មានការ​អំពាវនាវ​ឱ្យ​ដក​សារមន្ទីរ​ទួលស្លែង ចេញពី​ផែនទី​ហ្គេម Pokemon

មានការ​អំពាវនាវ​ឱ្យ​ដក​សារមន្ទីរ​ទួលស្លែង ចេញពី​ផែនទី​ហ្គេម Pokemon

AFP រាយការណ៍ពីថ្ងៃទី ១០ សីហាថា លោក បួ ម៉ឹង អាយុ ៧៦ ឆ្នាំ អ្នករួចផុតជីវិតពីបាតដៃសម្លាប់ក្នុងរបបខ្មែរក្រហម ជាជំនួយការនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានរិះគន់ទៅលើអ្នកលេងហ្គេម Pokemon Go នៅក្នុងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ។

មានការ​អំពាវនាវ​ឱ្យ​ដក​សារមន្ទីរ​ទួលស្លែង ចេញពី​ផែនទី​ហ្គេម Pokemon
ទួលស្លែងជាទីធ្វើឃាត ទារុណកម្មដ៏សាហាវលើប្រជាជនខ្មែរ និង បរទេស ដែលភាគច្រើនជាបញ្ញវន្ត ជាទីសក្ការៈសោកសង្រេង សោកសៅ កាន់ទុក្ខ ដល់អ្នកត្រូវខ្មែរក្រហមសម្លាប់ ១៥.០០០ នាក់ ក្នុងរបបខ្មែរក្រហមកាន់អំណាច ១៩៧៥-១៩៧៩ ។ «ការលេងហ្គេមមិនសមរម្យបែបនេះ គឺជាការមើលងាយដួងវិញ្ញាណក្ខន្ធរបស់អ្នករងគ្រោះ» លោក បួ ម៉ឹង ពោល ព្រមទាំងបានអំពាវនាវឱ្យយកសារមន្ទីរនេះចេញពីផែនទីហ្គេមផងដែរ ៕

ប្រភព ៖ pmhotnews

  • មានការ​អំពាវនាវ​ឱ្យ​ដក​សារមន្ទីរ​ទួលស្លែង ចេញពី​ផែនទី​ហ្គេម Pokemon已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/13  Category:ជីវិតនិងសង្គម
Tags: