ព័ត៌មានពីសមត្ថកិច្ច៖ បាត់ភ្ញៀវទេសចរណ៍ជនជាតិបារាំង មួយគ្រួសារ០៤នាក់ និងមគ្គុទ្ទេសចរណ៍ម្នាក់ នៅខេត្តសៀមរាប

(សៀមរាប)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ច និងមន្ទីរទេសចរណ៍ខេត្តសៀមរាប បានផ្ញើមកកាន់អង្គភាព Fresh News នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ឲ្យដឹងថា មានករណីបាត់ភ្ញៀវទេសចរណ៍ បរទេសជនជាតិបារាំងមួយ គ្រួសារ០៤នាក់ និងមគ្គុទ្ទេសទេសចរណ៍ម្នាក់ ដែលនៅលេងនៅរមណីដ្ឋានក្បាលស្ពាន នៅខេត្តសៀមរាប ហើយបានបាត់ដំណឹង តាំងពីរសៀលថ្ងៃសុក្រ រហូតដល់ពេលនេះ(យប់ថ្ងៃសុក្រ) នៅមិនទាន់រកឃើញនៅឡើយ។

ព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ជនជាតិបារាំងមួយគ្រួសារនោះ មាន៤នាក់ (ឳពុក,ម្តាយ​ និងកូនស្រី២នាក់​ អាយុខ្ទង១៦-២០ឆ្នាំ) ស្នាក់នៅសណ្ឋាគារ Please Villa ស្ថិតនៅកែងផ្លូវសុខសាន្ត ក្រុងសៀមរាប។ ភ្ញៀវទេសចរណ៍នោះជាភ្ញៀវធួរ តាមរយៈក្រុមហ៊ុន​ ឥណ្ឌូឆាយណា។ ចំណែកអ្នកបើកឡានដឹកភ្ញៀវ និងមគ្គុទេស(អ្នកបកប្រែភាសាបារាំង) ទៅកាន់រមណីដ្ឋានក្បាលស្ពានោះ មានឈ្មោះ ម៉ៅ​ សុភាព​ កាន់លេខទូរស័ព្ទ ​០៩៨ ២៩៨​​ ៥៦៨។

ព័ត៌មានពីសមត្ថកិច្ចសៀមរាប ដែលអង្គភាព Fresh News ទទួលបាននៅយប់ជ្រៅថ្ងៃសុក្រ បានរៀបរាប់ហេតុការណ៍ថា៖

នៅម៉ោង០៧​៖៣០នាទីព្រឹក​ អ្នកបើករថយន្តឈ្មោះ​ ម៉ៅ​ សុភាព​ បានដឹកភ្ញៀវ​ និងមគ្គុទ្ទេសទៅទស្សនារមណីដ្ឋានក្បាលស្ពាន​ ទៅដល់ម៉ោង០៩​៖០០នាទី​ ភ្ញៀវ​ និងមគ្គុទ្ទេសបានកម្មង់បាយម្ហូបទុក​ នៅជើងភ្នំ រួច​ហើយបានប្រាប់ថា យ៉ាងយូរម៉ោង១៣៖០០នាទីរសៀល និងចុះមកញាំបាយវិញ​ លុះដល់ម៉ោង១២​៖០០នាទី​មគ្គុទេស បានទូរស័ព្ទប្រាប់ថា វង្វេងផ្លូវ​ហើយតៃកុងឡាន បានឲ្យជួបនគរបាលដែលប្រចាំការនៅខាងក្រោម​ និយាយបានបន្តិចក៏ដាច់ការទាក់ទង រហូតដល់ពេលនេះក៏នៅតែមិនឃើញ។​ នៅពេលនេះទាំងនគរបាល​ និងឆ្មាំ​ កំពុងតែដើររក​ តែមិនទាន់មានដំណឹងនៅឡើយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងខេត្ដសៀមរាបនេះដែរ កាលពីចុងខែកក្កដា កន្លងទៅនេះ មន្ត្រីកាំកុងត្រូលសាខាខេត្តសៀមរាប ដឹកនាំដោយលោក ង៉ែត ចេក ប្រធានសាខា សហការ ជាមួយ​មន្ត្រីមន្ទីពាណិជ្ជកម្ម រួមជាមួយអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦បានចុះត្រួតពិនិត្យទំនិញ នៅផ្សារលើធំថ្មី ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានរកឃើញ  ចំនួន ៦.៥០គីឡូក្រាម ។

លោកប្រធានសាខា បានឲ្យដឹងថា គោលបំណងនៃការចុះពិនិត្យនេះ មន្ត្រីជំនាញ បានយកចិត្តទុកដាក់ជាសំខាន់ ទៅលើផលិតផលទំនិញ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករដាក់តាំងលក់ នៅលើទីផ្សារ ឲ្យទទួលបាននូវ ម្ហូបអារហារ ប្រកបដោយ សុវត្ថិភាព និងមិនប៉ះពាល់ដល់ សុខភាព ។

តាមរយៈ​ការ​ចុះត្រួតពិនិត្យនៅផ្សារលើធំថ្មីនេះ កំលាំងចំរុះបានរកឃើញ និងធ្វើកិច្ចសន្យាដកហូត ទំនិញខូចគុណភាព ហួសកាលបរិច្ឆទប្រើប្រាស់ដូចជា ប្រេងខ្យង ម៉ាក Maggi ទឹកស៊ីអ៊ីវ ម៉ាក Maggi សរុបចំនួន ២០ ដប ។ ទំពាំងកំប៉ុង ដល់កាលបរិច្ឆទ ប្រើប្រាស់ ចំនួន ៣កំប៉ុង ។ និងបានត្រួតពិនិត្យមើលលើ សរសៃមី គុយទាវ និងរក​ឃើញសរសៃគុយទាវមានផ្ទុកសារធាតុគីមីហាមឃាត់ Borax ចំនួន ៦.៥០គីឡូក្រាម។

ផ្តើមចេញពីទីផ្សារ មន្ត្រីជំនាញកាំកុងត្រួល ក៏បានរកឃើញទីតាំងផលិតសរសៃគុយទាវ ពុំទាន់មានច្បាប់ ស្ថិតនៅ ភូមិតាកុយ សង្កាត់ស្វាយដង្កំ ក្រុងសៀម រាប ខេត្តសៀម រាប មានម្ចាស់ឈ្មោះ តាន់ ធីតា ។ ហើយធ្វើកិច្ចសហការ​ជាមួយ​សមត្ថកិច្ចពាក់ព័ន្ធ ដូចជា មន្ទីរពាណិជ្ជកម្ម មន្ទីរឧស្សាហកម្ម ក្រោមការដឹកនាំរបស់លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាសាដំបូងខេត្តសៀម រាប ទំនិញខូចគុណភាពនេះត្រូវបានរក្សាទុក ដើម្បីពិនិត្យ និងកំទេចចោលនៅពេលក្រោយ ។

ចំពោះទីតាំងផលិតត្រូវបានបិទជាបណ្តោះអាសន្ន រង់ចាំនីតិវិធីផ្លូវច្បាប់ ។ លោកប្រធានសាខាបានបញ្ជាក់ទៀតថា ការចុះពិនិត្យនេះ គឺធ្វើឡើងជាប្រចាំ តាមការណែនាំចង្អុលបង្ហាញពី លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងគោលបំណង ការពារផល ប្រយោជន៏ និង សុខភាពអ្នកប្រើប្រាស់ និងទប់ស្កាត់ទាន់ពេលវេលា នូវការធ្វីចររាចរ ចែកចាយ លក់ដូរផលិតផល ទំនិញ ខូចគុណភាព ។

ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុង​ប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា​ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ព័ត៌មានពីសមត្ថកិច្ច៖ បាត់ភ្ញៀវទេសចរណ៍ជនជាតិបារាំង មួយគ្រួសារ០៤នាក់ និងមគ្គុទ្ទេសចរណ៍ម្នាក់ នៅខេត្តសៀមរាប