៥ យ៉ាង ត្រូវ​ចងចាំ សម្រាប់​អ្នក​រួម​ភេទ​ជា​លើកដំបូង​

៥ យ៉ាង ត្រូវ​ចងចាំ សម្រាប់​អ្នក​រួម​ភេទ​ជា​លើកដំបូង​

​ជីវិត​ផ្លូវភេទ​របស់​អ្នក តែងតែ​ត្រូវការ​ការកែសម្រួល​ម្តងម្កាល​ដែរ​។ ការ​ដែល​ប្រើ​ក្បាច់​រួមភេទ​បែប​ម៉ែ​ចែក​ឲ្យ ដោយ​ខាង​ប្រុស​នៅ​ពីលើ រយៈពេល​ច្រើន​ឆ្នាំ អាច​នឹង​មាន​លក្ខណៈ​មួយ​ធុញ​ទ្រាន់ ហើយ​អាច​លែង​មាន​អារម្មណ៍​ស្និទ្ធស្នាល នឹង​គ្នា​បន្តិច​ម្តងៗ​បាន​។ បើសិន​ជា​អ្នក​សាកល្បង ក្បាច់​រួមភេទ​ថ្មី​វិញ ដូចជា ខាង​ស្រី​អង្គុយ​ពីលើ ឬ​អង្គុយ​ពីលើ​ដែរ តែ​បែ​ខ្នង​ទៅ​ដាក់​វិញ ទំនង​ជា​ផ្តល់​ការរីករាយ​ជាង និង​មើលទៅ​គួរឲ្យ​ទាក់ទាញ​ជាង​មុន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក ទើបតែ​ចាប់ផ្តើម​ក្នុងការ​រួមភេទ​ជា​លើកដំបូង​ទេ​នោះ មាន​រឿង​ខ្លះ​ដែល​អ្នក​ត្រូវ​ចងចាំ និង​ធ្វើ​វាឲ្យ​បានផង​។​

យឺតៗ​
បើសិន​ជា​អ្នក និង​ដៃគូ មិន​មាន​ជំនាញ​ក្នុងការ​រួមភេទ​ទេនោះ ចូរ​ប្រាកដថា អ្នក​មិន​បាន​បង្ខំ​ដៃគូ​ខ្លាំងពេក​ឡើយ​។ អ្វី​ដែល​កាន់តែ​សំខាន់​នោះ គឺ​ត្រូវ​ធ្វើ​យ៉ាងណា ឲ្យដៃ​គូ​ទាំងសងខាង មាន​ផា​សុកភាព​ផង ហើយ​ការធ្វើ​សកម្មភាព កាន់តែ​មាន​យឺតៗ​កាន់តែ​ល្អ​។

ត្រៀម​ខ្លួន​ដើម្បី​ឈប់​
តើ​ដៃគូ​អ្នក កំពុងតែ​ថ្ងូរ​ជា​លក្ខណៈ​ពេញចិត្ត ឬ​មិន​ស្រណុក​? មែន​ហើយ នេះ​គឺជា​សញ្ញា ដែល​អ្នក​ត្រូវ​ចងចាំ​ដែរ​។ ចូរ​ពិភាក្សា និង​សម្រេចចិត្តថា​តើ នរណា​ម្នាក់​ដែល​ជា​ដៃគូ​សំខាន់ ក្នុងការ​រួមភេទ​នេះ ហើយ​នរណា​ត្រូវ​ធ្វើ​អ្វីៗ​មុនគេ​។ អ្វី​ដែល​គួរ​គិតទុក​មុន​នោះ គឺ​ត្រូវ​ប្រាប់​គ្នា​ថា​ឈប់ នៅពេល​មាន​អ្វីមួយ មិន​ស្រួល​កើតមាន​ឡើង​ផង​។

មាន​ទំនុកចិត្ត​
បើសិនជា​វា គឺជា​រឿង​ថ្មី​សម្រាប់​អ្នក វា​ប្រហែលជា​ពិបាក​បន្តិច​ហើយ​។ ប៉ុន្តែ មិន​ត្រូវ​ស៊ី​អារម្មណ៍ ចំពោះ​រឿង​នេះ​ពេក​ឡើយ​។ បើសិន​ជា​អ្នក​ស្គាល់​គ្នា​ច្បាស់លាស់​ហើយ ការរួម​ភេទ​អាច​នឹង​ក្លាយទៅជា​វិធីសាស្ត្រ​ដ៏​ឆ្លាត​វៃ​មួយ ដើម្បី​បង្កើត​ជា​ការជឿជាក់ និង​ស្និទ្ធស្នាល​គ្នា​កាន់តែ​ខ្លាំង​។

ការ​ថើប និង​បរ​បោស​អង្អែល​
មិនត្រូវ​ភ្លេច​នូវ​សកម្មភាព​សំខាន់ៗ ទាំងពីរ​នេះ​ឡើយ​។ គ្មាន​អ្វី​ដែល​អាច​ជួយ​ដាស់​អារម្មណ៍​មនុស្ស​យើង​បាន ដោយ​គ្មាន​សកម្មភាព​ទាំងពីរ​នេះ​ឡើយ​។

ការ​ថ្នាក់ថ្នម​ក្រោយ​ចប់​
នេះ​គឺជា​រឿង​សំខាន់ ដែល​អ្នក​មិន​គួរ​ភ្លេច​ឡើយ​។ អ្នក​បាន​ធ្វើការ​ផ្សងព្រេង ក្នុង​សកម្មភាព​រួម​ភេទ លើ​កម្រិត​ខុសៗ​គ្នា​រួច​មក​ហើយ ដូច្នេះ ក្រោយ​ពី​នេះ​ទទួលបាន​ទីបញ្ចប់​រប​ស់វា​ហើយ ការបន្ត​ថ្នាក់ថ្នម​គ្នា​ទៀត អាច​នឹង​ធ្វើឲ្យ​បរិយាកាស​ជោគជ័យ​របស់​អ្នក កាន់តែ​ស្រស់បំព្រង​ថែម​ទៀត​។

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖​ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី13 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។