ទឹកនោម​កូនតូច មាន​ក្លិនឆ្អេះ​ពេក អាច​ជា​បញ្ហា​ដែរ​?

ទឹកនោម​កូនតូច មាន​ក្លិនឆ្អេះ​ពេក អាច​ជា​បញ្ហា​ដែរ​?

​តើ​អ្នក​ធ្លាប់​មាន​សម្គាល់​ដឹងថា ទឹកនោម​កូន​តួច​របស់​អ្នក មាន​ក្លិនឆ្អេះ​ខ្លាំង​ដែរ​ទេ​? តើ​វា​អាច​បណ្តាលមកពី​ហេតុអ្វី​ទៅ​? រឿង​នេះ​អាច​នឹង​កើត​មាន​ដែរ ទោះបីជា​គេ​បៅ​តែ​ទឹកដោះ​ម្តាយ តែមួយ​មុខ​ក៏ដោយ​។ ខាងក្រោម​នេះ គឺជា​ហេតុផល​មួយ​ចំនួន ដែល​អាច​បណ្តាល​ឲ្យ​ទឹកនោម​កូនតូច​អ្នក មាន​ក្លិនឆ្អេះ​ខ្លាំង​បាន​។

ខ្សោះ​ជាតិ​ទឹក​
ការ​ដែល​មាន​ជាតិ​ទឹក ឬ​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់ អាចជា​រឿង​មួយ​ចៀស​មិន​ផុត​ឡើយ​។ ចំពោះ​ករណី​លើ​ក្មេង​ចេះ​ដើរ​តេស​តាស វា​អាច​ជា​រឿង​ពិបាក​មួយ ក្នុង​ការតាមដាន​ការ​ញ៉ាំ​ទឹក​របស់គេ​។ តម្រូវការ​ជាតិ​ទឹក​របស់គេ គឺ​ខុសៗ​គ្នា​ទៅ​តាម​អាយុ​។ វា​ក៏​អាស្រ័យ​ទៅតាម​កត្តា​ជាច្រើន​ទៀត​ដែរ ដូចជា ភេទ ទម្ងន់ សកម្មភាព​រាងកាយ និង​អាយុ​ផងដែរ​។ ការ​ខ្សោះ​ជាតិ​ទឹក អាច​នាំ​ឲ្យ​នោ​មតិច​តែ​ម្តង និង​មាន​ក្លិន​ខ្លាំង​។​

ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត​
រឿង​នេះ​ស្តាប់​មើលទៅ គួរឲ្យភ្ញាក់ផ្អើល​ដែរ ប៉ុន្តែ ចំពោះ​ទារក​ទើប​នឹង​កើត ក៏​អាច​មាន​បញ្ហា​នេះដែរ​។ និយាយ​រួម គឺ​ពួកគេ​មិន​អាច​និយាយ​ប្រាប់​ថា ពួកគេ​មាន​អារម្មណ៍​ក្រហាយ​នៅពេល​នោម ឬ​មិន​ស្រួល​នោះទេ តែ​អាច​នឹង​មាន​អាការៈ​ក្តៅ​ខ្លួន​ស្ទេញ និង​ទឹកនោម​មាន​ក្លិនឆ្អេះ​ខ្លាំង ដែល​វា​ជា​សញ្ញា​របស់​ការបង្ក​រោគ នៅ​ផ្លូវទឹក​ម៉ូត​ហើយ​។ ការ​ក្តៅខ្លួន ទឹកនោម​មាន​ឈាម ឬ​ល្អក់ ក្អួត និង​រាក គឺជា​អា​ការៈខ្លះៗ​នៃ​ជំងឺ បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត​លើ​កុមារ​តូចៗ​។ ការ​ធ្វើ​តេស្ត​ទឹកនោម នឹង​អាច​កំណត់​រោគវិនិច្ឆ័យ​នេះ បាន​កាន់តែច្បាស់​។

ទោះបីជា​យ៉ាងណា​ក៏ដោយ វា​គួរតែ​ដល់ពេល ទៅ​ជួប​ពេទ្យ​ជំនាញ​រោគ​កុមារ​ហើយ នៅពេល​ដែល​អ្នក​សង្កេត​ឃើញ​ថា ទឹកនោម​របស់​កូន​អ្នក មាន​ក្លិនឆ្អេះ​ខ្លាំង លើស​ពី​មួយ​សប្តាហ៍​។

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

ប្រភព៖​ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី13 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។