F-22 Raptor យន្តហោះ​ចម្បាំង​ខ្លាំង​បំផុត​ក្នុង​លោក ត្រូវ​សត្វ​ល្អិត​មួយ​សំបុក ធ្វើ​ឲ្យ​ចុះចត​ទាំង​បង្ខំ

យន្តហោះ F-22 Raptor របស់អាមេរិក អាចជាយន្តហោះចម្បាំងដែលមានសមត្ថភាពខ្លាំងបំផុតក្នុងលោក ជាប្រភេទយន្តហោះបំបាំងកាយ និងមានសមត្ថភាពដ៏ខ្លាំងក្លា តែយន្តហោះតម្លៃ១៤៣លានដុល្លារក្នុងមួយគ្រឿងនេះ មិនអាចដោះស្រាយបញ្ហាចំពោះមុខភ្លាមៗបានទេ ជាក់ស្ដែង F-22 Raptor មួយគ្រឿង ត្រូវបង្ខំចិត្តធ្វើការចុះចត ដោយសារតែមានការចោមរោមពីកងទ័ពឃ្មុំមួយសំបុក ។

F-22 Raptor យន្តហោះ​ចម្បាំង​ខ្លាំង​បំផុត​ក្នុង​លោក ត្រូវ​សត្វ​ល្អិត​មួយ​សំបុក ធ្វើ​ឲ្យ​ចុះចត​ទាំង​បង្ខំ

F-22 Raptor មួយគ្រឿង មកពីក្រុម Air Wing ទី១៩២ ត្រូវធ្វើការចុះចតជាបន្ទាន់ កាលពីថ្ងៃទី១១ ខែមិថុនា បន្ទាប់ពីសមាជិកលើយន្តហោះម្នាក់ ចាប់អារម្មណ៍ឃើញថា មានឃ្មុំប្រហែល២ម៉ឺនក្បាល ចោមរោមនៅក្បែរបំពង់ស៊ីម៉ាំងយន្តហោះ ក្នុងពេលហោះហើរ ។

ភ្លាមៗគេបានបន្ទាបខ្លួនចុះមកលើដី រួចទើបហៅអ្នកជំនាញចាប់ឃ្មុំ និងជាអតីតកងទ័ពជើងទឹកអាមេរិក លោក Andy Westrich មកចាប់យកឃ្មុំទាំងនោះចេញពីយន្តហោះ ដោយលោកបានពន្យល់ថា “ជាធម្មតា សំបុកឃ្មុំនឹងរីកធំ ពេលដែលចំនួនសត្វឃ្មុំទាំងនោះ មានច្រើនលើសលុប ហើយក្នុងចន្លោះនិទាឃៈរដូវ ឃ្មុំនឹងចាប់ផ្ដើមរើសស្ដេចស្រីថ្មី រួចទើបលើកកងទ័ពដើររកសំបុកថ្មីដូចគ្នា ដោយក្នុងនោះវានឹងនាំយកនូវឃ្មុំពាក់កណ្ដាលនៃសំបុកចាស់ ទៅជាមួយគ្នាក្នុងការស្វែងរកនេះ” ។

ជាមួយនឹងមូលហេតុនេះ គេជឿថា ស្ដេចស្រីនៃហ្វូងឃ្មុំនោះ ទំនងជាទំនៅលើយន្តហោះ ទើបបណ្ដាលឲ្យហ្វូងទ័ពឃ្មុំហោះសំដៅទៅទីនោះដែរ ហើយឃ្មុំទាំងនោះ ទំនងជាមានប្រភពចេញពីមូលដ្ឋានទ័ពចាស់ ដែលផ្ទុកយន្តហោះចម្បាំងនោះកាលពីមិនទាន់ហោះហើរ ៕
F-22 Raptor យន្តហោះ​ចម្បាំង​ខ្លាំង​បំផុត​ក្នុង​លោក ត្រូវ​សត្វ​ល្អិត​មួយ​សំបុក ធ្វើ​ឲ្យ​ចុះចត​ទាំង​បង្ខំ

F-22 Raptor យន្តហោះ​ចម្បាំង​ខ្លាំង​បំផុត​ក្នុង​លោក ត្រូវ​សត្វ​ល្អិត​មួយ​សំបុក ធ្វើ​ឲ្យ​ចុះចត​ទាំង​បង្ខំ

F-22 Raptor យន្តហោះ​ចម្បាំង​ខ្លាំង​បំផុត​ក្នុង​លោក ត្រូវ​សត្វ​ល្អិត​មួយ​សំបុក ធ្វើ​ឲ្យ​ចុះចត​ទាំង​បង្ខំ
ប្រែសម្រួល៖ kqube
ប្រភព៖ CNN

  • F-22 Raptor យន្តហោះ​ចម្បាំង​ខ្លាំង​បំផុត​ក្នុង​លោក ត្រូវ​សត្វ​ល្អិត​មួយ​សំបុក ធ្វើ​ឲ្យ​ចុះចត​ទាំង​បង្ខំ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/13  Category:ជីវិតនិងសង្គម
Tags: