Rafael Nadal ​ឈ្នះ​មេដាយ​មាស​អូឡាំពិក ​វិញ្ញាសា​វាយ​គូ​បុរស

Rafael Nadal ​អតីត​កីឡាករ​វាយ​កូន​បាល់​លំដាប់​​លេខ​១​ពិភពលោក​របស់​អេស្ប៉ាញ​ បាន​​ចាប់​ដៃ​គូ​ជាមួយ​មិត្តរួមជាតិ​ Marc Lopez ​ឈ្នះ​មេដាយ​មាស​អូឡាំពិក​​លើ​វិញ្ញាសា​វាយ​គូ​បុរស​លើក​ដំបូង​​​ក្នុង​អាជីព​របស់​គេ នៅ​ទីក្រុង​ Rio ប្រទេស​ប្រេស៊ីល​យប់​មិញ។

 

Rafael Nadal ​ឈ្នះ​មេដាយ​មាស​អូឡាំពិក ​វិញ្ញាសា​វាយ​គូ​បុរស

Marc Lopez និង​ Rafael Nadal (ស្តាំ) ឈ្នះ​មេដាយ​មាស វិញ្ញាសា​វាយ​គូ​បុរស

 

កីឡាករ​រហស្សនាម “ស្ដេច​លើ​ទីលាន​ដីឥដ្ឋ” (Nadal) និង Lopez បាន​យក​ឈ្នះ​កីឡាករ​សញ្ជាតិ​​រ៉ូម៉ានី​ទាំង​២​នាក់​ Florin Mergea និង​ Horia ​​ក្នុង​លទ្ធផល​ ៦-២, ៣-៦ និង​ ៦-៤។

 

សម្រាប់​វិញ្ញាសា​វាយ​ទោល​បុរស​វិញ Nadal ​ក៏​បាន​កក់​កៅអី​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​ដែរ ដែល​នឹង​ត្រូវ​ប៉ះ​ កីឡាករ​អាហ្សង់ទីន​ Juan Martin del Potro ​ហើយ​បើ​ឈ្នះ​​ នឹង​ឡើង​ទៅ​ប៉ះ​​កីឡាករ​ជើង​ខ្លាំង​របស់​ចក្រភពអង់គ្លេស Andy Murray ឬ​កីឡាករ​ជប៉ុន​ Kei Nishikori ​​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

 

សរុប​មក​ ​កីឡាករ​លំដាប់​លេខ​៤​ពិភពលោក​បច្ចុប្បន្ន​ Nadal បាន​ឈ្នះ​មេដាយ​​២​ហើយ​នៅ​អូឡាំពិក​ ​ហើយ​ជា​​មេដាយ​មាស​ទាំង​២​គ្រឿង បន្ទាប់​ពី​អូឡាំពិក​២០០៨​នៅ​ទីក្រុង​ប៉េកាំង កីឡាករ​វ័យ​​​៣០​ឆ្នាំ​រូប​នេះ​ ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​វាយ​ទោល​បុរស៕

 

Rafael Nadal ​ឈ្នះ​មេដាយ​មាស​អូឡាំពិក ​វិញ្ញាសា​វាយ​គូ​បុរស

 

Rafael Nadal ​ឈ្នះ​មេដាយ​មាស​អូឡាំពិក ​វិញ្ញាសា​វាយ​គូ​បុរស

 

Rafael Nadal ​ឈ្នះ​មេដាយ​មាស​អូឡាំពិក ​វិញ្ញាសា​វាយ​គូ​បុរស

 

Rafael Nadal ​ឈ្នះ​មេដាយ​មាស​អូឡាំពិក ​វិញ្ញាសា​វាយ​គូ​បុរស

 

ប្រែ​​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC