កីឡាការិនីហែលទឹកកម្ពុជា ហែម ថុនវិទិនី ជាប់លេខ៤ ដែលទើបបញ្ចប់ការប្រកួត នៅ Rio 2016

(ក្រុងរីយ៉ូ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងប្រាប់ Fresh News ពីប្រេស៊ីលមុននេះមកថា អត្តពលិកកម្ពុជា កីឡាការិនី ហែម ថុនវិទិនី បានត្រឹមតែបំបែកកំណត់ត្រាចាស់របស់ខ្លួន ដោយបានត្រឹមជាប់លេខ៤ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Rio 2016 នៅប្រេស៊ីល ដែលទើបបញ្ចប់មុននេះ។

កីឡាការិនី ហែម ថុនវិទិនី បានត្រឹមបំបែកកំណត់ត្រាចាស់ ដោយប្រើពេលតែ ២៩.៣៧វិនាទី ក្នុងការហែលចម្ងាយ ៥០ម៉ែត្រសេរី ខណៈដែលកំណត់ត្រាចាស់កាលពី៤ឆ្នាំមុននៅ Olympic Games 2012 ទីក្រុងឡុងដ៍ មានរហូតដល់ ៣០.៤៤នាទី៕

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

ងាកមកមើល កីឡាករហែលទឹកកម្ពុជា គឺបានធ្លាក់ហើយ ក្នុងវិញ្ញសាហែលចម្ងាយ ១០០ម៉ែត្រសេរី នៅប្រទេសប្រេស៊ីល ក្នុងព្រឹត្តិការណ៍ Olympic Games 2016 ដោយបានឈ្នះតែប្រទេសនេប៉ាល់មួយប៉ុណ្ណោះ នេះបើយោងតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែងប្រាប់ឲ្យដឹង។

អត្តពលិកកូនកាត់ខ្មែរ-អាមេរិក ពូ សុវិជ្ជា (Pu Sovijja) ឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមអត្តពលិក៨រូប ដែលចូលរួមប្រកួតហែលចម្ងាយ១០០ម៉ែត្រ បែបសេរី ផ្នែកបុរស ប្រភេទកីឡាហែលទឹក។

ពូ សុវិជ្ជា បានប្រកួតមុនគេចប់ទៅហើយ តែកម្ពុជានៅសល់អត្តពលិក៥រូបទៀត ដែលមិនទាន់ចាប់ផ្តើម មានកីឡាហែលទឹកផ្នែកនារី កីឡាបោកចំបាប់ កីឡាអត្តពលកម្ម និងកីឡាតេក្វាន់ដូ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត