កងទ័ព​ជើងទឹក​ អាមេរិក ​ប្រើប្រាស់ ​USS Iowa​ សម​នឹង​សមត្ថភាព​ដ៏​មហា​សាល​របស់​វា​

នាវាពិឃាត USS Iowa របស់ សហរដ្ឋអាមេរិក បំពាក់ដោយកាំភ្លើងកាណុង ៤០៦ មីលីម៉ែត្រចំនួន ៩ ដើម មានសមត្ថភាពអាចបាញ់គ្រាប់នុយក្លេអ៊ែរ គឺជានាវាចម្បាំងលំដាប់មធ្យមតែមួយគត់របស់អាមេរិក ដែលមានសមត្ថភាពដូច្នេះ ។

USS Iowa គីជានាវាប្រយុទ្ធលេចធ្លោជាងនាវាចម្បាំងដទៃទៀតរបស់កងទ័ពជើងទឹក អាមេរិក កសាងឡើងអំឡុងសង្គ្រាមលោកលើកទីពីរ ហើយដាក់ឲ្យប្រើប្រាស់ក្នុងមហាសមុទ្រ អាត្លង់ទិក ដោយឆ្លងកាត់សមរភូមិលើសមុទ្រជាច្រើន ។

ឆ្នាំ ១៩៤៣ USS Iowa បាននាំយកលោកប្រធានាធបិតី រ៉ូស្វែល ឆ្លងកាត់មហាសមុទ្រ អាត្លង់ទិក ទៅដល់ប្រទេស អាល់ហ្សេរី និង អីុរ៉ង់ ។ ឆ្នាំ ១៩៤៤ USS Iowa ទទូលភារកិច្ចជាអ្នកបាញ់ស្រោចទៅលើឆ្នេរប្រជុំកោះ ម៉ាហ្សល ក្នុងមហសមុទ្រ ប៉ាស៊ីហ្វិក ដើម្បីបើកផ្លូវឲ្យកងទ័ពសម្ពន្ធមិត្តឡើងគោកនៅលើប្រជុំកោះនោះ ក្នុងសង្គ្រាមប្រឆាំងកងទ័ព ជប៉ុន ។

USS Iowa ក៏ត្រូវបានប្រើប្រាស់ជាកន្លែងចុះហត្ថលេខាចុះចាញ់របស់មេទ័ព ជប៉ុន ដោយនាវាបានចូលទៅដល់ឆកសមុទ្រទីក្រុង តូក្យូ នៅថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ ក្រោយពីព្រះចៅអធិរាជប្រកាសចុះចាញ់នៅថ្ងៃទី ១៥ សីហា ។ ក្នុងសង្គ្រាម កូរ៉េ USS Iowa បានបើកការវាយឆ្មក់ទៅលើឆ្នេរ កូរ៉េខាងជើង មុនពេលទាហាន អាមេរិក ឡើងឆ្នេរ ដើម្បីជួយដល់ទាហាន កូរ៉េខាងត្បូង ដែលជាប់ក្រោមការឡោមព័ទ្ធរបស់ទាហាន ចិន និងទាហាន កូរ៉េខាងជើង ។
កងទ័ព​ជើងទឹក​ អាមេរិក ​ប្រើប្រាស់ ​USS Iowa​ សម​នឹង​សមត្ថភាព​ដ៏​មហា​សាល​របស់​វា​

កងទ័ព​ជើងទឹក​ អាមេរិក ​ប្រើប្រាស់ ​USS Iowa​ សម​នឹង​សមត្ថភាព​ដ៏​មហា​សាល​របស់​វា​
ប្រភព៖ kqube

  • កងទ័ព​ជើងទឹក​ អាមេរិក ​ប្រើប្រាស់ ​USS Iowa​ សម​នឹង​សមត្ថភាព​ដ៏​មហា​សាល​របស់​វា​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/13  Category:ជីវិតនិងសង្គម
Tags: