ជន​ទំនើង​មួយ​ក្រុម​ដេញ​កាប់​គេ ពេល​គេ​តដៃ​វិញ​រត់​ចោល​គ្នា

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ បែក​រយះ​ក្បាល​ជា​ច្រើន​កន្លែង ដោយសារ​តែ​ជន​នោះ​រួម​ ជាមួយ​បក្ខពួក​ផ្សេង​ទៀត បាន​ជិះ​ម៉ូតូ​២​គ្រឿង ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ ដេញ​កាប់​ទៅ​លើ​ ក្រុម​យុវជន​ប្រុស​ស្រី​ មួយ​ក្រុម​ផ្សេង​ទៀត ដែល​កំពុង​ជិះ​ម៉ូត​តាម​ផ្លូវ​ជាមួយ​គ្នា​នោះ​ដែរ​។

ប៉ុន្តែ​នៅ​ពេល​ទ័លច្រក​រត់​មិន​រួច ក្រុម​យុវជន​ប្រុស​ស្រី​ទាំងនោះ បាន​ឈប់​ម៉ូតូ និង​តតាំង​ជាមួយ ព្រមទាំង​ដណ្តើម​បាន​ ដាវ​កាប់​សង​ទៅ​វិញ បណ្ដាល​ឲ្យ​រង​របួស ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម រីឯ​បក្ខពួក​៣​នាក់​ទៀត​បាន​នាំ​ គ្នា​រត់​ចោល​បាត់​ស្រមោល​។

ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង​ ១​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ តេ​លា និង​មុខ​វិទ្យាល័យ​ហ៊ុន​សែន​ជម្ពូ​វ័ន ច្រកចូល​ផ្សារ​ឯករាជ្យ​២ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ​ន័ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។

តាម​ប្រភព​ពី​យុវជន ដែល​ត្រូវ​គូ​បក្ខ​ដិ​បក្ខ​ដេញ​កាប់​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​ខ្លួន​មាន​គ្នា​ទាំងប្រុស និង​ស្រី​សរុប​ចំនួន​៨​នាក់ និង​បាន​ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង ចេញពី​ដើរ​លេង​ផឹកស៊ី​ នៅ​កោះ​ពេជ្រ លុះដល់​វេលា​ម៉ោងជាង​១២​យប់ ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​នៅ​ពេល​ ទៅ​ដល់​ត្រង់​ចំណុច មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក៏​មាន​ជនសង្ស័យ​មួយ​ ក្រុម​មាន​គ្នា​៤​នាក់ សុទ្ធតែ​ប្រុស​ៗ​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥ តាម​មក​ពីក្រោយ និង​បាន​ដេញ​ពួក​ខ្លួន​ដោយ​មិនដឹង​ពី​មូលហេតុ ព្រោះ​មិន​ដែល​ស្គាល់គ្ នា​និង​ធ្លាប់​មាន​ជម្លោះ​គ្នា​ ពី​មុន​មក​នោះ​ឡើយ​។

បន្ទាប់​ពី​ឃើញ​ដូច្នេះ បាន​ធ្វើ​ឲ្យ​ពួក​ខ្លួន​មាន ការ​ភ័យ​ខ្លាច ក៏​បាន​បន្ថែម​ល្បឿន​ម៉ូតូ​រត់​ដោយ​មិន​សំចៃ​ឡើយ លុះ​ពេល​ទៅ​ដល់​ ចំណុច​កើតហេតុ ត្រូវ​ជន​ទាំងនោះ​ដេញ​ទាន់ ហើយដោយ​មិន​អាច​ រត់​រួច​ក្នុង​ស្ថានភាព​ទ័លច្រក​ ហើយ​នោះ​ពួក​ខ្លួន​ ក៏​បាន​នាំ​គ្នា​ប្រយុទ្ធ​តបត​ ទៅ​វិញ​តែ​ម្ដង​។

ប្រភព​ដដែល​ បាន​បន្ត​ទៀត​ថា ខណៈនោះ​ក្រុម​ជនសង្ស័យ បាន​កាប់​ទៅ​លើ​ម៉ូតូ​របស់​គេ​មួយ​គ្រឿង​ម៉ាក Zoomer-X បណ្ដាល​ឲ្យ​រង​ការ​ខូ​ត​ខាត​ យ៉ាងដំណំ រួច​បាន​រុញ​ម៉ូតូ​របស់​ខ្លួន​ទម្លាក់​ចូល​ក្នុង​ ប្រឡាយ​ទឹក​ស្អុយ​ទៀត ទើប​ពួក​ខ្លួន​បាន​ដណ្ដើម​ បាន​ដាវ​ពី​ក្រុម​នោះ ហើយ​ក៏​បាន​កាប់​តដៃ​វិញ បណ្ដាល​ឲ្យ​របួស​បែក​រយះ​ ក្បាល​ជា​ច្រើន​កន្លែងដេក​ដួល​ក្នុង​ថ្លុកឈាម ក្រោយ​ពេល​បានឃើញ​ បក្ខពួក​ម្នាក់ ដេក​ដួល​ដូច្នេះ​បក្ខពួក​ផ្សេង​ទៀត ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់ គេច​ខ្លួន​បាត់​ស្រមោល​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ បាន​បន្តិច​កម្លាំង​ដែល​កំពុង​ល្បាត បាន​ចូល​ទៅ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់​ភ្លាម​ៗ នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​ចោម​ចៅ ទើបបាន​ដឹង​ថា អ្នក​ដែល​ដេញ​កាប់​គេ ហើយ​ត្រូវ​គេ​កាប់​វិញ នឹង​ក្លាយជា​ជន​រង​គ្រោះ​នោះ ឈ្មោះ​សៀង វិ​សិទ្ធ អាយុ​២៥​ឆ្នាំ មុខរបរ​លាង​ម៉ូតូ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

ដោយឡែក​ក្រុម​អ្នក​ ដែល​ត្រូវ​គេ​ដេញ​កាប់ ហើយ​កាប់​គេ​ឲ្យ​របួស និង​បាន​ក្លាយជា​ជន​ដៃដល់​វិញ​ត្រូវ​នគរបាល​ចាប់ខ្លួន​នោះ ១-​ឈ្មោះ ណា​ក់ ណុ​ប អាយុ​២០​ឆ្នាំ ២-​ឈ្មោះ វណ្ណ ដា អាយុ​២៣​ឆ្នាំ ទាំង​២​នាក់​នេះ​ធ្វើកា​នៅ​ហាង ស៊ុប ស៊ុន ហេង​នៅ​ខាងលិច​ផ្សារ​ជម្ពូ​វ័ន ស្នាក់​នៅ​កន្លែងធ្វើការ ៣-​ឈ្មោះ សឿ​ន ចាន់​ធឿ​ន អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនដេរ ស្នាក់​ផ្ទះ​ជួល​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ហើយ​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​២​គ្រឿង ម៉ាក Zoomer-X មួយ​គ្រឿង និង​ម៉ាក​Suzuki Smash មួយ​គ្រឿង​៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជន​ទំនើង​មួយ​ក្រុម​ដេញ​កាប់​គេ ពេល​គេ​តដៃ​វិញ​រត់​ចោល​គ្នា

ជន​ទំនើង​មួយ​ក្រុម​ដេញ​កាប់​គេ ពេល​គេ​តដៃ​វិញ​រត់​ចោល​គ្នា

ជន​ទំនើង​មួយ​ក្រុម​ដេញ​កាប់​គេ ពេល​គេ​តដៃ​វិញ​រត់​ចោល​គ្នា