៧ វិធីជួយ​ព្យាបាល​មុនលើ​ច្រមុះ មាន​ប្រសិទ្ធភាព​បំផុត

ការកើតមុន ជាបញ្ហាដ៏គួរឱ្យរំខានបំផុត ជាពិសេសចំពោះក្មេងវ័យជំទង់ៗ។ មូលហេតុពិតប្រាកដនៅពីក្រោយបញ្ហានេះ ដោយសារបំលាស់ប្តូរអ័រម៉ូន។ ការកើតមុនលើច្រមុះជាបញ្ហាធំជាងគេ បើប្រៀបធៀបនឹងការកើតមុនលើថ្ពាល់ ឬចង្ការ ព្រោះវាមានការឈឺចាប់ខ្លាំង។ ដូច្នេះ អ្នកអាចស្វែងរកវិធីព្យាបាលបែបធម្មជាតិ ដើម្បីដោះស្រាយបញ្ហាសម្រស់របស់អ្នក។

ជាទូទៅ បញ្ហាកើតមុនលើច្រមុះត្រូវចំណាយពេលវេលាយូរដើម្បីព្យាបាល។ មុននឹងអ្នកសាកល្បងប្រើវិធីផ្សេងៗ ដើម្បីព្យាបាលបញ្ហាកើតមុនលើច្រមុះ អ្នកត្រូវរកមូលហេតុរបស់វាឱ្យឃើញជាមុនសិន។ បំលាស់ប្តូរអ័រម៉ូនជាមូលហេតុចម្បង ស្របពេលដែលមានមូលហេតុផ្សេងៗទៀតដូចជា ជាតិពុលពីបរិស្ថាន, ឆ្លងមេរោគស្បែក និងអាឡាក់ហ្ស៊ី ក្រោយពេលប្រើគ្រឿងសម្អាងក៏អាចបង្កជាបញ្ហាបានដែរ។

៧ វិធីជួយ​ព្យាបាល​មុនលើ​ច្រមុះ មាន​ប្រសិទ្ធភាព​បំផុត

ខាងក្រោមនេះជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតអាចព្យាបាលបញ្ហាកើតមុនលើច្រមុះ៖

ទឹកក្រូចឆ្មា៖

ច្របាច់យកទឹកក្រូចឆ្មា រួចយកស្បៃជ្រលក់ចូល។ ដាក់វាលើច្រមុះរបស់អ្នក រួចរង់ចាំរយៈពេល ១៥នាទី។ ឬក៏អ្នកអាចលាបទឹកក្រូចឆ្មាដោយផ្ទាល់លើមុនរបស់អ្នក។ ជាតិជូររបស់ក្រូចឆ្មានឹងជួយសម្ងួតមុន ហើយវានឹងកម្ចាត់មុនត្រង់កន្លែងនោះ។

ទឹកខ្មេះប៉ោម៖

ប្រើទឹកខ្មេះប៉ោមមួយដំណក់លាបមុន និងរង់ចាំរយៈពេល ១០នាទី។ កុំប្រើទឹកខ្មេះប៉ោមខ្លាំង។ ប្រើទឹកខ្មេះប៉ោមតិចៗដើម្បីកម្ចាត់មុន កាត់បន្ថយការរលាក និងការហើម។

ទឹកលាងដៃ៖

ស្ត្រីជាច្រើនបានអះអាងថា ទឹកអនាម័យអាចប្រើដើម្បីព្យាបាលបញ្ហាកើតមុនលើច្រមុះរបស់អ្នកបាន។ ប្រសិទ្ធភាពពិតប្រាកដរបស់វាដោយសារវាមានផ្ទុកនូវសារធាតុកម្ចាត់បាក់តេរី។ ហើយជាតិអាល់កុលនៅក្នុងទឹកលាងដៃនឹងជួយសម្ងួតមុនបានទាន់ពេលវេលា។

ប្រេងដើមតែ៖

ឱសថព្យាបាលមុនលើច្រមុះដ៏មានប្រសិទ្ធភាពមួយទៀតគឺ ប្រេងដើមតែ។ លាបប្រេងដើមតែលើច្រមុះរបស់អ្នក និងលាងសម្អាតចេញក្រោយរយៈពេល ១០នាទី។

ស្ទីម៖

ការស្ទីមនឹងអាចជួយបើករន្ធញើសដែលស្ទះ និងជួយកម្ចាត់មេរោគចេញពីរន្ធញើស។

ទឹកកក៖

ការដាក់ទឹកកកស្អំលើច្រមុះរបស់អ្នកជាវិធីដ៏សក្តិសិទ្ធមួយប្រភេទ ជួយកម្ចាត់មុនលើច្រមុះ។ ខ្ចប់ដុំទឹកកកបែកៗក្នុងក្រណាត់មួយ រួចស្អំលើច្រមុះ។ វានឹងជួយការពារពីបញ្ហារលាក, កាត់បន្ថយភាពក្រហម, ជួយពង្រឹងចរាចរណ៍ឈាម និងរឹតបណ្តឹងរន្ធញើស។

ផលិតផលបំបាត់ជាតិខ្លាញ់លើផ្ទៃមុខ

ត្រូវមានការប្រុងប្រយ័ត្នយ៉ាងខ្លាំង នៅពេលជ្រើសរើសយកផលិតផលថែរក្សាស្បែកលើផ្ទៃមុខរបស់អ្នក។ វានឹងអាចជួយទាំងកម្ចាត់មុន និងការពារពីការធ្លាយមុននៅពេលក្រោយ។ មុនលើច្រមុះនឹងលែងជាបញ្ហាទៀត ប្រសិនបើអ្នកមានទម្លាប់ថែរក្សាសម្រស់ឱ្យបានទៀងទាត់៕

ប្រភព ៖ khmerpropey

  • ៧ វិធីជួយ​ព្យាបាល​មុនលើ​ច្រមុះ មាន​ប្រសិទ្ធភាព​បំផុត已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/13  Category:ចំនេះដឹង
Tags: