សប្បាយជ្រុល សុភា ដេវិត សមត្ថកិច្ចឃាត់ខ្លួន ក្នុងបន្ទប់ផ្ទះសំណាក់

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១១កន្លះព្រឹកថៃ្ងទី១២ខែសីហា ឆ្នាំ២០១៦ យុវសិស្សប្រុស-ស្រីចំនួន៦នាក់ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ សហការ ជាមួយ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន ខណៈពេលដែលប្រមូលផ្តុំគ្នា នៅផ្ទះសំណាក់ ។

សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីមានពាក្យបណ្តឹងថា ឈ្មោះ សុខ រដ្ឋា បាន យកម៉ូតូ១គ្រឿង ម៉ាកធូដេពណ៌ក្រហម ចេញបាត់ពីផ្ទះចំនួន៣ថ្ងៃ មកហើយ ដោយមិនឃើញយកទៅវិញ ហើយឈ្មោះ សុខ រដ្ឋា បានមកស្នាក់ នៅក្នុងផ្ទះ សំណាក់អប្សរាសែនសុខ ស្ថិតនៅភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ សមត្ថកិច្ចក៍បានសុំគោលការណ៍ព្រះរាជ្ញាចុះឆែកឆេរតែម្តង ។

ក្រោមការដឹកនាំដោយលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ និង មានការដឹកនាំសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញបានចុះឆែកឆេរក្នុងផ្ទះសំណាក់ អប្សរាសែនសុខ ស្ថិតនៅ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទប់២០១ និងបន្ទប់លេខ២០៦ បានឃាត់ខ្លួន ខណៈពេលដែលប្រមូលផ្តុំគ្នា នៅផ្ទះសំណាក់។

យុវជនដែលត្រូវនាំខ្លួនមាន៖

១.ឈ្មោះ សុភាដេវិត ភេទប្រុសអាយុ១៦ឆ្នាំជាសិស្ស ស្នាក់នៅសង្កាត់ស្ទឹងមាន ជ័យខណ្ឌមានជ័យ។២.ឈ្មោះ សំសុភត្ត្រា ភេទប្រុសអាយុ១៦ឆ្នាំជាសិស្សស្នាក់ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។៣.ញាណ សុខហេង ភេទប្រុសអាយុ ១៥ឆ្នាំ ជាសិស្ស។៤.ឈ្មោះ លាប ចន្ធី ភេទប្រុសអាយុ១៦ឆ្នាំជាសិស្ស ស្នាក់នៅ ម្តុំចំការដូង។៥. ឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។និង៦.ឈ្មោះ រស់ កញ្ញា ភេទស្រី អាយុ ១៧ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានអោយដឹងបន្តថា អោយដឹងថា ក្នុងការឆែកឆេរសមត្ថកិច្ច បានរក ឃើញយុវសិស្សចំនួន៦នាក់ប្រមូលផ្តុំគ្នា នៅផ្ទះសំណាក់ ព្រមទាំងឆែកឆេរ រក ឃើញម៉ូតូ៤គ្រឿងឧបរណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនផងដែរ។ចំណែកបន្ទប់ ផ្ទះសំណាក់សមត្ថកិច្ចបានបិតបណ្តោះអាសន្ន ៕

សប្បាយជ្រុល សុភា ដេវិត សមត្ថកិច្ចឃាត់ខ្លួន ក្នុងបន្ទប់ផ្ទះសំណាក់ សប្បាយជ្រុល សុភា ដេវិត សមត្ថកិច្ចឃាត់ខ្លួន ក្នុងបន្ទប់ផ្ទះសំណាក់