ឌួង ឆាយ​ សង្ឃឹម​ថា​ភ្នែក​កូន​ប្រុស​លោក​នឹង​អាច​មើល​ឃើញ​ឆាប់ៗ​

រាជធានីភ្នំពេញ៖ បន្ទាប់ពីធ្វើការវះកាត់ដុំសាច់នៅក្នុងខួរក្បាល ជាមួយវេជ្ជបណ្ឌិត ឯកទេសផ្នែកខួរក្បាល មកពី២ប្រទេសធ្វើការរួមគ្នា ជាលទ្ធផលទទួលបានជោគជ័យ១០០% ដោយដុំសាច់ទាំងនោះ ត្រូវយកចេញពីខួរក្បាលទាំងអស់។ ឧកញ៉ា ឌួង ឆាយ ក៏កាន់តែសង្ឃឹមថា ភ្នែកកូនប្រុសរបស់លោក និងអាចមើលឃើញវិញក្នុងពេលឆាប់ៗនេះ។

បង្ហោះសារក្នុងទំព័រហ្វេសប៊ុក របស់ខ្លួន នៅប៉ុន្មានម៉ោងមុខនេះ ឧកញ៉ា ឌួង ឆាយ បានសរសេរថា “បន្ទាប់ពីបានផ្លាស់ចូលមកបន្ទប់សម្រាកធម្មតា ពេលនេះសុខភាពកូនប្រុសខ្ញុំបាទ កាន់តែល្អប្រសើរឡើងច្រើនហើយ សង្ឃឹមថាគាត់អាចមើលឃើញពិភពលោកនេះដូចដើមវិញឆាប់ៗ អរគុណបងប្អូនពូមីង ដែលតែងតែបួងសួងជូនពរ អោយកូនប្រុសខ្ញុំបានជាសះស្បើយ”៕
ឌួង ឆាយ​ សង្ឃឹម​ថា​ភ្នែក​កូន​ប្រុស​លោក​នឹង​អាច​មើល​ឃើញ​ឆាប់ៗ​

ឌួង ឆាយ​ សង្ឃឹម​ថា​ភ្នែក​កូន​ប្រុស​លោក​នឹង​អាច​មើល​ឃើញ​ឆាប់ៗ​
ប្រភព៖ kqube

  • ឌួង ឆាយ​ សង្ឃឹម​ថា​ភ្នែក​កូន​ប្រុស​លោក​នឹង​អាច​មើល​ឃើញ​ឆាប់ៗ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/13  Category:ជីវិតនិងសង្គម
Tags: