លោកជំទាវទាំង ១០ ដែលមានប្រជាប្រិយភាពខ្លាំងបំផុត ប្រចាំប្រវត្តិសាស្រ្តរបស់អាមេរិក

អាមេរិក៖ លោកជំទាវទីមួយ (First Lady) ជានាមមិនផ្លូវការមួយ ដែលប្រើសម្រាប់ដាក់ងារដល់ភរិយារបស់អ្នកដឹកនាំ ឬប្រមុខរដ្ឋ។ កំពូលស្រ្តីទាំងនេះ ចូលរស់នៅក្នុងសេតវិមាន White House បង្កើតកម្មវិធីសប្បុរសធម៌ និងជាកំពូលចុងភៅដ៏ចំណាន ប៉ុន្តែពួកគេ នៅតែរក្សាភាពស្រស់ស្អាត នូវរៀងរាល់ពេល ដែលពួកគេបង្ហាញមុខជា សាធារណៈជាមួយស្វាមី ជានិច្ច ជាមួយនឹងសម្លៀកបំពាក់បែបឆើតឆាយ និងគ្រឿងតុបតែងលម្អ បែបស៊ីវិល័យ និងមានតម្លៃថ្លៃកប់ពពក។

ខាងក្រោមនេះជា លោកជំទាវ (First Ladies) ទាំង១០ ដែលមានភាពល្បីល្បាញបំផុត ប្រចាំប្រវត្តិសាស្ត្រអាមេរិក ៖ 

១០. Barbara Bush (១៩៨៩ – ១៩៩៣)

លោកជំទាវ Barbara Pierce Bush កើតនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ១៩២៥ ជាប្រពន្ធរបស់លោក George H. W. Bush (ប្រធានាធិបតីទី ៤១ របស់អាមេរិក) និងត្រូវបានដាក់ងារជា First Lady ប្រចាំសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៣។ លោកជំទាវ ក៏ជាម្តាយរបស់លោក George W. Bush (ប្រធានាធិបតីទី ៤៣ របស់អាមេរិក) និង Jeb Bush (ទេសាភិបាលរដ្ឋ Florida ទី ៤៣) ផងដែរ។ លោកជំទាវបានអះអាងថា លោកជំទាវសម្រេចចិត្តរៀបការ ដោយសារតែស្វាមីរបស់គាត់ ជាអ្នកលួចស្នាមថើបដំបូងរបស់គាត់។ លោកស្រី ប្រកាន់ជំហរ ការពារ គ្រួសាររៀងរាល់គ្រាលំបាកទាំងឡាយ និងជាស្រ្តីមានសំណាងណាស់ ដែលបានរៀបការជាមួយប្រធាធិបតី និងថែមទាំងមានកូនប្រុសក្លាយជាប្រធានាធិបតីបន្តទៀត។ 

៩. Pat Nixon (១៩៦៩ – ១៩៧៤)

លោកជំទាវ Thelma Catherine "Pat" Nixon កើតនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ១៩១២ ដែលត្រូវជាប្រពន្ធរបស់ Richard Nixon (ប្រធានាធិបតីទី ៣៧ របស់អាមេរិក) និងតាំងងារជា First Lady ចាប់ពីឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧៤។ លោកស្រី បានជួយលើកកម្ពស់ និងឲ្យតម្លៃដល់ វិស័យអប់រំ ព្រោះលោកស្រីជា First Lady ដំបូងបង្អស់ ដែលមានសញ្ញាប័ត្រចេញពីសាកលវិទ្យាល័យ។ លោកជំទាវ ជាមនុស្សមាន ចិត្តមេត្តាករុណា ទើបលោកជំទាវបានបង្កើតទីកន្លែងជ្រកកោន សម្រាប់កុមារជាច្រើន ដោយបានដាក់ឈ្មោះរបស់ លោកជំទាវផ្ទាល់ផងដែរ។ គួរបញ្ជាក់ផងដែរថា គាត់បានទទួលមរណភាពនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៩៣ ដោយសារជំងឺមហារីកសួត ក្នុងវ័យ ៨១ ឆ្នាំ។ 

៨. Rosalynn Carter (១៩៧៧ – ១៩៨១)

លោកជំទាវ Eleanor Rosalynn Carter កើតនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ១៩២៧ ដែលត្រូវជាប្រពន្ធរបស់ Jimmy Carter (ប្រធានាធិបតីទី ៣៩ របស់អាមេរិក) និងត្រូវបានតែងតាំងងារជា First Lady ប្រចាំសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ១៩៧៧ ដល់ឆ្នាំ ១៩៨១។ លោកស្រី មិនមែនជាមេផ្ទះដូចស្រ្តីដទៃឡើយ។ លោកស្រី ចូលរួមរាល់សកម្មភាពនយោបាយ និងរាល់អភិបាលកិច្ច ក្នុងអណត្តិរបស់ស្វាមីលោកស្រី។ លោកជំទាវ Rosalynn Carter ក៏បានបម្រើការជា បេសកជនបរទេស របស់អាមេរិកឡាទីន និងមានតំណែងជាគណៈរដ្ឋមន្រ្តីទៀតផង។ លោកជំទាវ បានធ្វើការប្រយុទ្ធប្រឆាំង យ៉ាងខ្លាំងក្លា ដើម្បីសុខុមាលភាព ដល់អ្នកជំងឺផ្លូវចិត្ត និងជួយផ្តល់មូលនិធិសម្រាប់ធ្វើការស្រាវជ្រាវផងដែរ។ ជាងនេះទៅទៀត លោកជំទាវ ក៏ត្រូវបានគេដាក់នាមជាស្រ្តី ដែលស្លៀកពាក់បានស្រស់ស្អាតជាងគេ រាល់ពេលជួបជុំគ្នាម្តងៗទៀតផង។ 

៧. Laura Bush (២០០១ – ២០០៩)

លោកជំទាវ Laura Lane Welch Bush កើតនៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ១៩៤៦ ត្រូវជាប្រពន្ធរបស់ George W. Bush (ប្រធានាធិបតីទី ៤៣ របស់សហរដ្ឋអាមេរិក) និងត្រូវបានដាក់ងារជា First Lady ចាប់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៩។ លោកស្រី មានប្រជាប្រិយភាពខ្លាំង ដោយសារតែការចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការ ជាប្រមុខរដ្ឋជាមួយស្វាមី។ រាល់សុន្ទរកថា ក្នុងពេលទៅយុទ្ធនាការ លោកស្រីបានទាក់ទាញអ្នកចូលរួម និងអ្នកគាំទ្រ បានច្រើនជាងស្វាមី របស់លោកស្រីទៅទៀត។ លោកស្រីជាអ្នកផ្តួចផ្តើម នូវកម្មវិធីជាច្រើន ទាក់ទងនឹងការថែទាំសុខភាព និងវិស័យអប់រំ។ លោកស្រី ក៏មានជំនាញខាងចម្អិនអាហារយ៉ាងប៉ិនប្រសព្វ និងបានបង្កើតមុខម្ហូបថ្មីៗ ជាច្រើនមុខ ល្បីល្បាញពាសពេញប្រទេសទៀតផង។ 

៦. Nancy Reagan (១៩៨១ – ១៩៨៩)

លោកជំទាវ Nancy Davis Reagan កើតនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ១៩២១ ធ្លាប់ជាតារាសម្តែងស្រី ក៏ដូចជាប្រពន្ធរបស់ Ronald Reagan (ប្រធានាធិបតីទី ៤០ របស់សហរដ្ឋអាមេរិក) និងបានទទួលងារជា First Lady របស់អាមេរិកចាប់ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៩។ លោកស្រី នៅតែចូលរួមសម្តែង និងលេងតន្រ្តីនានា ជាពិសេស នៅរៀងរាល់ពេលមានភ្ញៀវជាឥស្សរជនបរទេស ទោះបីជាលោកស្រីចូលទៅរស់នៅក្នុងសេតវិមាន White House ហើយក៏ដោយ។ លោកស្រី ទទួលរងការរិះគន់យ៉ាងខ្លាំង ដោយសារតែលោកស្រី ប្រើប្រាស់សម្លៀកបំពាក់ថ្លៃៗ ដែលរចនាម៉ូតដោយ កំពូលច្នៃម៉ូតលំដាប់ពិភពលោក ប៉ុន្តែជាក់ស្តែងលោកស្រី មិនដែលខ្វល់ខ្វាយឡើយ។ គួរបញ្ជាក់ផងដែរថា លោកស្រី Nancy Reagan បានលាចាកលោកកាលពីថ្ងៃទី ៦ ខែមិនា ឆ្នាំ ២០១៦ ថ្មីៗនេះ ក្នុងវ័យ ៩៤ ឆ្នាំផងដែរ។ 

៥. Hillary Clinton (១៩៩៣ – ២០០១)

លោកជំទាវ Hillary Diane Rodham Clinton កើតនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ១៩៤៧ ជាអ្នកនយោបាយសញ្ជាតិអាមេរិក និងជាបេក្ខភាព គណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាណត្តិក្រោយនេះ។ លោកស្រី បានបម្រើការងារជាលេខាធិការសហរដ្ឋអាមេរិកទី ៦៧ ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣ ជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលតំណាងឱ្យ ទីក្រុងញូវយ៉កពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៩ ជា First lady ប្រចាំសហរដ្ឋអាមេរិកក្នុងអាណត្តិលោក Bill Clinton ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០១ និងជា First Lady ប្រចាំរដ្ឋ Arkansas ពីឆ្នាំ ១៩៧៩ ដល់ ១៩៨១ និងពីឆ្នាំ ១៩៨៣ ដល់ ១៩៩២ ផងដែរ។ ទោះបីជាលោកស្រី រងគ្រោះពីស្វាមីដែលលួចមានទំនាក់ទំនងស្នេហា ជាមួយអ្នកធ្វើការក្នុងសេតវិមាន White House ក៏ដោយ ក៏លោកស្រីមានភាពអង់អាច មានជំហររឹងមាំ ខិតខំប្រឹងប្រែងស្វែងរកភាពអស្ចារ្យរហូតដល់សព្វថ្ងៃនេះទាល់តែបាន។ 

៤. Grace Coolidge (១៩២៣ – ១៩២៩)

លោកជំទាវ Grace Anna Goodhue Coolidge កើតនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ១៨៧៩ និងបានទទួលមរណភាពនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ១៩៥៧។ លោកស្រី ត្រូវជាប្រពន្ធរបស់លោក Calvin Coolidge (ប្រធានាធិបតីទី ៣០ របស់សហរដ្ឋអាមេរិក) និងបានទទួលងារជា First Lady ចាប់ពីឆ្នាំ ១៩២៣ ដល់ឆ្នាំ ១៩២៩។ លោកស្រីបានបញ្ចប់ការសិក្សាផ្នែកសិល្បៈ នៅសាកលវិទ្យាល័យ Vermont ក្នុងឆ្នាំ ១៩០២ និងបានចូលរួមជាមួយសាលា Clarke Schools for Hearing and Speech នៅតំបន់ Northampton រដ្ឋ Massachusetts ដើម្បីជួយបង្រៀនដល់កុមារ គ និងថ្លង់ តាមរយៈការសង្កេតមើលបបូរមាត់ ប្រាស្រ័យទាក់ទងគ្នាផងដែរ។ លោកស្រី មានកែវភ្នែកដ៏មុត និងស្នាមញញឹមស្រស់ពព្រាយ ទោះបីជាលោកស្រីមានអារម្មណ៍ក្រៀមក្រំក៏ដោយ។ ជាពិសេស លោកស្រី Grace Coolidge មានរាងដ៏សែនស៊ិចស៊ី នៅពេលស្លៀកសម្លៀកបំពាក់ណា ដែលរឹបរាងរបស់គាត់។ 

៣. Frances Cleveland (១៨៩៣ – ១៨៩៧)

លោកជំទាវ Frances Clara Folsom Cleveland Preston កើតនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៨៦៤ និងបានលាចាកលោកនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ១៩៤៧។ លោកស្រី ជាប្រពន្ធរបស់លោក Grover Cleveland (ប្រធានាធិបតីទី ២២ និងទី ២៤ របស់អាមេរិក) និងក្លាយជា First Lady ដែលក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត ដោយមានវ័យត្រឹមតែ ២១ ឆ្នាំ។ ស្វាមីរបស់លោកស្រី ពិតជាមានសំណាងណាស់ ដែលមានភរិយាជានារីដែលមានវ័យក្មេង និងស៊ិចស៊ីបែបនេះ។ លោកស្រី បានទាក់ទាញប្រជាប្រិយភាព និងភាពល្បីល្បាញ ពីជនជាតិអាមេរិកសឹងតែគ្រប់ៗរូបតែម្តង។ 

២. Jacqueline Kennedy (១៩៦១ – ១៩៦៣)

លោកជំទាវ Jacqueline Lee "Jackie" Kennedy Onassis កើតនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩២៩ និងបានទទួលមរណភាពនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៩៩៤។ លោកស្រី ត្រូវជាប្រពន្ធរបស់ John F. Kennedy (ប្រធានាធិបតីទី ៣៥ របស់សហរដ្ឋអាមេរិក) និងទទួលនាមជា First Lady ប្រចាំប្រទេសពីឆ្នាំ ១៩៦១ រហូតដល់ឆ្នាំ ១៩៦៣ ដែលស្វាមីលោកស្រី ត្រូវបានធ្វើឃាត។ លោកស្រី មានផ្ទៃមុខដ៏ស្រស់ស្អាត និងស្នាមញញឹមគួរឲ្យស្រលាញ់។ លោកស្រី មានភាពស៊ីវិល័យខ្លាំង ដោយរាល់សម្លៀកបំពាក់ទាំងអស់ សុទ្ធតែទាន់តាមសម័យកាលជានិច្ច។ លោកស្រី ក៏ទទួលបានភាពល្បីល្បាញ ដោយសារភាពប៉ិនប្រសប់ ក្នុងការជិះសេះទៀតផង។ 

១. Michelle Obama (២០០៨ – បច្ចុប្បន្ន)

គេធ្លាប់តែនិយាយថា “the blacker the berry, the sweater the juice” (អាចប្រែមកបានថា ផ្លែប៊ឺរីដែលមានពណ៌កាន់តែក្រម៉ៅ គឺកាន់តែផ្អែម) ហើយវាក៏ជារឿងពិតមួយដែរ! លោកជំទាវ Michelle LaVaughn Robinson Obama បានក្លាយជា First Lady ស្បែកខ្មៅទីមួយប្រចាំប្រវត្តិសាស្រ្ត របស់សហរដ្ឋអាមេរិក។ លោកស្រី កើតនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៦៤ ដែលត្រូវជាភរិយារបស់ប្រធានាធិបតីដែលកំពុងកាន់តំណែង គឺលោក Barack Obama។ បច្ចុប្បន្ននេះ លោកស្រី បានក្លាយជា First Lady ដ៏កំពូលមួយរូប ដែលមានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្រ្ត។ គ្រប់ពាក្យពេចន៍ របស់លោកស្រី Michelle Obama អាចធ្វើឲ្យអ្នករាល់គ្នា គោរព និងកោតសរសើរ លោកស្រី ដោយមិនដឹងខ្លួន៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លោកជំទាវទាំង ១០ ដែលមានប្រជាប្រិយភាពខ្លាំងបំផុត ប្រចាំប្រវត្តិសាស្រ្តរបស់អាមេរិក

លោកជំទាវទាំង ១០ ដែលមានប្រជាប្រិយភាពខ្លាំងបំផុត ប្រចាំប្រវត្តិសាស្រ្តរបស់អាមេរិក

លោកជំទាវទាំង ១០ ដែលមានប្រជាប្រិយភាពខ្លាំងបំផុត ប្រចាំប្រវត្តិសាស្រ្តរបស់អាមេរិក

លោកជំទាវទាំង ១០ ដែលមានប្រជាប្រិយភាពខ្លាំងបំផុត ប្រចាំប្រវត្តិសាស្រ្តរបស់អាមេរិក

លោកជំទាវទាំង ១០ ដែលមានប្រជាប្រិយភាពខ្លាំងបំផុត ប្រចាំប្រវត្តិសាស្រ្តរបស់អាមេរិក

លោកជំទាវទាំង ១០ ដែលមានប្រជាប្រិយភាពខ្លាំងបំផុត ប្រចាំប្រវត្តិសាស្រ្តរបស់អាមេរិក

លោកជំទាវទាំង ១០ ដែលមានប្រជាប្រិយភាពខ្លាំងបំផុត ប្រចាំប្រវត្តិសាស្រ្តរបស់អាមេរិក

លោកជំទាវទាំង ១០ ដែលមានប្រជាប្រិយភាពខ្លាំងបំផុត ប្រចាំប្រវត្តិសាស្រ្តរបស់អាមេរិក

លោកជំទាវទាំង ១០ ដែលមានប្រជាប្រិយភាពខ្លាំងបំផុត ប្រចាំប្រវត្តិសាស្រ្តរបស់អាមេរិក

លោកជំទាវទាំង ១០ ដែលមានប្រជាប្រិយភាពខ្លាំងបំផុត ប្រចាំប្រវត្តិសាស្រ្តរបស់អាមេរិក