ពិបាកភ្នែកណាស់ បុរសខ្មែរ ២ នាក់លួចម៉ូតូអ្នកស្រុកថៃ ​ទាហានថៃដេញចាប់ដូចសង្គ្រាម មានយន្តហោះតេឡេ​បញ្ជាតាមទៀត(វីដេអូ)

កាលពីថ្ងៃទី ១១ ខែសីហា កម្លាំងចម្រុះថៃ មានទាហាន ប៉ូលិស និង យន្តហោះបញ្ជាតេឡេមួយគ្រឿងផង បានឡោមព័ទ្ធចាប់បុរសខ្មែរ ២ នាក់ ដែលជាប់លួចម៉ូតូអ្នកស្រុកថៃ ។ បុរសខ្មែរទាំង ២ នាក់នោះ ម្នាក់ឈ្មោះ សាំង លី និង សាន់ រាំង ។

អ្នកស្រុកថៃបានរាយការណ៍ទៅប៉ូលិសថាឃើញបុរសខ្មែរទាំង ២ នាក់ គេចចូលចម្ការអំពៅ ឃុំប៉ារ៉ៃ ខេត្តស្រះកែវ ជាប់ព្រំដែនខ្មែរ ។ ដំបូងចាប់បានតែ សាំង លី ម្នាក់ទេ ចំណែក សាន់ រាំង បានរត់ចូលចម្ការអំពៅរបស់អ្នកស្រុក ។ នៅខាងក្រោមគេបានព័ទ្ធជុំទិស ហើយនៅលើអាកាស ទាហានថៃប្រើយន្តហោះគ្មានមនុស្សបើក តាមរកពីលើ ទីបំផុតគេចាប់បានទាំង ២ នាក់ ។

អ្នកទាំង ២ នាក់ជាប់ចោទលួចម៉ូតូរបស់អ្នកស្រុក ហើយត្រូវចាប់បានកាលពី ២ ថ្ងៃមុន ប៉ុន្តែអ្នកស្រុកនិយាយថា ពួកគេចេះមន្តអាគមគាថា អាចស្តោះកូនសោខ្នោះដៃបាន ទើបរត់ចូលចម្ការអំពៅ ៕

ប្រភព៖ មតិអ្នក


Related Posts