អាវុធ​សម្ងាត់​របស់​រុស្ស៊ី​ជិត​ផលិត​រួច ហើយ​វា​ពិតជា​ពិសេស​សឹង​មិន​នឹកស្មាន​ដល់​

មេដឹកនាំរុស្ស៊ីបានកំពុងធ្វើគម្រោងការសម្ងាត់មួយ ដើម្បីបង្កើតកងយន្តហោះដើរដោយនុយក្លេអ៊ែរលឿនជាងសំឡេង ដើម្បីជំរុញកងទ័ពរបស់គាត់ក្នុងការបន្តប្រឆាំងនឹងណាតូនៅអឺរ៉ុបភាគខាងកើត។

មហាអំណាចកំពូលរបស់សកលលោករួមមាន អាមេរិក ចិន និងរុស្ស៊ី បានកំពុងជះលុយសន្ធឹកសន្ធាប់ក្នុងការបង្កើតយន្តហោះលឿនជាងសំឡេង ដោយអួតថាមានសមត្ថភាពអាចផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយនៅលើផែនដីត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

យ៉ាងណាមិញ ពូទីនបានធ្វើការសាកល្បងយន្តហោះទំនើបដំបូងរបស់រុស្ស៊ីកាលពីឆ្នាំទៅ ដែលជាផ្នែកមួយនៃគម្រោងមីស៊ីលសម្ងាត់ 4202 កំពូលរបស់រុស្ស៊ី។

ប៉ុន្ដែឥឡូវនេះអាវុធទំនើបផុតលេខរបស់លោកចុងក្រោយបង្អស់ត្រូវបានគេជឿថាជា យន្តហោះ Yu-74 ដែលគេរាយការណ៍ថាជិតប្រើប្រាស់បានហើយ។ នេះបើយោងតាមវេបសាយ Fort Russia របស់រុស្ស៊ី។

ប្រភព៖ khmeread


Related Posts