ការផ្តល់ជូនពិសេស សម្រាប់ការជាវថេបប្លេតសាមសុង គ្រប់ម៉ូដែល ក្នុងប្រទេសកម្ពុជា

រាល់ការជាវថេបប្លេតរបស់ក្រុមហ៊ុនសាមសុងគ្រប់ម៉ូដែលទាំងអស់ ដែលមានលក់តាមហាងទូរស័ព្ទនៅ ទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 08 សីហា ដល់ថ្ងៃទី 07 វិច្ឆិកា ឆ្នាំ 2016 លោកអ្នកនឹងទទួលបានការបន្ថែមជូន នូវស៊ីមឥតគិតថ្លៃ និងកញ្ចប់រង្វាន់ដ៏ពិសេសពីក្រុមហ៊ុនសែលកាត ដែលមានទឹកប្រាក់ចំនួន 720 ដុល្លារ សម្រាប់ការផ្ញើសារ តេក្នុងប្រព័ន្ធ និងប្រើប្រាស់អ៊ីនធើណិត។

មិនតែប៉ុណ្ណោះលោកអ្នកអាចរីករាយកម្សាន្ត ជាមួយនឹងបណ្តាញសង្គម Facebook, Line, WhatsApp, Viber និងទស្សនាវីដេអូតាម YouTube ឥតដែនកំណត់ តាមរយៈទឹកប្រាក់បន្ថែម ជូនដ៏អស្ចារ្យនេះ។

គួររំលឹកផងដែរថា ថេបប្លេតសាមសុងស៊េរីទំនើបដូចជា Galaxy Tab S2 ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ជាច្រើន ដោយសារលក្ខណៈពិសេសជាច្រើនដូចជា រូបរាងស្តើងស្អាត អេក្រង់ភ្លឺច្បាស់ប្រភេទ Super AMOLED ដែលផ្តល់នូវពណ៌ធម្មជាតិ មុខងារស្កេនម្រាមដៃ ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពកម្រិតខ្ពស់ និងមុខងារគ្រប់គ្រងវ័យឆ្លាតដែលបង្ហាញអំពីការកំណត់ មុខងារដោយស្វ័យប្រវត្តិយ៉ាងមានប្រសិទ្ធភាព។

ថេបប្លេតសាមសុងក៏បានភ្ជាប់មកជាមួយនូវដំណោះស្រាយ នៃកម្មវិធី Microsoft Office សម្រាប់ លទ្ធភាពធ្វើការបង្កើត និងកែសម្រួលឯកសារ នៅពេលអ្នកនៅខាងក្រៅ ព្រមជាមួយ នឹងលទ្ធភាព ផ្ទុកឯកសារដ៏គួរឲ្យទុកចិត្ត នៅលើកម្មវិធី OneDrive រហូតដល់ 100GB ដោយឥតគិតថ្លៃសម្រាប់ រយៈពេល2 ឆ្នាំ។

នេះជាឳកាសដ៏ពិសេសសំរាប់ការជាវ សាមសុងថេបប្លេតគ្រប់ម៉ូដែល ណាមួយដែលមានលក់នៅតាមហាងលក់ទូរស័ព្ទទូរទាំងប្រទេសកម្ពុជា លោកអ្នកនឹងទទួលបានការផ្តល់ជូននេះភ្លាមៗ។

សូមរួសរាន់ទ្បើង ព្រោះកម្មវិធីថែមជូនពិសេសនេះ មានប្រសិទ្ធភាព ចាប់ពីថ្ងៃទី 08 សីហា ដល់ថ្ងៃទី 07 វិច្ឆិកា ឆ្នាំ 2016 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអំពីការផ្តល់ជូននេះ សូមទំនាក់ទំនង ទៅកាន់លេខ 023-99 32 32

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ការផ្តល់ជូនពិសេស សម្រាប់ការជាវថេបប្លេតសាមសុង គ្រប់ម៉ូដែល ក្នុងប្រទេសកម្ពុជា

ការផ្តល់ជូនពិសេស សម្រាប់ការជាវថេបប្លេតសាមសុង គ្រប់ម៉ូដែល ក្នុងប្រទេសកម្ពុជា