដៃ​ទៅ​ប៉ះពាល់ អាច​ធ្វើ​ឲ្យ​មាន​ការរីករាលដាល​នៃ​បាក់តេរី នៅលើ​ផ្ទៃមុខ​របស់​អ្នក។

 

៣) ទទួលទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់

ការ​ទទួលទាន​ទឹក ពី ៩ ទៅ ១២ កែវ ជារៀងរាល់ថ្ងៃ នឹង​អាច​ជួយ​អ្នក​កម្ចាត់​មុន​បាន​យ៉ាង​ងាយស្រួល។ ទទួលទាន​ទឹក​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​ប្រព័ន្ធ​ក្នុង​រាងកាយ​របស់​អ្នក​ទាំងមូល កាន់តែ​ប្រសើរ​ឡើង។

 

វិធីសាស្ត្រ​​ត្រឹមត្រូវ ក្នុង​ការ​កម្ចាត់​មុន​ដោយ​ខ្លួន​ឯង និង​មិន​បន្សល់​ស្លាកស្នាម

 

៤) ទទួលទាន​ទឹកដោះគោ​តិច

អ្នក​ប្រហែល​ជា​មិន​ជឿ​ចំពោះ​ចំណុច​នេះ ប៉ុន្តែ​ការពិត ទឹកដោះគោ បាន​ជាប់ពាក់ព័ន្ធ​ជា​ភ្នាក់ងារ​ផលិតមុន។ ទឹកដោះគោ រំញោច​អ័រម៉ូន​ឈ្មោល Testosterone និង Androgens ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​មុន។

 

៥) ចាក​ឆ្ងាយ​ពី​ភេសជ្ជៈ​មាន​ជាតិស្ករ និងផ្អែម

ការ​ទទួលទាន​ភេសជ្ជៈ​ដែល​មាន​ជាតិស្ករ និង​ផ្អែម ដូចជា សូដា ទឹកផ្លែឈើ និង Smoothies ជាដើម សុទ្ធតែ​អាច​បង្ក​ឲ្យ​កើត​មុន។ ជាតិស្ករ បង្ក​ឲ្យ​មាន​ការកើនឡើង​អង់ស៊ុយលីន (Insulin) ដែល​រំញោច​អ័រម៉ូន​ផលិតមុន។

 វិធីសាស្ត្រ​​ត្រឹមត្រូវ ក្នុង​ការ​កម្ចាត់​មុន​ដោយ​ខ្លួន​ឯង និង​មិន​បន្សល់​ស្លាកស្នាម

 

៦) ទទួលទាន​អាហារ​ឲ្យ​មាន​តុល្យភាព

ទទួលទាន​អាហារ​ដែល​មាន​តុល្យភាព​ត្រឹមត្រូវ អាច​ជួយ​បំភ្លឺ​ស្បែក​របស់​អ្នក។ ទទួលទាន​ផ្លែឈើ និង​បន្លែ​ស្រស់​ច្រើន បង្កើត​ភាព​ស្រស់ស្រាយ និង​កម្ចាត់​បាក់តេរី​ចេញ​ពី​ផ្ទៃមុខ​របស់​អ្នក។

 

វិធីសាស្ត្រ​​ត្រឹមត្រូវ ក្នុង​ការ​កម្ចាត់​មុន​ដោយ​ខ្លួន​ឯង និង​មិន​បន្សល់​ស្លាកស្នាម

 

៧) ទទួលទាន​អាស៊ីដខ្លាញ់ អូមេហ្គា ៣

ការ​ទទួលទាន​ជាតិខ្លាញ់​ដែល​ល្អ​សម្រាប់​សុខភាព ដូចជា អូមេហ្គា ៣ នឹង​ជួយ​អ្នក​ប្រយុទ្ធ​ប្រឆាំង​ការរលាក និង​លើកកម្ពស់​កោសិកា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ។ អាហារ​ដែល​សម្បូរ​សារជាតិ អូមេហ្គា ៣ រួមមាន គ្រាប់ពូជ គ្រាប់ធញ្ញជាតិ បន្លែ និងត្រី។ ជាមួយគ្នានេះដែរ សូម​ព្យាយាម​ទទួលទានអាហារ​ទាំង​នោះ​ទាំង​ឆៅ ៕

 វិធីសាស្ត្រ​​ត្រឹមត្រូវ ក្នុង​ការ​កម្ចាត់​មុន​ដោយ​ខ្លួន​ឯង និង​មិន​បន្សល់​ស្លាកស្នាម

 

ប្រែសម្រួល៖ សេង ឡុង
ប្រភព ៖ imeforyoumag