Messi ​ប្រកាស​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ​ហើយ

Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona បាន​ប្រកាស​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ ​បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​គ្រូ​បង្វឹក​ថ្មី​ Edgardo Bauza ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

 

Messi ​ប្រកាស​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ​ហើយ

Lionel Messi ប្រធាន​ក្រុម​អាហ្សង់ទីន

 

​Messi បាន​ប្រកាស​ចូល​និវត្តន៍​ ​បន្ទាប់​ពី​អាហ្សង់ទីន​ចាញ់​​ផ្ដាច់ព្រ័ត្រ Copa America 2016 ​ប៉ុន្តែ​ក្រោយ​ជួប​គ្រូ​បង្វឹក​ថ្មី​ Bauza ​កីឡាករ​វ័យ​២៩​​ឆ្នាំ​រូប​នេះ ​បាន​សម្រេច​ចិត្ត​លេង​ឲ្យ​អាហ្សង់ទីន​​បន្ត​ទៀត​ ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​ World Cup 2018។

 

“មាន​រឿង​ជា​ច្រើន​ ​ស្ថិត​ក្នុង​អារម្មណ៍​របស់​ខ្ញុំ​ ​នៅ​ថ្ងៃ​លេង​ផ្ដាច់ព្រ័ត្រ​ចុង​ក្រោយ​ ​ហើយ​ខ្ញុំ​ក៏​គិត​​ពី​ការ​ចូល​និវត្តន៍​តែ​ម្ដង។ ប៉ុន្តែ​ខ្ញុំ​ស្រលាញ់​ប្រទេស​នេះ​ និង​ស្រលាញ់​ឯកសណ្ឋាន​នេះ​ខ្លាំង​ណាស់។ ខ្ញុំ​សូម​អរគុណ​​ដល់​​អ្នកគាំទ្រ​ទាំង​អស់​ ដែល​ចង់​ឲ្យ​​​ខ្ញុំ​លេង​ឲ្យ​អាហ្សង់ទីន​…​ខ្ញុំ​សង្ឃឹម​ថា​ យើង​​អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​រីករាយ​ខ្លះៗ”។ ប្រធាន​ក្រុម​អាហ្សង់ទីន​រូប​នេះ​ បាន​លើក​ឡើង។

 

Messi ​ប្រកាស​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ​ហើយ

 

​អាហ្សង់ទីន​ ​នឹង​ត្រូវ​ប៉ះ​អ៊ុយរុយហ្គាយ​​ នៅ​ថ្ងៃ​ទី​០៦ ខែ​កញ្ញា និង​ប៉ះ​​វេណេហ្ស៊ុយអេឡា នៅ​៥​ថ្ងៃ​បន្ទាប់​សម្រាប់​វគ្គ​ជម្រុះ​ World Cup 2018 ហើយ​​គ្រូ​បង្វឹក​ Bauza បាន​ចេញ​បញ្ជី​ឈ្មោះ​​២៧​នាក់​ហើយ ​ដោយ​មាន​​ឈ្មោះ​​ Messi ​ផង​ដែរ​ តែ​គ្មាន​ខ្សែ​ប្រយុទ្ធ Gonzalo Higuain ​នោះ​ទេ។

 

*ជម្រើស​ជាតិ​អាហ្សង់ទីន ដែល​ត្រូវ​ប្រកួត​ជម្រុះ​ World Cup 2018 ខែ​ក្រោយ​មាន​កីឡាករ៖

 

អ្នកចាំទី​: Sergio Romero (Manchester United), Mariano Andujar (Estudiantes), Nahuel Guzman (Tigres).

 

ខ្សែ​ការពារ​: Facundo Roncaglia (Celta), Mateo Musacchio (Villarreal), Ramiro Funes Mori (Everton), Emmanuel Mas (San Lorenzo), Marcos Rojo (Manchester United), Martin Demichelis (Espanyol), Pablo Zabaleta (Manchester City), Gabriel Mercado (Sevilla), Nicolás Otamendi (Manchester City)។

 

ខ្សែ​បម្រើ​: Matias Kranevitter (Sevilla), Javier Mascherano (Barcelona), Lucas Biglia (Lazio), Augusto Fernandez (Atlético Madrid), Ever Banega (Inter), Javier Pastore (PSG), Erik Lamela (Tottenham), Nicolas Gaitan (Atletico Madrid), Angel Di María (PSG)។

 

ខ្សែ​ប្រយុទ្ធ​: Lionel Messi (Barcelona), Angel Correa (Atletico Madrid), Lucas Pratto (Atletico Mineiro), Sergio Aguero (Manchester City), Paulo Dybala (Juventus), Lucas Alario (River)៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal