ពិតជាគួរឲ្យសរសើរ! សម្លាញ់ពីរនាក់ ចាប់ដៃគ្នាធ្វើកង់ ពីដើមឬស្សី ល្បីដល់អឺរ៉ុប…..

ចិន៖ វាមិនមែនជារឿងធម្មតាឡើយ ក្នុងការតាំងចិត្តច្នៃប្រឌិត ធ្វើអ្វីមួយឲ្យមានភាពទាក់ទាញ និងសមតាមបំណងប្រាថ្នារបស់ខ្លួន ដើម្បីឲ្យសម្រេចបានជោគជ័យនោះ។ ជាក់ស្តែង បុរសជនជាតិចិនពីរនាក់នេះវិញ មកពីទីក្រុង Chengdu បានសហការចាប់ដៃគ្នាផលិតកង់ ដោយប្រើប្រាស់នូវដើមឬស្សី ជាមួយនឹងរូបរាង យ៉ាងល្អប្រណិត មិនចាញ់កង់ទូទៅនោះឡើយ ហើយវាថែមទាំងមានសមត្ថភាពខ្ពស់ ធន់ជាប់បានយូរថែមទៀតផង។

លោក Abu ធំធាត់ឡើងក្នុងតំបន់ Tibet ប្រទេសចិន ហើយបន្ទាប់ពីរូបលោក បានបញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យមក រូបគាត់ក៏មានអាជីព ក្លាយខ្លួនជាវិស្វករផ្នែកឌីហ្សាញ ដ៏មានទេពកោសល្យមួយរូបផងដែរ ប៉ុន្តែស្រាប់តែរយៈពេលចុងក្រោយនេះ លោក Abu បែរជាលាឈប់ពីការងាររបស់គាត់ ដោយផ្តោតសំខាន់ទៅលើ ការងារទាក់ទង នឹងការធ្វើដំណើរទៅវិញ ព្រោះនេះជាការស្រលាញ់ និងចំណង់ចំនូលចិត្តរបស់គាត់។

ដោយនៅក្នុងឆ្នាំ ២០១១ គាត់ក៏ចាប់ផ្តើមធ្វើជាអ្នកភ្នាក់ងារទេសចរ ដោយ Abu តែងតែបានធ្វើការទាក់ទង ជាមួយនឹងអ្នកធ្វើដំណើរ ដែលមានគំនិតចូលចិត្ត ផលិតកង់ ឬច្នៃធ្វើកង់ដោយខ្លួនឯង។ ទីបំផុត រូបគាត់ក៏បែកគំនិត ច្នៃធ្វើកង់ពីដើមឬស្សីតែម្តង ហើយគាត់បានដាក់ឈ្មោះឲ្យវាថា «Bambike»«កង់ឬស្សី» ដោយរូបគាត់បាន ចាប់ដៃសហការ ធ្វើការងារមួយនេះ ជាមួយនឹងលោក Jake ដែលជាម្ចាស់ហាងលក់កង់មួយរូប ។

ប្រភពបានឲ្យដឹងថា ទាក់ទងជាមួយនឹងកង់ឬស្សី ដែលគាត់ផលិតឡើងមកនេះ មិនខុសគ្នាប៉ុន្មាន និងកង់ធម្មតានោះឡើយ ពោលគឺវាមានលក្ខណៈពេញលេញ គ្រប់គ្រាន់ដូចតែកង់ទូទៅដែរ គ្រាន់តែថា ផ្នែកតួខ្លួន និងដៃចង្កូតកង់ ច្នៃឡើងពីដើមឬស្សីតែប៉ុណ្ណោះ។ បើតាមការឲ្យដឹងបន្ថែមពីលោក Abu និងលោក Jake ជំហានដំបូងនោះ ត្រូវតែចេះធ្វើការថ្លឹងថ្លែងមើល រវាងឬស្សីសាច់ល្អ ជាមួយនឹងឬស្សីសាច់មិនល្អ ដោយធ្វើការជ្រើសរើសយកតែឬស្សីណាល្អ ឬខ្លឹមតែប៉ុណ្ណោះ ដើម្បីអាចធានាបានគុណភាព និងអាចផលិតកង់បានល្អ។ បន្ទាប់ពីការសិក្សាកន្លងមក លោក Abu ក៏បានសម្រេចចិត្ត យកប្រភេទឬស្សី ដែលមានអាយុកាលពី ៣ ទៅ ៥ឆ្នាំ ចេញពីខេត្ត Guangdong ប្រទេសចិនតែម្តង ដោយមើលឃើញថា វាពិតជាមានលក្ខណៈសម្បត្តិល្អ ដែលអាចទទួលយកបាន ក្នុងការផលិតរបស់គាត់។

ជំហានបន្ទាប់ ដើម្បីការពារឬស្សីពីការដុះផ្សិត ឬការរំខានពីសត្វល្អិតចង្រៃ និងការបាក់បែកនោះ ឬស្សីទាំងអស់សុទ្ធតែត្រូវបានឆ្លងកាត់ នូវការដុតឆ្អើរ តាមរយៈខ្យល់កម្តៅ ដែលមានសីតុណ្ហភាព ១០០ ទៅ ១៥០ដឺក្រ រួចទើបយកមកលាបប្រេង នៅផ្នែកខាងក្រៅរបស់វា។

បើតាមការអះអាង របស់លោក Abu ក្រោយពីឆ្លងកាត់ គ្រប់ដំណាក់កាលអស់ហើយ មនុស្សអាចឈរលើឬស្សីនេះបាន ដោយមិនបារម្ភពីការបាក់បែកអ្វីឡើយ។

គូសបញ្ជាក់ផងដែរថា កាលពីខែមីនាកន្លងទៅនេះ លោក Abu និងលោក Jake បានបញ្ជូនកង់ឬស្សីរបស់ពួកគាត់ ដែលបានផលិតរួចរាល់ ទៅកាន់សហគមន៍អឺរ៉ុប ដើម្បីធ្វើការតេសសាកល្បង ជាលទ្ធផលកង់នេះ គឺត្រូវទៅតាមស្តង់ដារយ៉ាងពិតប្រាកដមែន។

ជាមួយគ្នានេះ កន្លងមក លោក Abu ក៏ធ្លាប់បានធ្វើការសាកល្បងជិះវា ក្នុងចម្ងាយផ្លូវ ២,៥០០គីឡូម៉ែត្រ ពីក្រុង Cheng ទៅកាន់ទីក្រុង Lhasa ប្រទេសចិន ដោយឃើញថាវាពិតជាធន់ និងល្អមែន ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពិតជាគួរឲ្យសរសើរ! សម្លាញ់ពីរនាក់ ចាប់ដៃគ្នាធ្វើកង់ ពីដើមឬស្សី ល្បីដល់អឺរ៉ុប.....