​វីតាមីន B និង​ម៉ាញ៉េ​ស្យូម អាច​បំបាត់​ការឈឺ​ក្បាល​បាន​

​វីតាមីន B និង​ម៉ាញ៉េ​ស្យូម អាច​បំបាត់​ការឈឺ​ក្បាល​បាន​

​ការឈឺ​ក្បាល គឺជា​បញ្ហា​ដ៏​ពិបាក​មួយ ដែល​កើតឡើង​លើ​មនុស្ស ស្ទើរតែ​គ្រប់​គ្នា​តែម្តង ហើយ​ក៏​រំខាន​ដល់​ការ​ផ្ចង់​អារម្មណ៍ និង​សកម្មភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​បានដែរ​។

​វីតាមីន B និង​ម៉ាញ៉េ​ស្យូម ត្រូវបាន​គេ​រកឃើញ​ថា អាច​ជួយ​ដោះស្រាយ​បញ្ហា​ឈឺក្បាល និង​ឈឺក្បាល​បែប​ប្រកាំង​បាន​។ ការសិក្សា​មួយ​បាន​រកឃើញថា អ្នកចូលរួម​សិក្សា​ប្រមាណ ៥៩ ភាគរយ បាន​ថយចុះ​នូវ​ភាព​ញឹកញាប់ នៃ​ការឈឺ​ក្បាល​បែប​ប្រកាំង​របស់​ពួកគេ រហូតដល់ ៥០ ភាគរយ ក្រោយ​ពី​លេបថ្នាំ​វីតាមីន B ចំនួន ៤០០ មី​លី​ក្រាម ជាពិសេស​វីតាមីន Riboflavin រយៈពេល ៣ ខែ​។ ជាមួយគ្នានេះដែរ អ្នកស្រាវជ្រាវ​បាន​រកឃើញ​ទៀតថា អ្នក​ដែល​មាន​ឈឺ​ក្បាល​បែប​ប្រកាំ​ង គួរតែ​ប្រើ​ថ្នាំ​ម៉ាញ៉េស្យូម​ដែរ​។ អ្នក​ដែល​មាន​កម្រិត​ជាតិ​ម៉ាញ៉េស្យូ​មទាប​ក្នុង​ខួរក្បាល គឺ​ត្រៀម​នឹង​ការ​មាន​អាការៈ ឈឺ​ក្បាល​បែប​ប្រកាំង​ហើយ​។ ចំពោះ​ជីវជាតិ​ទាំងពីរ​នេះ យើង​ក៏​អាច​រកបាន​ពី​បន្លែ​ពណ៌​បៃតង និង​ផ្លែ​អាល់​ម៉ុន​ផងដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖​ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី13 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។