ហាត់ប្រាណ​ខាង​ផ្លូវចិត្ត ក៏​ជា​ផ្នែក​មួយ ជំរុញ​ដល់​ការចងចាំ​បានដែរ​

ហាត់ប្រាណ​ខាង​ផ្លូវចិត្ត ក៏​ជា​ផ្នែក​មួយ ជំរុញ​ដល់​ការចងចាំ​បានដែរ​

​ក្រៅ​ពី​ការ​ញ៉ាំ​ចំណីអាហារ ការចងចាំ​អាច​នឹង​កើនឡើង បាន​យ៉ាង​ល្អ​ដែរ តាមរយៈ​ការ​ហាត់ប្រាណ​ខាង​ផ្លូវចិត្ត​។ ការ​ហាត់ប្រាណ​ជា​ទៀងទាត់ នឹង​ជំរុញ​ដល់​សុខភាព​សរសៃឈាម ដូច្នេះ វា​ក៏​បង្កើន​ការផ្គត់ផ្គង់​អុកស៊ីសែន​ដល់​ខួរក្បាល និង​ការពារ​ជាលិកា​របស់​វា​ដែរ​។ នាយក​ផ្នែក​វេជ្ជសាស្ត្រ លោក Robert Bender មក​ពី​វិទ្យាស្ថាន Johnny Orr Memory Center and Health Aging Institute បាន​ប្រាប់ឲ្យដឹង​ថា ខួរក្បាល​ចង់បាន​នូវ​អ្វីៗ​ដែល​ថ្មី ដូច្នេះ បើសិនជា​មិន​ធ្វើឲ្យ​វា មាន​ភាព​សកម្ម​ទេ វា​ពិតជា​ងាយ​នឹង​វិវត្ត​ទៅ​ជា​ស្វិត​ខ្លាំងណាស់​។ ដូច្នេះ សកម្មភាព​បែប​ស៊ី​ដែកៗ​ដូចជា ការមើល​ទូរទស្សន៍​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ នឹង​ជំរុញ​ដល់​ការថយចុះ លក្ខណៈ​ភ្ញោ​ចដ​ល់​ខួរក្បាល រយៈពេល​យូរ​បាន​។ សកម្មភាព​ខ្លះ​ដែល​អាច​ជំរុញ ដល់​ការចងចាំ​វិញ​នោះ​រួមមាន ការដោះស្រាយ​បញ្ហា ការ​ចូល​រៀន​ក្នុង​ថ្នាក់ សិក្សា​វិធី​ធ្វើ​ម្ហូប ការរៀន​ភាសា​បរទេស ការគូរផែនទី ដែល​ចេញពី​ការចងចាំ​ជាដើម​។ គណិតវិទ្យា​ត្រូវបាន​គេ​អះអាង​ថា មាន​ភាព​ពិបាក​មួយ សម្រាប់​ការសិក្សា​ទាំង​ក្នុង និង​ក្រៅ​សាលា ខណៈពេល​ដែល​ការ​ចម្អិន​អាហារ ត្រូវការ​ប្រើប្រាស់​វិញ្ញា​តិចតួច​ដូចជា ការ​ស្រង់ក្លិន រសជាតិ និង​ប៉ះបាល់ ដែល​វា​សុទ្ធតែ​ត្រូវការ ចូលរួម​ដោយ​ខួរក្បាល​ទាំងអស់​។ អារម្មណ៍​នៃ​ការ​ស្តាប់លឺ គឺជា​អ្វី​ដែល​មនុស្ស​ម្នាក់ ហ្វឹកហាត់​ខ្លួនឯង​ដើម្បី​រៀន​ភាសាបរទេស​។ តាមពិត ការព្យាយាម​បង្កើត​ពាក្យ​ថ្មី ក៏​ជួយ​ជំរុញ​ដល់​ភាព​ឆ្លាត​វៃ​របស់​មនុស្ស​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖​ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី13 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។