ដំណឹង​ល្អ​ ! ក្រៅ​ពី​ផ្សាយ​ English Premier League ហើយ​ CBS ទទួល​ផ្សាយ​ព្រឹត្តិការណ៍​បាល់​ទាត់​ដ៏​ធំ​មួយ​ទៀត​ ដឹង​អត់​ថា​ជា​ព្រឹត្តិការណ៍​អ្វី​ ?

ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងថាបណ្ដាញទូរទស្សន៍ CBS ដែលមាន CTN , Mytv និង CNC បានបញ្ជាក់ពីការទទួលសិទ្ធក្នុងការផ្សាយបន្តផ្ទាល់នៃបាលទាត់លីកកំពូលអង់គ្លេស English Premier League សម្រាប់រដូវកាល២០១៦/១៧នេះ  ។

តែយ៉ាងណាកាលពីម្សិលមិញនៅលើគេហទំព័រផ្ទាល់របស់ Mytv បានបង្ហោះដំណឹងដ៏ល្អមួយបន្ថែមទៀតសម្រាប់អ្នកស្នេហាបាល់ទាត់កម្ពុជា នោះគឺ CBS ទទួលបានសិទ្ធក្នុងផ្សាយបន្តផ្ទាល់នៃព្រឹត្តិការណ៍ UEFA Champion League ដែលនេះជាព្រឹត្តិការណ៍បាល់ទាត់ដ៏ធំប្រចាំទ្វីបអឺរ៉ុបដែលមនុស្សទូទាំងពិភពចូលចិត្តទស្សនាជាខ្លាំង ។

ប្រភព ៖ Facebook

  • ដំណឹង​ល្អ​ ! ក្រៅ​ពី​ផ្សាយ​ English Premier League ហើយ​ CBS ទទួល​ផ្សាយ​ព្រឹត្តិការណ៍​បាល់​ទាត់​ដ៏​ធំ​មួយ​ទៀត​ ដឹង​អត់​ថា​ជា​ព្រឹត្តិការណ៍​អ្វី​ ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/13  Category:កីឡា
Tags: