វិធីធ្វើ ៖ សម្ល​ព្រៃ​សាច់គោ​ចិញ្ច្រាំ​

6 Videos


គ្រឿងផ្សំ
-សាច់គោចិញ្ច្រាំ ៣០០ ក្រាម
-សណ្តែកកួរហាន់ជាកង់ៗ ១ ភាគ ៤ ចានគោម
-ត្រប់ស្រួយមួយពុះជាបួន ៣ ផ្លែ
-ខ្ជាយហាន់ជាសរសៃៗ ១ ភាគ ៤ ចាន ចង្កឹះ
-ម្រេចខ្ចី ៣ ចង្កោម
-ម្ទេសដៃនាងពណ៌ក្រហមហាន់បញ្ឆិត ១ គ្រាប់
-ម្រះព្រៅ ១ ភាគ ៤ ចានចង្កឹះ ( ទុកខ្លះ សម្រាប់តុបតែង )
-ទឹកធម្មតា ២ ចានចង្កឹះ
-ទឹកត្រី ២ ស្លាបព្រាបាយ
-ប្រេងរុក្ខជាតិ ២ ស្លាបព្រាបាយ ។

គ្រឿងផ្សំកាពិ
-ម្ទេសខ្មាំង ២៥ ក្រាម
-ខ្ទឹមក្រហម ២៥ ក្រាម
-ខ្ទឹមស ២៥ ក្រាម
-រំដេងបុកម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ
-ស្លឹកគ្រៃហាន់ ១៥ ក្រាម
-សម្បកក្រូចសើចបុកម៉ដ្ឋ កន្លះស្លាបព្រា កាហ្វេ
-ម្រេចម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
-កាពិ កន្លះស្លាបព្រាបាយ
-អំបិល កន្លះស្លាបព្រាកាហ្វេ
-គ្រាប់ជីរវ៉ាន់ស៊ុយលីង ១ ស្លាបព្រាបាយ
-ស្លឹកម្រះព្រៅស ១ ស្លាបព្រាកាហ្វេ ។

វិធីធ្វើ
-យកគ្រឿងផ្សំកាពិបុកឱ្យម៉ដ្ឋសឹមដាក់កាពិចូលក្រោយបុកជាមួយគ្នាបន្ត ។
-ចាក់ប្រេងចូលឆ្នាំង ពេលក្តៅបង់គ្រឿងដែលបុកហើយ រួចឆារហូតដល់ឈ្ងុយ ។
-យកសាច់គោដែលចិញ្ច្រាំរួចលញ្ញ់ជាដុំតូចៗល្មមបង់ក្នុងឆ្នាំងកូរត្រឡប់ទៅមកទុកឱ្យឆ្អិនល្មម ចាក់ទឹកចូល រង់ចាំទឹកពុះ បង់បន្លែ សណ្តែកកួរ និង ត្រប់ដែលត្រៀមទុក ។
-បន្ទាប់មកបន្ថែមរសជាតិជាមួយទឹកត្រី ខ្ជាយ ម្រេច ខ្ចី ម្ទេស និង ស្លឹកម្រះព្រៅ ។
-ទុកឱ្យពុះបិទភ្លើងដួសដាក់ចានដោយរោយស្លឹកម្រះព្រៅទុកសម្រាប់តុបតែងពីលើហើយលើកយកមកទទួលទានជាមួយបាយយ៉ាងឆ្ងាញ់ពិសា ៕